សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 22, 2015

លោកប្រធានស្ដីទី កឹម សុខា អំពាវនាវឲ្យអ្នកនយោបាយ និងអ្នកដឹក នាំ បញ្ឈប់វប្បធម៌ ឬប្រើប្រាស់ សារនយោបាយណា ដែលធ្វើឲ្យប្រជាពលរដ្ឋ ខ្មែរភ័យខ្លាច

ដោយ៖ ស ស៊ីណា «វិទ្យុសង្គ្រោះជាតិ» 

លោកប្រធានស្ដីទី កឹម សុខា បានគាំទ្រ និងអបអរសាទរចំពោះអ្នកដឹកនាំណា ដែលមិនប្រើប្រាស់សម្ដី ឬសារនយោបាយគម្រាមកំហែង សំឡុតចាប់ចង ចោទប្រកាន់ប្រជាពលរដ្ឋ និងសកម្មជនគណបក្សណាមួយ ក្រោមហេតុផលនយោបាយនិងគោលបំណងបំភិតបំភ័យប្រជាពលរដ្ឋ។

យោងតាមទំព័រហ្វេកបុកផ្លូវការរបស់លោកប្រធានស្ដីទី កឹម សុខា ចុះផ្សាយថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ បានឲ្យដឹងថា លោកសូមអបអរសាទរចំពោះអ្នកដឹកនាំណា ដែលឲ្យតម្លៃ និងចាប់យកការបញ្ចេញទស្សនៈ ឬសារនយោបាយ ដើម្បីប្រកួតប្រជែងគ្នា ជំនួសឲ្យសកម្មភាពគំរាមកំហែង ចាប់ចង ចោទប្រកាន់មួលបង្កាច់ ឬការកាប់សម្លាប់គ្នាជាដើម ហើយទង្វើ និងសកម្មភាពបែបនេះ គេមិនដែលប្រើឡើយសម្រាប់ប្រទេសដែលអនុវត្តន៍របបប្រជាធិបតេយ្យសេរីពហុបក្សដូចនៅកម្ពុជា ។ ហេតុនេះទង្វើរបស់អ្នកដឹកនាំនោះ បង្ហាញយ៉ាងច្បាស់ថា កម្ពុជាឈានដល់ពេលវេលាកែប្រែ និងផ្លាស់ប្ដូរហើយ។


ការលើកឡើងរបស់លោកប្រធានស្ដីទីបែបនេះ ដោយសារតែមេដឹកនាំគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន មួយរយៈពេលថ្មីៗចុងក្រោយនេះ បានបន្ទន់ឥរិយាបទចំពោះមន្រ្ដី និងសកម្មជនគណបក្សសង្រ្គោះជាតិ ហើយងាកមកចាប់អារម្មណ៍លើការបញ្ចេញមតិ យោបល់ និងទស្សនៈនានារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ជំនួសនូវសារនយោបាយគម្រាមកំហែងវិញ។ 

ជាក់ស្ដែងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នៅក្នុងកិច្ចប្រជុំរដ្ឋសភា លោក ហ៊ុន សែន បានលើកឡើងចំឈ្មោះ ចំពោះថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ និងមានប្រតិកម្មយ៉ាងខ្លាំងជុំវិញការបញ្ចេញ គំនិត និងទស្សនៈរបស់ថ្នាក់ដឹកនាំគណបក្សសង្ក្រោះជាតិ រូបនេះ រួមទាំងថ្នាក់ដឹកនាំមួយចំនួនទៀតដូចជា លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខាជាដើម។

ដូចនេះប្រតិកម្មរបស់លោក ហ៊ុន សែន ជុំវិញការបញ្ចេញគំនិត មតិយោបល់ និងទស្សនៈរបស់ថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ វាជាសញ្ញាវិជ្ជមានមួយសម្រាប់គណបក្សប្រឆាំងក្នុងការកែប្រែទំលាប់ និងអាកប្បកិរិយា របស់គណបក្សប្រជាជន ពីការសំឡុតកំរាមកំហែង ទៅជាការតតាំងបែបជាសារនយោបាយ និងពាក្យសម្ដីជំនួសវិញ ដើម្បីកែលំអរពីចំនុចអវិជ្ជមាន មកជាចំណុចល្អ និងគំរូល្អសម្រាប់អ្នកជំនាន់ក្រោយ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយភាពថ្លៃថ្នូរ គោរពច្បាប់ អនុវត្តន៍គោលការណ៍ប្រជាធិបតេយ្យ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវសិទ្ធិសេរីភាព និងយុត្តិធម៌សង្គមពិតប្រាកដ។

គួរជម្រាបថា ការជំរុញ និងលើកទឹកចិត្តរបស់លោកប្រធានស្ដីទី កឹម សុខា ចំពោះអ្នកដឹកនាំដូចនេះ ដើម្បីឲ្យអ្នកនយោបាយខ្មែរ គ្រប់គណបក្សនយោបាយ គ្រប់និន្នាការទាំងអស់ ងាកមកជជែកចចារពិភាក្សាគ្នាដោយសន្ដិវិធី តាមរយៈគោរព និងពិចារណាលើគំនិត និងទស្សនៈនានារបស់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីភាពរីកចំរើន និងការផ្លាស់ប្ដូរក្នុងសង្គមជាតិទាំងមូល៕

No comments:

Post a Comment

yes