ពលរដ្ឋខ្មែរ៩នាក់
ដែលជាកម្មករសំណង់នៅប្រទេសថៃ បានស្លាប់នៅថ្ងៃសុក្រនេះ
ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយនៅប្រទេសថៃ
នៅពេលពួកគេធ្វើដំណើរមកកម្ពុជា
ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី។
សារព័ត៌មានAFP
ចេញផ្សាយនៅថ្ងៃសុក្រនេះ ឲ្យដឹងថា រថយន្ត
បានរេតាមផ្លូវទៅបុកដើមឈើមួយ រួចឆាបឆេះ នៅស្រុកថាម៉ៃ
ក្នុងខេត្តចាន់ថាបូរី នៅព្រឹកព្រហាមថ្ងៃសុក្រ។
ពលរដ្ឋខ្មែរទាំង៩នាក់
ដែលបានស្លាប់នោះ រួមមានកម្មករសំណង់៨នាក់ និងកូនក្មេងម្នាក់
ខណៈមនុស្ស១៥នាក់ទៀត ដែលភាគច្រើនជាជនជាតិខ្មែរ រងរបួស៕
No comments:
Post a Comment
yes