គណបក្សសង្គ្រោះជាតិ (គ.ស.ជ) ឲ្យដឹងថា គណបក្សនេះសម្រេចឲ្យមានគោលការណ៍ណែនាំ រៀបចំគណៈកម្មាធិការប្រតិបត្តិ តាមទីក្រុង រដ្ឋ ខេត្ត ឬប្រទេសនានា ដើម្បីពង្រឹង និងពង្រីកសាខាគណបក្ស នៅក្រៅប្រទេស។
លិខិតរបស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី៨ ខែមីនា ឲ្យដឹងថា ក្នុងការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការប្រតិបត្តិ គ.ស.ជ តាមទីក្រុង ឬរដ្ឋ ឬខេត្ត ឬក្រៅប្រទេស ត្រូវអនុវត្តតាមការណែនាំមួយចំនួន រួមមាន ប្រជាពលលរដ្ឋដែលគាំទ្រ គ.ស.ជ តាមទីក្រុង នៅក្រៅប្រទេស អាចជ្រើសរើសតំណាងរបស់ខ្លួន រួចស្នើសុំការទទួលស្គាល់ និងការតែងតាំងដោយផ្ទាល់ពីប្រធាន និងអនុប្រធានគណបក្ស។ លិខិតបន្តថា ក្រោយពីការទទួលស្គាល់ និងការតែងតាំងតំណាង គ.ស.ជ តាមទីក្រុងរួចហើយ តំណាងទាំងនោះអាចប្រមូលផ្តុំជ្រើសរើស តំណាង គ.ស.ជ តាមរដ្ឋ ឬខេត្ត ដើម្បីស្នើសុំការទទួលស្គាល់ និងការតែងតាំងដោយផ្ទាល់ពីប្រធាន និងអនុប្រធានគណបក្សនេះ។
លិខិតបន្តថា ក្នុងករណីមានវិវាទ ជាយថាហេតុតាមទីក្រុង រដ្ឋ ខេត្ត ឬប្រទេសនានា ប្រធាន និងអនុប្រធានគណបក្ស នឹងតែងតាំងសមាសភាពគណៈកម្មការចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាទាំងនេះ ហើយគណៈកម្មការនេះ ត្រូវធ្វើរបាយការណ៍ផ្ញើមក គ.ស.ជ នៅក្នុងប្រទេសកម្ពុជា៕
No comments:
Post a Comment
yes