សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 2, 2014

ធម្មការស្រុកសំរោងទងរំសាយគណៈកម្មការវត្តស្រះតាចាន់

គណៈកម្មការចាស់វត្តស្រះតាចាន់ ស្ថិតនៅឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបាន​ធម្មការ​ស្រុក ប្រកាសរំសោយកាលពីថ្ងៃទី២៧ មិថុនា ២០១៤ នៅបន្ទាប់ពីព្រះចៅអធិការវត្ត គណៈ​កម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទ្ធបានមូលមតិគ្នា អញ្ជើញលោកអនុប្រធាន កឹម សុខា ជាអ​ធិ​ប​តីក្នុងពិធីបុណ្យឆ្លងស្រះទឹក ។

ការសម្រេចក្នុងការរំសាយគណៈកម្មការចាស់វត្តស្រះតាច័ន្ទ របស់ធម្មការស្រុកសំរោងទង ខេត្តកំ​ពង់​ស្ពឺ កាលពីថ្ងៃទី២៧ មិថុនា ២០១៤ ក្រោមវត្តមានអនុគុណស្រុកព្រះនាម ហេង អភិបាលរង​ស្រុក និងលោកមេឃុំសែនដី ប៉ិច ចាន់ រួមជាមួយសមាជិកក្រុមប្រឹក្សាឃុំសែន​ដីរបស់​គណ​បក្ស​ប្រជាជន ។

លោក សាយ ចំរើន ក្រុមប្រឹក្សាស្រុកសំរោងទង របស់គណបក្សសង្គ្រោះជាតិ ប្រាប់កម្មវិធី សម្លេង​សង្គ្រោះជាតិ ឲ្យដឹងថា នៅបន្ទាប់ពីការរំសាយគណៈកម្មការវត្តចាស់ ធម្មការស្រុក ដែល មានព្រះតេជគុណ ហេង ជាអនុគុណស្រុក បានធ្វើការប្រ​កាស​ជ្រើស​រើស​គណៈ​កម្ម​ការ​វត្ត​ស្រះតាច័ន្ទថ្មី ដោយក្នុងនោះបានធ្វើការជ្រើសរើសលោក ប៉ិច ចាន់ មេឃុំសែនដី ជាអាចារ្យវត្ត លោក អ៊ូ ភឿន ក្រុមប្រឹក្សាឃុំសែនដី គណបក្សមកពីគណបក្សប្រជាជន ជាប្រធាន​គណៈ​កម្ម​ការ​វត្ត​​ស្រះតាចាន់ថ្មី ។ 

លោកតា សួស អ៊ីម វ័យ៧៣ឆ្នាំ ប្រធានគណៈកម្មការវត្តស្រះតាចាន់ចាស់ លោកតាមានប្រ សាស៏ថា ទង្វើខាងលើរបស់ធម្មការស្រុក រួមជាមួយអាជ្ញាធរ ក្នុងការរំសាយគណៈកម្មការវត្ត​ចាស់​ចោល គឺជារឿងអយុត្តិធម៌បំផុត ដោយគ្រាន់តែចៅអធិការវត្ត គណៈកម្មការ បាន​អញ្ជើញ​លោក​អនុប្រធាន កឹម សុខា ធ្វើជាអធិបតីក្នុងពិធីបុណ្យឆ្លងស្រះទឹកវត្តនោះ ។


គួរជំរាបជូនថា កាលពីថ្ងៃទី១៩ មិថុនា ២០១៤ គណៈកម្មការវត្តស្រះតាចាន់ ដែលមានលោកតា សួស អ៊ីម ជាប្រធាន បានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីប្រារព្វពិធីបុណ្យឆ្លងស្រះទឹក វត្តស្រះតាច័ន្ទ ក្រោមអធិបតីភាពរបស់លោកអនុប្រធាន កឹម សុខា នៅថ្ងៃទី២៥ មិថុនា ២០១៤ ត្រូវបានអាជ្ញាធរធ្វើការបដិសេធ ។

ការបដិសេធរបស់អាជ្ញាធរ ដោយសារតែសម្លេងឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅឃុំសែនដី ទទួលបានការគាំទ្រពីពលរដ្ឋច្រើនលើសលប់ ហើយអាជ្ញាធរ ព្រមទាំងគណ​បក្សប្រ​ជាជន​លើក​ឡើង​ថា វត្តស្រះតាច័ន្ទ សមិទ្ធិផលនានាក្នុងវត្ត ភាគច្រើនគឺ​ជាការក​សាង​របស់​គណបក្ស​ប្រជា​ជន ហេតុដូច្នេះគេមិនអនុញ្ញាត្តិឲ្យមានវត្តមានគណបក្សសង្គ្រោះជាតិ ចូលរួមកសាងនៅក្នុងវត្ត​ស្រះតាច័ន្ទឡើយ ។


ការបដិសេធរបស់អាជ្ញាធរ និងគណបក្សប្រជាជន​ ត្រូវបានទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំ ណាក់ពលរដ្ឋក្នុងមូលដ្ឋាន ដោយការរើសអើងគណបក្សនយោបាយសូម្បីតែការធ្វើបុណ្យទាន ដែល​នេះ បញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជន ធ្វើបុណ្យកសាងសមិទ្ធិ​ផលនានា​នៅ​តាម​ទី​វត្ត​អា​រាម ឬតាមទីដទៃៗ គឺដើម្បីប្រជាប្រិយភាពគណបក្សរបស់ខ្លូនតែប៉ុណ្ណោះ ៕

No comments:

Post a Comment

yes