ខិត្តបណ្ណរបស់មន្ទីរពេទ្យកាល់ម៉ែត ផ្សព្វផ្សាយពីការពិនិត្យ
រកមេរោគ HPV ដែលបង្កជំងឺមហារីកមាត់ស្បូន
ចាប់ពី
ថ្ងៃទី១៧ ដល់ថ្ងៃទី២១មេសានេះ ស្ដ្រីដែលមានអាយុចាប់ពី៣០
ទៅ៦០ឆ្នាំ អាចអញ្ជើញទៅពិនិត្យរកមេរោគ HPV
ដែលបង្កជំងឺមហារីកមាត់ស្បូន នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ហើយប្រសិនបើនាងកញ្ញាស្ថិតក្នុងចំណោមស្ដ្រី៤០០នាក់ដំបូង
នោះការពិនិត្យនឹងត្រូវផ្ដល់ជូនដោយឥតគិតថ្លៃ។ វេជ្ជបណ្ឌិត
បានលើកទឹកចិត្តដល់ស្ដ្រី
ឲ្យចូលរួមក្នុងការពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូននេះ
ព្រោះថា ជំងឺនេះ កំពុងតែប្រឈមខ្លាំងនៅក្នុងសង្គមកម្ពុជា។
មន្ទីរពេទ្យកាល់ម៉ែត្រ
បើកយុទ្ធនាការពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូនដោយឥតគិត
ថ្លៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១មេសា។ សូមបញ្ជាក់ផងដែរថា
ការពិនិត្យឥតគិតថ្លៃនេះ
នឹងត្រូវផ្ដល់ជូនដល់ស្ដ្រីអាយុពី៣០ ទៅ៦០ឆ្នាំ
ចំនួន៤០០នាក់ដំបូង ដែលអញ្ជើញទៅពិនិត្យតែប៉ុណ្ណោះ។
ប្រធានវិភាគកោសិកាមហារីក នៃមន្ទីរពេទ្យកាល់ម៉ែត លោកស្រីវេជ្ជបណ្ឌិតហាវ មុន្នីរ័ត្ន បញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិថា ស្ដ្រីកម្ពុជាប្រឈមមុខខ្ពស់ជាមួយនឹងការកើតជំងឺមហារីកមាត់ស្បូន ។ បើតាមការសិក្សារបស់អង្គការសុខភាពពិភពលោក ជំងឺមហារីកមាត់ស្បូននៅកម្ពុជា កើតឡើងទៅលើស្ដ្រីជាង១ពាន់៥រយនាក់ ក្នុងមួយឆ្នាំៗ ហើយក្នុងនោះ អ្នកជំងឺជាង៦០ភាគរយ បានស្លាប់បាត់បង់ជីវិត។ ស្លាប់បាត់បង់ជីវិតដោយសារតែអ្នកជំងឺ បានមកមន្ទីរពេទ្យ នៅពេលដែលមេរោគជំងឺមហារីកនេះ វិវត្តដល់ដំណាក់កាលធ្ងន់ធ្ងរ ពិបាកព្យាបាល។
លោកស្រីវេជ្ជបណ្ឌិតហាវ មុន្នីរ័ត្ន បានជម្រុញឲ្យស្ដ្រីលុបបំបាត់ភាពស្ទាក់ស្ទើរ ឬខ្មាសអៀនហើយអញ្ជើញមកមន្ទីរពេទ្យ ដើម្បីពិនិត្យរកមេរោក HPV ដែលជាមេរោគបង្កជំងឺមហារីកមាត់ស្បូន។ ព្រោះវាជាជំងឺដែលប្រឈមខ្លាំង ទាំងនៅកម្ពុជា និងនៅទូទាំងពិភពលោក។ នៅទូទាំងពិភពលោក រៀងរាល់១នាទីម្ដង មានស្ដ្រីម្នាក់កើតជំងឺមហារីកមាត់ស្បូន និងជារៀងរាល់២នាទីម្ដង មានស្ដ្រីម្នាក់ស្លាប់ដោយសារជំងឺនេះ។
ការពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូន នៅមន្ទីរពេទ្យកាល់ម៉ែត ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១មេសា ចាប់ផ្ដើមពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច។ នាងកញ្ញា លោកស្រី ដែលមានបំណងអញ្ជើញទៅពិនិត្យ ត្រូវមានអាយុពី៣០ ដល់៦០ឆ្នាំ និងត្រូវភ្ជាប់អត្តសញ្ញាណបណ្ណទៅជាមួយ ដើម្បីផ្ទៀងផ្ទាត់អាយុ។ គួរដឹងដែរថា ស្ដ្រីដែលកំពុងមករដូវ មិនត្រូវពិនិត្យជូនទេ៕

No comments:
Post a Comment
yes