សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 1, 2015

សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំ និងអង្គសេចក្តីលើលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី


ដោយ៖វីរជន

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែតុលានេះ និងបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំ និងអង្គសេចក្តី លើលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា របស់គណបក្ស សម រង្ស៊ី ។

ការបើកសវនាការនេះធ្វើឡើង ក្រោយពីលោក ជួង ជូងី មេធាវីការពារក្តីលោក ហុង សុខហួរ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ បានដាក់ពាក្យបណ្តឹងសុំនៅក្រៅឃុំរបស់លោក ហុង សុខហួរ ដោយតម្កល់ប្រាក់ធានាចំនួន២០លានរៀល ។

លោក ជួង ជូងី បានប្រាប់វិទ្យុសង្គ្រោះជាតិឲ្យដឹងដែរថា នៅថ្ងៃទី២នេះ តុលាការអាចនិងបើកសវ នាការទាំងពីរក្នុងថ្ងៃតែមួយ ឬលើពេលនេះសវនាការ លើអង្គសេចក្តី ដើម្បីវែកញ៉ែកការរកខុសត្រូវលើករណីរបស់លោក ហុង សុខហួរ ។

លោកបន្តថា ចំពោះសវនការនៅថ្ងៃស្អែកនេះ គឺមិនមានវត្តមានរបស់លោក ហុង សុខហួរ ឡើយ ដោយសារតែបញ្ហាសុខភាពរបស់លោកមិនអំណោយផល ដោយលោកមានបញ្ហាឈឺសន្លាក់ដៃ និងបញ្ហាសំពាធឈាម ។


លោកថា ក្នុងនោះលោកបានស្នើសុំទៅតុលាការចំនួនពីលើកមកហើយ ដើម្បីអនុញ្ញាតឲ្យគ្រូពេទ្យជំនាញខាងក្រៅចូលទៅព្យាបាលលោក ហុង សុខហួរ តែត្រូវបានតុលការបដិសេធ ដែល ករណីនេះ ធ្វើអោយជំងឹលោក ហុង សុខហួរ កាន់តែប្រឈមមុខខ្លាំង ។

សូមជំរាបថា លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា របស់គណបក្ស សម រង្ស៊ី ត្រូវបានកងអន្ត រាគមន៏ឈុតខ្មៅពីសេស ចាប់ខ្លួនកាលពីព្រឹក ថ្ងៃទី១៥ ខែសីហា ហើយត្រូវបានតុលាការសម្រេច ឃុំខ្លួននៅថ្ងៃទី១៦ ខែសីហា ដោយចោទពីបទ ប្រើលិខិតខ្លែង ខ្លែងលិខិតសាធារណៈ និងបង្ករភាពអសន្តិសុខដល់សង្គម ៕ 

No comments:

Post a Comment

yes