សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 1, 2015

លោកប្រធាន សម​ រង្ស៊ី និងលោក ស ខេង ជួបគ្នាជាថ្មីនៅថ្ងៃនេះ ដើម្បីជជែក​លើវិសោធន៏កម្មច្បាប់បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់


ដោយ៖លោក វីរជន

ជាថ្មីម្តងទៀត នៅល្ងាចថ្ងៃទី០១ ដើមខែតុលានេះ លោកប្រធាន សម រង្ស៊ី តំណាងក្រុមអ្នកតំ​ណាងរាស្រ្តសម្លេងភាគតិច ក្នុងសភា នៃគណបក្ស សង្គ្រោះជាតិ និងជួបជាមួយលោក ស ខេង តំណាង​គណបក្សប្រជាជន នៃសម្លេងភាគច្រើនក្នុងសភា នៅវិមានរដ្ឋសភាជាតិ ។

ក្នុងជំនួបជាថ្មីនេះ លោកប្រធាន សម​​ រង្ស៊ី និងលោក ស ខេង និងជជែកបន្តលើវិសោធនកម្ម​ច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនៅខ្វែងគំនិតគ្នាចំនួន៥ចំណុច កាលពី​ជំ​នូបថ្ងៃទី២៣ ខែកញ្ញា កន្លងទៅនេះ ។

គួរជំរាបថា ៥ចំណុចនៃការខ្វែងគំនិតគ្នា រវាងគណបក្សសង្គ្រោះជាតិ និង គណបក្សប្រជាជន លើ​វិសោធន​កម្មច្បាប់បោះឆ្នោតទាំងមូល រួមមាន ១ បញ្ហាហែរក្បួន​យុទ្ធនាការឃោស​នា​បោះ​ឆ្នោ​ត ២ បញ្ហា​ការ​​លើកស្លាកគណបក្ស​នៅតាមទីសាធារណៈ ៣ បញ្ហារយៈពេលនៃការ​ឃោសនា​បោះ​​ឆ្នោត ៤ បញ្ហា​ពាក់ព័ន្ធទោស​បញ្ញត្តិ និងទី៥ បញ្ហាការដាក់ពិន័យ ។ ដោយ​ឡែក​ក្នុង​ជំ​នួប​នេះ​​ផង​ដែរ ប្រធានក្រុមតំណាងរាស្រ្តសម្លេងភាគតិច និងសម្លេងភាគច្រើនក្នុងរដ្ឋសភា​ ក៏និង​ជជែក​លើវិ​សោ​ធ​​នកម្មបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា ផងដែរ ។


វិសោធនកម្មច្បាប់ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ សរុបមានចំនួន១៦ជំពូក ១៩៦​មាត្រា ដែល​ច្បាប់​នេះ និងត្រូវដាក់បំរើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់​ នៅឆ្នាំ​២០​​១៧​ខាង​មុខ ដែលជាការ​បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំក្រោមជាតិនៅមូលដ្ឋាន​ ។


ដោយឡែក ចំពោះជំនួបករណីសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន១៥ ដែលកំពុងជាប់ឃុំ​នៅ​​ពន្ធនាគារព្រៃស មិនទាន់ត្រូវបានថ្នាក់ដឹកនាំគណបក្សទាំងពីរ ប្រាប់ឲ្យដឹងនិងធ្វើឡើងនៅពេល​ណានោះទេ ៕ 

No comments:

Post a Comment

yes