ហូឡង់ជាប្រទេសដែលមាន អំណាចផ្នែកសេដ្ឋកិច្ច លំដាប់ទី១៦ នៅលើពិភពលោក
វាត្រូវបាន គេចាត់ ទុកជាប្រទេសមួយ ក្នុងចំណោមប្រទេសអ្នកមាន
ប៉ុន្តែអ្វីដែលប្លែក និងគួរឲ្យចាប់ អារម្មណ៍ នោះ
គឺនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសនេះ លោក Mark Rutte ធ្វើដំណើរទៅណាមកណា
មិនដែល មានអ្នកហែរហម ឬក៏ជិះឡានទំនើបៗនោះទេ គឺជិះតែកង់តែប៉ុណ្ណោះ។
កាលពីឆ្នាំ២០១២កន្លងទៅ នាយករដ្ឋមន្ត្រី Mark Rutte
បានធ្វើឲ្យគណៈប្រតិភូប្រទេសអ៊ីរ៉ង់ ដែល មកទស្សនកិច្ច នៅហូឡង់
មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានឃើញ នារយករដ្ឋមន្ត្រី រូប នេះ
ជិះកង់ទៅកន្លែងធ្វើការ។ បន្ទាប់ពីពេលដែលបានឃើញ សកម្មភាពបែបនេះ
បានធ្វើឲ្យគណៈ ប្រតិភូ ប្រទេសអ៊ីរ៉ង់ មានការខ្មាស់អៀនជាខ្លាំង នៅពេលដែលឃើញ
នាយករដ្ឋមន្ត្រី ប្រទេសនៅ ទ្វីប អឺរ៉ុបមួយនេះ ជិះកង់ទៅធ្វើការ
ហើយខ្លួនវិញជិះសុទ្ធតែឡានទំនើបៗ។
យ៉ាងណាមិញនៅក្នុងប្រទេសកេនយ៉ា ទោះបីជាប្រទេសមួយដែលក្រីក្រក្តី
ប៉ុន្តែនាយករដ្ឋមន្ត្រី នៅក្នុងប្រទេសនេះ តែងតែជិះរថយន្តយ៉ាងទំនើប
មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានរថយន្ត ហែរហមជាច្រើនគ្រឿងទៀតផង
នៅពេលទៅណាមកណាម្តងៗ៕
No comments:
Post a Comment
yes