សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 1, 2014

ទាហ៊ានយួន២កងពលដាក់បង្កប់ក្នុងព្រៃចំណុចតម្រុយបង្គោលព្រំដែនឃុំថ្នាធ្នង់ស្រុករំដួលខេត្តស្វាយរៀង


ទាហ៊ានយួន២កងពល ប្រហែល១ពាន់៥រយនាក់ បានដាក់ពង្រាយក្នុងព្រៃ ចំណុចច្រកកំពិស ព្រំដែន ខ្មែរ យួន ស្ថិតនៅក្នុងភូមិធ្នង់ ឃុំថ្នាធ្ងង់ ស្រុករំដួល ខេត្តស្វាយរៀង កាលពីថ្ងៃទី២៩ មិថុនា ២០​១៤ ក្នុងឱកាសដែលតំណាងរាស្រ្ត យុវជន និងសមាជិកគណបក្សសង្គ្រោះជាតិ ចុះ​ទៅ​ទស្សន​កិច្ចសិក្សានៅតំបន់នោះ ។

ជាមួយគ្នានេះ ក៏មានទាហ៊ានយួនជាច្រើននាក់ទៀត ដែលមានទាំងស្លាក់ពាក់ឯកសណ្ឋាន និង ស៊ីវិល បានពង្រាយតាមបន្ទាត់​ព្រំដែន ដោយដៃមានកាន់ដំបងច្រូងច្រាង​ជា​លក្ខណៈបង្ហាញ​ពី​ការ​គំរាមបែបហិង្សា ក្នុងករណីប្រសិនបើតំណាងរាស្រ្ត យុវជន សមាជិក​គណ​បក្ស​សង្គ្រោះជាតិ ហ៊ានតែឈានជើងមួយជំហ៊ានចូលក្នុងទឹកដីយួននោះ ។

តែផ្ទុយទៅវិញ មានទាហ៊ានយួន និងអ្នកជំនាញការយួនមួយចំនួនដែលបានចូលក្នុងដីខ្មែរ មិន​ត្រូវបានអាជ្ញាធរខ្មែរនៅទីនោះហាមឃាត់ឡើយ តែបែជាពួកអាជ្ញាធរទាំងនោះដោយដៃមានកាន់ ដំបងបង្ហាញលក្ខណៈចង់ធ្វើការបង្ក្រាបមកលើតំណាងរាស្រ្ត យុវជន ព្រមទាំងសមាជិកគណ បក្សសង្គ្រោះជាតិទៅវិញ ។

លោក នួន ស៊ីម ក្រុមការងារគណបក្សសង្គ្រោះជាតិ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលបាន អមតំណើរតំណាងរាស្រ្ត យុវជន ថ្នាក់ជាតិរបស់គណបក្សសង្គ្រោះជាតិ ចុះទស្សនកិច្ចសិក្សា តំបន់ព្រំដែនច្រកកំពិស ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ថាមានទាហ៊ាន២កងពល់កំពង់ លាក់ខ្លួនក្នុងព្រៃជាប់ព្រំដែន ដែលជាព័ត៌មានលោកទទួលបានចុងក្រោយពីពលរដ្ឋតំបន់នោះ ។



គួរជំរាបជូបថា ជាដំណាក់កាល មុននិងតំណាងរាស្រ្ត យុវជន សមាជិកគណបក្សសង្គ្រោះជាតិ ធ្វើដំ​ណើរមកដល់ព្រំដែនខ្មែរយួន ច្រកកំពិស ស្ថិតនៅឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ត្រូវ​បានកម្លាំងរបស់គណបក្សប្រជាជន អមជាមួយនិងសមត្ថកិច្ច បានធ្វើការហាមឃាត់​ក្បួនមិនឲ្យ​បន្តរដំណើរទៅកាន់ព្រំដែនឡើយ ដោយពួកគេទាំងនោះដាក់ឈើឃាំងផ្លូវ ចាក់សោច្រវ៉ាក់​កាត់​ស្ពាន និងស្រែកដោយសំឡត់ថា ពួកគេមិនឲ្យចូលឡើយ ព្រោះពួកគេរស់នៅបានសុខហើយ ។

តែគួរអនិច្ចានៅបន្ទាប់ពីការធ្វើដំណើរដល់ចំណុចព្រំដែន ខ្មែរ យួន ដីខ្មែរជាច្រើនត្រូវបានរដ្ឋាភិ​បាលយួនបោះតម្រុយបង្គោលព្រំដែលចូលមក ហើយអាជ្ញាធរយួនបានចាត់ទុកតំបន់នោះជា​តំបន់ស មិនអនុញ្ញាត្តិឲ្យពលរដ្ឋខ្មែរធ្វើស្រែចំការនៅទីនោះ ឬឆ្លងកាត់ឡើយ ។ តែផ្ទុយទៅវិញ អាជ្ញាធរយួន និងពលរដ្ឋយួនមានសិទ្ធិក្នុងការចេញចូលតំបន់នោះ ព្រមទាំងបានមកធ្វើដំណាំ​កសិកម្មនៅលើទឹកដីខ្មែរត្រង់ចំណុចនោះថែមទៀត ។


សូមជំរាបថា ការបោះតម្រុយបង្គោលព្រំដែនចំណុចច្រកកំពិស ស្ថិតនៅឃុំថ្នាធ្នង់ ស្រុករំដួល​ខេត្តស្វាយរៀង ត្រូវបានរដ្ឋាភិបាលយួនបោះចូលដីខ្មែរ បាត់ដីពលរដ្ឋចំនួន១២គ្រួសារ ស្មើផ្ទៃដី ៣០ហិតា ។

No comments:

Post a Comment

yes