ដោយ៖វីរជន
គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ
បាននឹងកំពុងតែពង្រឹង រៀបចំរចនាសម្ព័ន្ធ ប្រមូលកម្លាំង
រួមទាំងការបើកវគ្គបណ្តុះបណ្តាល ដើម្បីឈានទៅដឹកនាំមូលដ្ឋាន និងប្រទេសជាតិនៅពេលខាងមុខ
ដែលប្រកបដោយថ្នាក់ដឹកនាំដែលមានចំណេះ និងជំនាញយ៉ាងពិតប្រាកដ ។
នេះគឺជាការលើកឡើងរបស់លោក ម៉ន ផល្លា
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះ ជាតិ រាជធានីភ្នំពេញ
ក្នុងឱកាសប្រជុំបូកសរុបការងារ សង្កាត់ទាំង៩៦ និង១២ខណ្ឌ នៅរសៀល ថ្ងៃទី២១ ខែតុលា
ឆ្នាំ២០១៥ នាទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ។
ដូចគ្នានេះ លោក ម៉ន ផល្លា
ក៏បានជំរុញឲ្យសង្កាត់នៃខណ្ឌនីមួយៗ ត្រូវបន្ថែមក្នុងការរៀបចំរចនាសម្ព័ន្ធភូមិទាំង៩២០ភូមិ
ក៏ដូចជាបេក្ខភាពរបស់បេក្ខជន សម្រាប់ការឈរឈ្មោះបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់
នៅឆ្នាំ២០១៧ខាងមុខ ឲ្យបានមុនបំណាច់ខែវិឆ្ឆិការ ២០១៥នេះ រួមទាំងការជម្រុញ និងការចុះជួយដល់ពលរដ្ឋ
សម្រាប់ការធ្វើអត្តសញ្ញាណប័ណ្ណ ដែលបំរើដល់ការចុះឈ្មោះ
និងការបោះឆ្នោតនាពេលខាងមុខនេះផងដែរ ។
ដូចគ្នានេះ លោក ម៉ន ផល្លា
ក៏បានស្នើឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញទាំង អស់ ត្រូវមានវិធានការទប់ស្តាត់
និងនយោបាយប្រជាភិថុតិរបស់គណបក្សមួយចំនួនទាំងគណបក្សចាស់វស្សា និងគណបក្សខ្ចីវស្សា
ដើម្បីរក្សាកម្លាំងសង្គ្រោះជាតិឲ្យរឹងមាំដដែល ដោយមិនត្រូវទន់ជ្រាយតាមនយោបាយញុះញង់បំបែកបំបាក់របស់អ្នកទាំងនោះឡើយ
។
ការលើកឡើងរបស់លោក ម៉ន ផល្លា ដូចគ្នា ដោយហេតុថាសម្រាប់ការដឹកនាំមូលដ្ឋាន
និងប្រទេសជាតិ នៅឆ្នាំ២០១៧ និងឆ្នាំ២១៨ គឺមានតែគណបក្សសង្គ្រោះជាតិ តែមួយប៉ុណ្ណោះ
ដែលការគាំទ្ររបស់ពលរដ្ឋមកលើគណបក្សនៅតែរឹងមាំ និងមានកម្លាំងកាន់តែខ្លាំងឡើងៗ ដោយ
គណបក្សសង្គ្រោះជាតិ មិនក្បត់ឆន្ទៈរាស្រ្ត មិនយកខ្មែរណាជាសត្រូវ
តម្កល់ផលប្រយោជន៏របស់ ជាតិ និងពលរដ្ឋជាធំ ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពស់ទៅរកការរីកចំរើន
ជឿនលឿនពិតប្រាកដ ៕
No comments:
Post a Comment
yes