សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, June 23, 2014

​អ្នក​មាន​ជម្លោះ​ដី​ខេត្ត​កំពង់ឆ្នាំងព្រមាន​ចូល​កាន់កាប់​ដី​របស់​ខ្លួន​វិញបើ​នាយក​រដ្ឋមន្ត្រី​មិន​ពន្លឿន​ដំណោះស្រាយ​​

មន្ត្រីខុទ្ទការល័យ​លោកនាយ​ករដ្ឋមន្ត្រី ចេញមកទទួលញត្តិពីប្រជាពលរដ្ឋអ្នក
មានជម្លោះដីធ្លីនៅខេត្តកំពង់ឆ្នាំង (រូបថត៖ ញឹម សុខន)

អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ចន្ទ​នេះ ព្រមាន​ថា ពួកគេ​ជិត​៩០​គ្រួសារ នឹង​ចូល​កាន់កាប់​ដី​របស់​ខ្លួន​វិញ បើ​ស្ថាប័ន​ជាតិ​ធំៗ មិន​អាច​ទប់ស្កាត់​សកម្មភាព​រំលោភ​យក​ដី ពី​សំណាក់​ក្រុមហ៊ុន​របស់​ភរិយា​អ្នកមានអំណាច​។​

​ប្រាប់​អ្នកសារព័ត៌មាន ​នៅ​មុខ​សាលាឧទ្ធរណ៍ មុន​ប្រគល់​ញត្តិ​ទៅឲ្យ​មន្ត្រី​ក្រសួង​យុត្តិធម៌ និង​ខុទ្ទការល័យ​លោកនាយ​ករដ្ឋមន្ត្រី នា​ថ្ងៃ​ទី​២៣​ខែ​មិថុនា​ឆ្នាំ​២០១៤​នេះ តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លី អ្នកស្រី អ៊ុំ សុ​ភី អះអាងថា ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន KDC របស់លោក ស្រី ជា ខេង ភរិយា​លោក​ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បានអូសបន្លាយ​ជិត​៨​ឆ្នាំ​ហើយ ដែល​អាជ្ញាធរ​មិន​អាច​រក​ដំណោះស្រាយ​បាន​។​ស្ត្រី​រូប​នោះ​ឲ្យដឹងថា មកដល់ពេលនេះ ក្រុមហ៊ុន KDC កំពុង​ធ្វើ​របង​ព័ទ្ធលើ​ដី​ជម្លោះ ដែល​គ្មានអាជ្ញាធរ​ណា​ហ៊ាន​អន្តរាគមន៍ បើ​ទោះបី​អ្នក​ភូមិ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ក៏ដោយ។​

​អ្នកស្រី អ៊ុ សុ​ភី ព្រមាន​ថា បើ​រដ្ឋាភិបាល​មិន​អន្តរាគមន៍ បញ្ឈប់​សកម្មភាប​រំលោភ​របស់​ក្រុមហ៊ុន​ទេ នោះ​ពួកគេ​ជា​ជនរងគ្រោះ​៨៩​គ្រួសារ​នឹង​លះបង់​អ្វីៗ​ទាំងអស់ ដណ្តើម​យក​ដី​នោះ​មក​ធ្វើស្រែ​វិញ «ពួកខ្ញុំរាល់ថ្ងៃនេះ គឺរងនូវភាពអយុត្តិធម៌ជាទីបំផុត ដូចរូបនាងខ្ញុំផ្ទាល់ គឺធ្លាប់ជាគ្រូបង្រៀនម្នាក់ អតីតគ្រូបង្រៀនម្នាក់ ដោយសារទំនាស់ដីធ្លី ត្រូវបាត់បង់តួនាទីការងារ ហើយជីវភាពគ្រួសារខ្លួនឯងកាន់តែដុនដាប។ តើថ្ងៃខាងមុខ ការងារក៏គ្មានធ្វើ ដីក៏អស់ តែជីវិតរបស់ពួកខ្ញុំរំពឹងអ្វីតទៅទៀត»។


​អ្នក​មាន​ ជម្លោះ​ដីធ្លី​ប្រមាណ​៦០​នាក់​នោះ ត្រូវ​អាជ្ញាធរ​ខណ្ឌ​ដូន​ពេល​រារាំង ការដើរ​ហែ​ក្បួន ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌ និង​ខុទ្ទកាល័យ​លោក នាយករដ្ឋមន្ត្រី ដោយ​តម្រូវឲ្យ​នៅមួយកន្លែង​រង់ចាំម​ន្ត្រីតំណាង​ក្រសួង​នី​មួយៗ​មក​ទទួល​។​

មន្ត្រី​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី លោក គង់ ចំរើន អះអាងថា លោក​នឹង​បញ្ជូន​សំណើ​នេះ ទៅ​មន្ត្រី​ពាក់ព័ន្ធ មុន​ប្រាប់​ពី​ចំណាត់ការ​របស់​រដ្ឋាភិបាល។​

