សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 25, 2014

ទីបំផុត!ផ្កាយរណបអង់គ្លេសជាអ្នករកឃើញយន្តហោះបាត់ខ្លួនMH-370


រដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់ថា ដោយផ្អែកលើទិន្នន័យ វិភាគពីផ្កាយរណប ក្រុមហ៊ុន Inmarsat របស់ចក្រភពអង់គ្លេស បានឲ្យដឹងថា យន្តហោះ MH370 របស់ម៉ាឡេស៊ី បានធ្លាក់នៅ ក្នុងមហា សមុទ្រឥណ្ឌា ហើយមនុស្សនៅលើនោះ បានស្លាប់ទាំងអស់។
 
ស្ថិតនៅក្នុងសន្និសិទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ម្សិលមិញ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បានថ្លែងថា ដោយប្រើប្រាស់នូវការវិភាគ ដែលមិនធ្លាប់ប្រើប្រាស់ នៅក្នុង ការ ស៊ើបអង្កេត កាលពីមុននោះ វិស្វករនៃក្រុមហ៊ុន Inmarsat បានឲ្យដឹងថា ចំណុចចុងក្រោយនៃយន្ត ហោះ MH-370 ដែលបានបាត់ខ្លួននោះ គឺនៅចំពាក់កណ្តាលមហាសមុទ្រឥណ្ឌា ភាគខាងលិចទី ក្រុង Perth។

តាមរយៈការវិភាគនៃក្រុមហ៊ុនខាងលើ ក៏បានឲ្យដឹងផងដែរថា យន្តហោះបានបន្ត ការហោះហើរ យ៉ាងហោចណាស់ ៥ម៉ោង បន្ទាប់ពីបាត់ពីដែនអាកាសរបស់ម៉ាឡេស៊ី ហើយវាបានហោះក្នុង រយៈកម្ពស់ជាង ៩គីឡូម៉ែត្រពីផែនដី។


ព័ត៌មាននៃការវិភាគពីក្រុមហ៊ុន Inmarsat បានបញ្ជូនទៅកាន់ម៉ាឡេស៊ីនៅថ្ងៃទី១២ ខែមីនា ប៉ុន្តែរដ្ឋា ភិបាល ម៉ាឡេស៊ី មិនបានបញ្ជូនកម្លាំងទៅស្វែងរក នៅសមុទ្រឥណ្ឌានោះទេ រហូតដល់ថ្ងៃទី១៥ ខែមីនាទើប បញ្ជូនទៅ ដោយស្វែងរកផ្តោតលើតំបន់ភាគខាងត្បូង មហាសមុទ្រឥណ្ឌា ដែលផ្តាយ រណប បានបញ្ជាក់។
 
ទោះបីជាការវិភាគទិន្នន័យពីផ្កាយរណប របស់ចក្រភពអង់គ្លេស បានបញ្ជាក់ថាយន្តហោះ MH370 បាន ធ្លាក់នៅភាគខាងត្បូងមហាសមុទ្រឥណ្ឌាយ៉ាងណាក្តី ប៉ុន្តែមូលហេតុ នៃការធ្លាក់នេះ នៅតែ ស្ថិតនៅ ក្នុងភាពអាថ៍កំបាំងដដែល ៕

No comments:

Post a Comment

yes