លោក សម រង្ស៊ី និងលោក កឹម សុខា ដឹកនាំក្បួនមហា
បាតុកម្ម នៅភ្នំពេញ នាថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៣
អ្នកវិភាគជាច្រើនបានដាក់ការព្រួយបារម្ភថា
ស្ថានភាពនយោបាយនៅកម្ពុជាអាចនឹងវិវត្តទៅ
រកភាពធ្ងន់ធ្ងរនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីនេះ
ពិសេសនៅខែឧសភាខាងមុខនេះ។
ក៏ប៉ុន្តែមានអ្នកវិភាគមួយចំនួនក៏បានមើលឃើញដែរថា
ស្ថានភាពនយោបាយនៅកម្ពុជា
ក៏អាចនឹងវិវត្តមករកភាពល្អប្រសើរឡើងវិញដែរ ប្រសិនបើ
ភាគីគណបក្សនយោបាយជាប់ឆ្នោតនៅក្នុងរដ្ឋសភាទាំងពីរឈានទៅរក
កិច្ចព្រមព្រៀងគ្នាឲ្យបានឆាប់នៅក្រោយពិធីបុណ្យចូលឆ្នាំ
ថ្មីនេះ។
No comments:
Post a Comment
yes