មន្ត្រីសមាគមអាដហុក ឲ្យដឹងថា ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋ៦នាក់ ត្រូវបានតុលាការខេត្តបាត់ដំបង ចេញដីកាចាប់ខ្លួន កាលពីថ្ងៃចន្ទម្សិលមិញ ពីបទប៉ះពាល់កម្មសិទ្ធឯកជនស្របច្បាប់ ក្នុងករណីជម្លោះដីធ្លីជាមួយឈ្មួញអ្នកមានម្នាក់។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុកប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ប្រាប់ VOD នៅព្រឹកថ្ងៃអង្គារនេះថា កាលពីថ្ងៃចន្ទម្សិលមិញ តុលាការបានចេញដីកាចាប់ខ្លួនពលរដ្ឋម្នាក់ ឈ្មោះ ស្តើង មុន្នី តាមសាលក្រមលេខ៤៧ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៣ ពីបទប៉ះពាល់កម្មសិទ្ធឯកជនស្របច្បាប់ របស់ឈ្មោះ អៀង អឿន។
លោកបន្តថា តាមដីការបស់តុលាការ គឺតម្រូវឲ្យចាប់ខ្លួនមនុស្សចំនួន៦នាក់ ប៉ុន្តែមនុស្សចំនួន៥នាក់ទៀតបានរត់គេចខ្លួន។ លោកស្នើឲ្យតុលាការខេត្តបាត់ដំបង តម្កល់សាលក្រមចាប់ខ្លួនមនុស្សទាំង៦នាក់នេះ ដើម្បីស្វែងរកដំណោះស្រាយករណីវិវាទដីធ្លី រវាងពលរដ្ឋ និងលោក អៀង អឿន ដែលជាឈ្មួញឲ្យបានចប់ជាមុនសិន។
VOD មិនអាចទាក់ទង លោក អៀង អឿន ជាឈ្មួញនៅខេត្តបាត់ដំបង និងជាដើមបណ្តឹងបាននៅឡើយទេ។ ចំណែកឯព្រះរាជអាជ្ញា លោក នួន សាន ទូរស័ព្ទចូលជាច្រើនសា ពុំមានអ្នកទទួល។
បើតាមឲ្យការដឹងពីមន្ត្រីសម្របសម្រួល នៃសមាគមអាដហុកប្រចាំខេត្តបាត់ដំបង ជម្លោះដីធ្លីនេះបានកើតឡើងតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ប៉ះពាល់ប្រជាពលរដ្ឋ៣០គ្រួសារ លើដីជាង១០០ហិកតា ស្ថិតត្រង់ចំណុចអូរវល្លិ៍ប្រេ
No comments:
Post a Comment
yes