សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 28, 2015

ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ជំរុញអោយអាជ្ញាធរខេត្តតាកែវ ដោះស្រាយបញ្ហារវាងកម្មករនិងម្ចាស់ក្រុមហ៊ុន ដោយឈរលើគោលការណ៏តម្លាភាព

ដោយ៖ វីរជន
លោកស្រី កែ សុវណ្ណារតន៏ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប និងជាប្រធាន​គណៈកម្មការទី៨ នៃរដ្ឋសភា សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី បានធ្វើការជំរុញ និងស្នើឲ្យអាជ្ញាធរខេត្តតាកែវ ដោះ​ស្រាយបញ្ហាវិវាទការងាររវាងកម្មករ និងថៅកែរោងចក្រដោយឈរលើតម្លាភាព ។

ការស្នើរបស់លោកស្រី កែ សុវណ្ណារតន៏ បែបនេះ ធ្វើឡើងក្នុងជំនួបជាមួយអភិបាលរងខេត្ត ​ប្រ​ធាន​មន្ទីរទាំង៤ក្រោមបន្ទុកគណៈកម្មការ នៅសាលាខេត្តតាកែវ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០​១៥ ក្រោយទទួលបានរបាយការណ៏នានាជុំវិញការដោះស្រាយបញ្ហាដោយគ្មានតម្លាភាពជូនដល់ កម្មករ ដែលមានវិវាទការងារជាមួយថៅកែ រោងចក្រ សិប្បកម្ម ។

ក្នុងនោះដូចជាករណីរោងចក្រគ័នធិច ដែលរហូតមកទល់និងពេលនេះ ការដោះស្រាយជុំវិញការ ទាមទារអត្ថប្រយោជន៏ការងារមួយចំនួនរបស់កម្មករ នៅតែគ្មានផលវិជ្ជមានដល់និយោជិត ដែល ជាកម្មករ ហើយអាជ្ញាធរពាក់ព័ន្ធហាក់មានការដោះស្រាយលំអៀងទៅភាគីនិយោជក ដែលជា ចៅកែរោងចក្រ រួមទាំងបណ្តារោងចក្រ សិប្បកម្ម មួយចំនួនទៀត ។


ក្នុងនោះលោកស្រី កែ សុវណ្ណារតន៏ ក៏បានលើកឡើងពីបញ្ហាភាគីថៅកែរោងចក្រ ជ្រើសរើសកម្ម ករបណ្តែត ឥតឈប់ឈរដែលធ្វើឲ្យកម្មករបាត់បង់ប្រាក់អតីតភាពការងារ និងការមិនបើកប្រាក់ ខែពេញជូនកម្មករចំនួន១២៨ដុល្លា ដែលរោងចក្រ សហគ្រាស ក្នុងខេត្តតាកែវ បើកជូនកម្មករ​តែ​១២៣ ដុល្លាក្នុងមួយខែ ដោយសំអាងលើការងារជាកម្មករបណ្តែត ក៏ដូចជាប្រាក់ថែម៉ោង និង ប្រាក់ថ្លៃបាយ ការធ្វើដំណើរជាដើម ។

គួរជំរាបជូនថា ខេត្តតាកែវ មានរោងចក្រ សហគ្រាសចំនួន១២ និងមាន១សហគ្រាសឈ្មោះ ខេមលីឡាក់ អេនធើប្រាយ ដែលបានប្រើកម្មករជាកុមារមិនទាន់គ្រប់អាយុ១៨ឆ្នាំ ដោយ​ស្នើ​សុំ​ក្រ​សួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈមន្ទីរការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ខេត្ត​តាកែវ ចំនួន២០០នាក់ តែត្រូវបានក្រសួងអនុញ្ញាតិចំនួន១០០នាក់ ដែលប្រការ នេះខុស​ច្បាប់​ទាំង​ស្រុង ដែលជាការរំលោភបំពានលើពលកម្មកុមារ មានចែងក្នុងច្បាប់ជាធរមាន ៕

No comments:

Post a Comment

yes