​ជាមួយ​នោះ​ដែរ តំណាង​ផ្នែក​រដ្ឋបាល​នៃ​ក្រសួង​យុត្តិធម៌​លោក សូ សា​ហុង ប្រាប់​VOD​ក្រោយ​ទទួល​ញត្តិ​ថា ក្រោយពី​បាន​ស្តាប់​ការ​ត្អូញត្អែរ របស់​អ្នក​តវ៉ា​លោក​នឹង​ពន្លឿ​ន បញ្ជូន​ឯកសារ​នេះ​ទៅ​ថ្នាក់ ដឹកនាំ​ដើម្បី​ស្វែងរក​ដំណោះស្រាយ «ទីមួយគឺខ្ញុំបានទទួលឯកសារពីប្រជាពលរដ្ឋ នៅថ្ងៃនេះ ហើយខ្ញុំតំណាងឲ្យ រដ្ឋបាលក្រសួងយុត្តិធម៌ ខ្ញុំនឹងយកឯកសារនេះទៅជូនឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ដៃ។ ហើយចំពោះចំណាត់ការនីតិវិធីយ៉ាងម៉េចៗ ខ្ញុំនឹងជម្រាបនៅពេលក្រោយ»។

មន្ត្រីសម្របសម្រួល​របស់​សមា​គម​អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​លោក សំ ចាន់​គា ហៅ​ការ  ព្រមាន​របស់អ្នកភូមិ​ថា បង្ហាញ​ពី​ការ​អស់ជំនឿ​លើ​ប្រព័ន្ធ​ច្បាប់​។ លោក​ជំរុញ​រដ្ឋាភិបាល​ពន្លឿ​នកិច្ចអន្តរាគមន៍ ដើម្បី​បញ្ចៀសអំពើហិង្សា​ដែល​អាច​កើតឡើង «គាត់ពឹងទៅលើរដ្ឋាភិបាល ពឹងទៅលើតុលាការ ក្នុងការអនុវត្តច្បាប់ក្នុងការធ្វើឲ្យប្រទេសមានស្ថិរភាព សណ្តាប់ធ្នាប់ ក៏ប៉ុន្តែនៅពេលដែលមន្ត្រី សេដ្ឋី ដែលមានលុយគាត់ទៅធ្វើតាមទំនើងចិត្ត មិនគោរពច្បាប់ វាធ្វើឲ្យពួកគាត់អស់ជំនឿរដ្ឋាភិបាល ទៅលើប្រព័ន្ធច្បាប់ ពេលនោះវានឹងកើតនូវរឿង គេហៅថាអនាធិបតេយ្យហើយ អសន្តិសុខវានឹងកើតឡើង»។

VOD​ មិនអាច​ទាក់ទង​លោក ស្រី ជា ខេង ដែល​រង​ការចោទប្រកាន់​បានទេ ប៉ុន្តែ​កន្លងទៅ​ក្រុមហ៊ុន​ធ្លាប់​បាន​ចុះ​ដោះស្រាយ និង​បាន​ផ្តល់​សំណង ជា​ទឹកប្រាក់​ដល់​អ្នកភូមិ ដើម្បី​បញ្ចប់​ជម្លោះ ប៉ុន្តែ​អ្នក​ភូមិ  ខ្លះ​អះអាង​ថា សំណង​នោះ ស្ថិត​ក្នុង​រូបភាព​គំរាមកំហែង  ហើយ​អ្នកខ្លះ​ទៀត​មិន​ទទួលយក ទើប​បន្ត​ចេញតវ៉ា​។​


តាម​ញត្តិ​របស់​ អ្នកភូមិ​បាន​ស្នើឲ្យ​លោកនាយក​រដ្ឋមន្ត្រី និង​ក្រសួង​យុត្តិធម៌ អន្តរាគមន៍​បញ្ឈប់​ស​កម្ម​ភាព​រំលោភ​យក​ដី​ស្រែ​ពី​សំណាក់​ក្រុមហ៊ុ KDC និង​អំពាវ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បញ្ឈប់​ការរើសអើង អ្នកភូមិ​ដែល​ប្រើប្រាស់​សិទ្ធិ​ដើម្បី​ការពារ​ស្រី​ស្រែ និង​លំនៅឋាន​របស់​ខ្លួន​។ ញត្តិ​ដដែល​បាន​អំពាវនាវ​ដល់​មន្ត្រី​រដ្ឋាភិបាល ឲ្យចូល​រួម​ថ្កោលទោស​ក្រុមហ៊ុន លោកស្រី ជា ខេង ភិ​រិយា​លោក​ស៊ុយ សែម ដែល​បាន​ប្រើប្រាស់​អំណាច ឲ្យ​កម្មករ​រំលោភ​យក​ដី​អ្នក​ភូមិ ដែល​តុលាការ​មិន​ទាន់​ដោះស្រាយ៕​

No comments:

Post a Comment

yes