មន្ត្រីសិទ្ធិមនុស្សអង្គការលីកាដូ ឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកពេលសវនការជំនុំជម្រះរបស់ជនជាប់ចោទ ជាកម្មករ៣នាក់ ទៅថ្ងៃទី២៥ ខែមេសាវិញ ខណៈដែល២០នាក់ទៀត នឹងត្រូវបើកសវនការជំនុំជម្រះ នៅថ្ងៃទី១៨ ខែមេសានេះ តាមការគ្រោងទុក។
ក្រោយទទួលបានការកោះអញ្ជើញពីសាលាដំបូងរាជធានីភ្នំពេញ ឲ្យមកទទួលដីកាពន្យារសនវការ នៅព្រឹកថ្ងៃសុក្រនេះ អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត ឲ្យដឹងថា ជនជាប់ចោទ ២៣នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងសមត្ថកិច្ច និងកម្មករ កាលពីដើមខែមករានោះ ក្នុងនោះ ៣នាក់ ដែលជាកម្មករ ឈ្មោះ ជា សារ៉ាត់ យុន ជា និង ប៊ូ សារិទ្ធិ ត្រូវបានចៅក្រមសាលាដំបូង សម្រេចលើកពេលសវនការ។
កាលពីថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅនេះ តុលាការសាលាដំបូង បានសម្រេចឲ្យកម្មករពីរនាក់ ក្នុងចំណោមបីនាក់នេះ នៅក្រៅឃុំបណ្តោះអាសន្ន។
លោក អំ សំអាត បន្តថា មេធាវីការពារក្តីជនជាប់ចោទទាំង ៣រូបនោះ មិនទាន់ដឹងពីមូលហេតុនៃការលើកពេលនេះ បាននៅឡើយទេ។ លោក ឲ្យដឹងថា អ្នកទាំងបីនាក់នោះ ត្រូវបានចាប់ខ្លួន ក្នុងការប៉ះទង្គិច នៅផ្លូវវ៉េងស្រេចកាលពីថ្ងៃទី៣ ខែមករា និងរងចោទ ៤ករណី បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ បទប្រមាថមន្ត្រីសាធារណៈ និងបង្កឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ។ លោក ឲ្យដឹងទៀតថា ដោយឡែក អ្នកទាំង២០នាក់ផ្សេងទៀតនោះ គឺត្រូវបានប្រធានពន្ធនាគារត្រពាំងផ្លុង អះអាងទទួលបានដីកាបង្គាប់ ឲ្យនាំខ្លួន សវនការនៅថ្ងៃទី១៧ ខែមេសា នៅសាលាដំបូងរាជធានីភ្នំពេញ តាមការកំណត់។
ជនជាប់ចោទទាំង ២៣នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងកម្មករ និងសមត្ថកិច្ច កាលពីថ្ងៃទី០២ និងទី០៣ ខែមករា នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណា ឌីយ៉ា ផ្លូវវ៉េងស្រេង នៅពេលកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលដល់កម្មករ ១៦០ដុល្លារក្នុងមួយ ខែ ក្នុងនោះមានលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សកម្មជនសិទ្ធិដីធ្លី សកម្មជនបណ្តាញកសិករ និងកម្មកររោងចក្រកាត់ដេរ៕
No comments:
Post a Comment
yes