ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ
នៅពេលនេះកំពុង តែមានវត្តមាននៅទីក្រុងឡូវ៉ែល រដ្ឋម៉ាស្សាឈូសេត្ត សហរដ្ឋអាមរិក ។
ការអញ្ជើញទៅបំពេញទស្សនៈកិច្ចរបស់លោក យឹម សុវណ្ណ នៅលើទឹកដឹសហរដ្ឋអាមេរិកពេល នេះ
ដើម្បីជួបជាមួយសកម្មជនគណបក្ស ធ្វើការជំរាបជូនអំពីព្រឹត្តិការនយោបាយនៅក្នុងប្រទេស
កម្ពុជា និងជំហររបស់គណបក្ស
ជុំវិញនៃការជជែកចរចាររវាងក្រុមគណៈកម្មការចំរុះគណបក្សសង្គ្រោះជាតិ
ជាមួយគណបក្សប្រជាជន លើការកែទម្រង់ស្ថាប័នបោះឆ្នោត ជាដើម។ល។
ការបំពេញទស្សនៈកិច្ចរបស់លោក យឹម សុវណ្ណ នៅពេលនេះ ក៏ព្រមគ្នាជាមួយការបំពេញទស្ស
នៈកិច្ចការទូត របស់លោកប្រធាន សម រង្ស៊ី លោកស្រី ជូឡុង ស៊ូម៉ូរ៉ា លោក អេង ឆៃអ៊ាង
កញ្ញា គឹម មនោវិទ្យា នៅប្រទេសញ៉ូហ្សែឡែន និងប្រទេសអូស្តា្រលីផងដែរ ដែលពេលនេះ
គណៈប្រតិ ភូគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោកប្រធាន សម រង្ស៊ី
កំពុងតែមានវត្តមាននៅឡើយ លើទឹកដីនៃប្រទេសអូស្ត្រាលី ក្រោយពីលោកប្រធាន
និងសហការរីបានជួបជាមួយមន្រ្តីនៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា អូស្ត្រាលី
និងមន្រ្តីជាន់ខ្ពស់អូស្ត្រាលី ជជែកពីបញ្ហានៃការកែទម្រេង់
ស្ថាប័នបោះឆ្នោតនៅប្រទេសកម្ពុជា ហើយប្រទេសអូស្ត្រាលី គឺចង់ឃើញកម្ពុជា មានការកែប្រែ
ស្ថាប័នបោះឆ្នោតនៅកម្ពុជាមួយនេះ មានភាពល្អប្រសើរ ។
គួរជំរាបជូន លោក យឹម សុវណ្ណ
នៅពេលបញ្ចប់ដំណើរបំពេញទស្សនៈកិច្ចជាផ្លូវការនៅទីក្រុង ឡូវ៉ែល រដ្ឋម៉ាស្សាឈូសេត្ត
សហរដ្ឋអាមេរិកហើយ លោកនិងបន្តដំណើរទៅបំពេញទស្សនៈកិច្ច និង
ជួបជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ
និងតាមបណ្តាទីក្រុងនិងរដ្ឋនានាមួយចំនួនទៀតនៅសហរដ្ឋអាមេរិកនេះផងដែរ ៕
No comments:
Post a Comment
yes