គណបក្សសង្គ្រោះជាតិក្នុងយុទ្ធនាការឃោសនាបោះឆ្នោត
អ្នកនាំពាក្យក្រសួងមហាផ្ទៃ
ស្នើឲ្យគណបក្សនយោបាយប្រតិបត្តិទៅតាមច្បាប់ដែលបានកំណត់ទាក់ទង
ទៅ នឹងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក
ខណ្ឌ
ដែលនឹងប្រព្រឹត្តទៅនៅខែឧសភាខាងមុខ។
ជាមួយគ្នានេះមន្ត្រីគណបក្សសង្គ្រោះជាតិ សង្ឃឹមថា
អាជ្ញាធរនឹងផ្តល់ទីតាំងសាធារណៈមួយចំនួនដែលគណបក្សប្រឆាំងនេះបាន
ស្នើសុំរួមមានទីលានប្រជាធិបតេយ្យ ឬមុខវត្តបុទុមវត្តី
ដើម្បីធ្វើការឃោសនាស្មើភាពគ្នា។
មន្ត្រីគណបក្សសង្គ្រោះជាតិថ្លែងថា
គណបក្សប្រឆាំងនេះនៅមិនទាន់បានទទួលការឆ្លើយតបពីសាលារាជធានីភ្នំពេញ
នៅឡើយទេរហូតមកទល់រសៀលថ្ងៃសៅរ៍ទី១៩មេសា
ទាក់ទងទៅនឹងការស្នើសុំទីតាំងសម្រាប់ធ្វើការឃោសនាបោះឆ្នោតជ្រើសរើស
ក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ
អាណត្តិទីពីរដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៤
ខាងមុខ។
លោក អេង ឆៃអ៊ាង អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា លោកមានការរំពឹងទុកថាអាជ្ញាធរនឹងផ្តល់ទីតាំងសាធារណៈទាំងនោះរួមមាន ទីលានប្រជាធិបតេយ្យ ឬទីតាំងមុខវត្តបុទុមវត្តី។ បើពុំនោះទេការបោះឆ្នោតនេះមិនអាចចាត់ទុកថាជាការប្រកួតស្មើភាពគ្នា បានទេហើយម្យ៉ាងទៀត អាជ្ញាធរមានកាតព្វកិច្ចផ្តល់ជូន និងការពារសុវត្ថិភាពដល់គណបក្សណាដែលបានសុំមុន យោងតាមច្បាប់បោះឆ្នោត។
មន្ត្រីសាលារាជធានីភ្នំពេញបានថ្លែងប្រាប់វិទ្យុបារាំង RFI ម្តងហើយថា អាជ្ញាធរកំពុងពិចារណាពីសំណើរនេះ។ បន្ថែមពីលើនេះ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃក៏បានថ្លែងប្រាប់វិទ្យុRFI នៅថ្ងៃសៅរ៍ដែរថា សំណើរបស់គណបក្សសង្គ្រោះជាតិ ទាក់ទងទៅនឹងអាជ្ញាធររាជធានី មិនទាន់មានការស្នើសុំសេចក្តីសម្រេចពីក្រសួងមហាផ្ទៃនៅឡើយទេ។ក៏ប៉ុន្តែ លោក ខៀវ សុភ័គ បានបញ្ជាក់ទុកមុនហើយថាលោកទទួលយកបាននូវអ្វីដែលច្បាប់បានកំណត់ ប៉ុណ្ណោះ។
ជាមួយគ្នានេះ លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា យោងតាមច្បាប់បោះឆ្នោតគណបក្សនយោបាយត្រូវស្នើសុំទីតាំងសាធារណៈ ឬឯកជនទៅអ្នកគ្រប់គ្រងទីតាំងទាំងនោះ ដើម្បីធ្វើការឃោសនា បន្ទាប់មកត្រូវជូនដំណឹងរយៈពេលបីថ្ងៃទៅគណៈកម្មាធិការរាជធានីខេត្ត រៀបចំការបោះឆ្នោតឲ្យបានបីថ្ងៃមុការ ធ្វើសកម្មភាព ដើម្បីឲ្យមានការសម្របសម្រួលការពារសន្តិសុខ និងតាមលំដាប់មុនក្រោយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ គណបក្សសង្គ្រោះជាតិ បានសរសេរលិខិតមួយទៅកាន់អភិបាលរាជធានីភ្នំពេញ ដែលខ្លឹមសារនៃលិខិតនោះស្នើសុំទីលានប្រជាធិបតេយ្យ ឬសួនការ៉ូឡាខាងកើត ចំហៀងខាងត្បូងវត្តបុទុមវត្តី ដើម្បីជួបជុំញធ្វើការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌនៃ រាជធានីភ្នំពេញ។
នៅក្នុងលិខិតលម្អិតថា គណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ និងធ្វើការជួបជុំតំណាងរាស្ត្រ សមាជិកសមាជិការក្រុមប្រឹក្សារាជធានីខណ្ឌ សង្កាត់ សកម្មជន និងប្រជាពលរដ្ឋ ដើម្បីធ្វើការហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខណ្ឌ នីតិកាលទី២ឆ្នាំ២០១៤ ចាប់បើកយុទ្ធនាការនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤តាមផ្លូវនានាទូទាំងរាជធានីភ្នំពេញ រហូតដល់ថ្ងៃបិទយុទ្ធនាការថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០៕

No comments:
Post a Comment
yes