សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 24, 2014

ជនជាតិដើម​ភាគ​តិចគួយ​នឹង​ប្រមូលផ្តុំ​គ្នា​មុខ​តុលាការ​ខេត្ត​ព្រះវិហារខណៈ​ពួកគេ​៤​នាក់​ត្រូវ​សាកសួរ​​

​ជនជាតិដើម​ភាគ​តិចគួយ​ខេត្ត​ព្រះវិហារ អះអាងថា ពួកគេ​៣​នាក់ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយរូប ត្រូវ​សាលាដំបូង​ខេត្ត​នេះ កោះហៅ​ឲ្យចូល​បំភ្លឺ​នៅ​ថ្ងៃ​ពុធ​ស្អែក ជុំវិញ​បទ​ចោទ របស់​ក្រុមហ៊ុន​ចិន ដែល​ទទួលបាន​សិទិ្ធ​ដាំ​អំពៅ​នៅ​តំបន់​នោះ​។​
​អ្នកសម្របសម្រួល​គម្រោងអង្គការ​ពន្លក​ខ្មែរ នៅ​ខេត្ត​ព្រះវិហារ អ្នកស្រី ហេង ចិន្តា​វី ឲ្យ​ VOD ​ដឹង​នៅ​ថ្ងៃទី​២៤ ​ខែ​មិថុនា ​ឆ្នាំ​២០១៤​នេះ​ថា ជនជាតិដើម​ភាគតិច​៣​នាក់ នៅ​ឃុំ​ប្រមេ​រ ស្រុក​ត្បែងមានជ័យ និង​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ​ម្នាក់ ត្រូវបាន​សាលាដំបូង​ខេត្តព្រះវិហារ​កោះហៅ​ឲ្យ​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ពុធ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០១៤​នេះ តាម​បណ្តឹង​ក្រុមហ៊ុន ចិន ឈ្មោះ​ឡាន ហ្វេ​ង​។​
​ស្ត្រី​រូប​នោះ​ឲ្យដឹង​ទៀត​ថា ដីកាកោះ​បាន​ចោទប្រកាន់​អ្នកទាំង​៤​នោះ ពី​បទ​បំផ្លាញ​ដំណាំ​អំពៅ របស់ក្រុមហ៊ុនក្នុងអំឡុងពេល​តវ៉ា​មួយ កាល​ថ្ងៃទី​១​ខែ​មេសា​ឆ្នាំ​២០១៤។​
​តាម​ដីកាកោះ​ចុះ​ថ្ងៃ​ទី​៥​ ខែ​មិថុនា ​ឆ្នាំ​២០១៤ របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រះវិហា​រលោក ឡុង ស៊ីថា ឲ្យដឹងថា អ្នក​ដែល​ត្រូវ​បង្ហាញខ្លួន​មាន មន្ត្រី​អង្គការ​ពន្លក​ខ្មែរ លោក លូត សាំង និង​ប្រជាពលរដ្ឋ​៣​នាក់​ទៀត គឺ​អ្នកស្រី រឿន ខាន់ អ្នកស្រី សាំ  សាន និង​អ្នកស្រី នួន ម៉ុន។​
​មន្ត្រី​សម្របសម្រួល​អង្គកា​រព​ន្ល​ក​ខ្មែរ លោក លូត សាំង អះអាងថា លោក​នឹង​ទៅ​បង្ហាញ​ខ្លួន​តាម​ដីកា​កោះ ដោយ​អះអាង​ថា ពេលនោះ​លោក​គ្រាន់តែ​ចុះ​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស ហើយ​មិន​បាន​ធ្វើ​អ្វី​ដូចក្រុមហ៊ុន​ចោទប្រកាន់​នោះទេ។
​ស្ត្រី​ជនជាតិដើម​ភាគតិច អ្នកស្រី រឿន ខាន់ អះអាងថា ជនជាតិដើម​ភាគ​តិចគួយ​គ្រប់រូប បាន​សម្រេច​ចិត្ត​រួច​ហើយ ថា​នឹង​ហ៊ាន​លះបង់​អ្វីៗ​ទាំងអស់ ដើម្បី​ការពារ​ដី​សហគមន៍ និង​ប្រពៃណី​ដូនតា ដូចនេះ​ពួកគេ​នឹង​មិន​បារម្ភ​ពី​ការចាប់ខ្លួន ពេល​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ទេ​។

តាម​របាយការណ៍​ស្រាវជ្រាវ របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល មាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា អង្គការ​ពន្លក​ខ្មែរ និង​អង្គការ​មួយចំនួនទៀត ចុះ​ថ្ងៃ​ទី២៥​ ខែតុលា ​ឆ្នាំ​២០១៣ រកឃើញថា ស្ថានភាព​ជនជាតិដើម​ភាគតិច​កួយ ដែល​រស់នៅ​ក្នុង​ឃុំ​ប្រមេ​រ បាន​នឹង​កំពុង​ទទួល​រង​នូវ​ការគំរាមកំហែង​ផ្នែក​ជីវភាព បរិស្ថាន ទំនៀមទម្លាប់ ជំនឿ​តាំងពី​ដូនតា​មក ដោយសារ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ធ្វើឲ្យប៉ះពាល់​ដល់​សហគមន៍​ពួកគេ​។​
របាយការណ៍​ដដែល​ឲ្យដឹង​ទៀតថា ក្រុម​ហ៊​ន ឡាន ហ្វេ​ង ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នេះ ទំហំ​៩០១៥​ហិកតា កាលពី​ឆ្នាំ​២០១១​។ ប៉ុន្តែ​អ្នក​ភូមិ​អះអាងថា ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​ឈូស​ឆាយ​រំលោភ​យក​ដី​សហគមន៍​ច្រើន​រយ​ហិកតា និង​ប៉ះពាល់​ដល់​ប្រាសាទបុរាណ​ដូនតា​ជាច្រើន​កន្លែង ដែលតុលាការ​មិន​ទាន់​ចាត់ការ​លើ​បណ្តឹង​អ្នកភូមិ ។​
​យ៉ាងនេះ​ក្ដី​ជនជាតិដើម​ភាគតិច​អះអាងថា ពួកគេ​ប្រមាណ​ជា​២០០​នាក់​ផ្សេង​ទៀត នឹង​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​តុលាការ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ដើម្បី​លើកទឹកចិត្ត តំណាង​របស់​ខ្លួន​ដែល​ជាប់​ពាក្យបណ្តឹង និង​ឃ្លាំមើល​ការសម្រេច​ក្តី​របស់តុ​លាកា​រ​៕

No comments:

Post a Comment

yes