សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 25, 2014

ថៅកែ​ស្រោច​ទឹក​ក្តៅ​មកលើ​អ្នកបំរើ​បណ្តាល​ឲ្យ​រលាក​ពេញ​ខ្នង​គួរ​ឲ្យ​អាសូរ​


ស្ត្រី​ជា​អ្នកបំរើ​ជនជាតិ​ហ្វីលីពីន​ម្នាក់ បាន​រង​ការវាយប្រហារ​ជះ​ទឹក​ក្តៅ ពី​សំណាក់​ម្តាយ​គ្មាន​ចិត្តធម៌​មេត្តា​របស់​ថៅកែ​នាង បណ្តាល​ឲ្យ​រលាក​ផ្នែក​ខ្នង​ទាំងស្រុង​គួរ​ឲ្យ​អាសូរ ព្រោះតែ​រឿង​នាង​ឆុង​កាហ្វេ​មិន​រហ័ស​ទាន់​ចិត្ត​ស្ត្រី​កំណាច​រូបនេះ ។​

​ស្ត្រី​អភព្វ​អាយុ ២៣ ឆ្នាំ នេះ ត្រូវបាន​ថៅកែ​បញ្ជូន​ទៅកាន់​មន្ទីរ ដើម្បី​ព្យាបាល​មុខរបួស​របស់​នាង ដែល​រង​ការ​ជះ​ទឹក​ក្តៅ​ស្រោច​ពេញ​ខ្នង និង​ជើង សម្រាប់តែ​អស់​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។​

​គ្រា​នៅ​មន្ទីរពេទ្យ​, នាង​បាន​ឲ្យ​លេខ​ទូរស័ព្ទ​បងប្អូន​ជីដូនមួយ​រប​ស់​នាង ទៅ​បុគ្គលិក​ពេទ្យ និង​ទ​ទួ​ច​ឲ្យ​ពួកគេ​ជួយ​នាង​ផង ។ ឥឡូវនេះ នាង​កំពុង​ទទួល​ការថែទាំ​ពី​ស្ថានទូត​ហ្វីលីពីន ។

ដោយសារតែ​ពុំ​អាច​ទប់​កំហឹង​បាន បងប្អូន​ជីដូនមួយរ​បស់​នាង ក៏បាន​ចែករំលែក​រូបភាព​រប​ស់ ‘Fatma’ (​ឈ្មោះ​មិន​ពិត​របស់​នាង​) នៅលើ​បណ្តាញ​សង្គម Facebook តែម្តង ។ ស្ត្រី​បញ្ចេញ​កំហឹង​រូបនោះ ក៏បាន​សរសេរ​អះអាងថា Fatma ត្រូវបាន​វាយ​ដុំ​ច្រំ​ធាក់​ដោយ​ថៅកែ​របស់​នាង និង​បង្អត់​អហារ ទៀតផង ។​

​ស្ត្រី​ជីដូនមួយ​នោះ នៅបាន​សរសេរ​ឲ្យ​ដឹង​ទៀតថាៈ “​ថៅកែ​ស្រី​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​របស់​នាង បាន​ស្រោច​ទឹក​ក្តៅ​លើ​នាង ។ នាង​ទើបតែ​មក​ធ្វើការ​នៅក្នុង​ទីក្រុង Riyadh រយៈពេល ២ ខែ ប៉ុណ្ណោះ ” ។ “​នាង​ត្រូវបាន​វាយ​ដុំ​ក្នុង​រយៈពេល ៥ ថ្ងៃ នៅពេល​ថៅកែ​ប្រុស​របស់​នាង​មកដល់ និង​ជូន​កាល​បង្អត់អាហារ​” ។​


“​នាង​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​របួស​នៅឯ​មន្ទីរពេទ្យ ៦ ម៉ោង ក្រោយពី​រង​ការចាក់​ស្រោច​ទឹក​ក្តៅ​” ។​

“​បន្ទាប់មក នាង​ត្រូវបាន​នាំយកទៅ​ផ្ទះ​វិញ ដើម្បី​បន្ត​ធ្វើការ ថ្វីបើ​មុខរបួស​របស់​នាង​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​យ៉ាង​ក៏ដោយ​” ។​

​បច្ចុប្បន្ន នាយកដ្ឋាន​សុខុមាលភាព​សង្គម និង​កា​អភិវឌ្ឍន៍ នៃ​ប្រទេស​នេះ បាន​កំពុងផ្តល់​ការថែទាំ​ថ្នាំសង្កូវ និង​ទីកន្លែង​ស្នាក់នៅ ។​


​ប៉ុន្តែ ចំពោះ​ជនល្មើស​ជា​ថៅកែ​ចិត្តខ្មៅ​នេះ គេ​ពុំទាន់​ដឹងថា សមត្ថកិច្ច​នៅ​ប្រទេស​នេះ​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​យ៉ាងណា​នោះទេ ៕

No comments:

Post a Comment

yes