សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 30, 2015

រចនាសម្ព័ន្ធគណបក្សភូមិ គឺជាគ្រឹះដ៏រឹងមាំរបស់គណបក្សសង្គ្រោះជាតិ ក្នុងការឆ្ពោះទៅទទួលបានជោគជ័យនាពេលខាងមុខ

ដោយ៖វីរជន

គណបក្សសង្គ្រោះជាតិ ស្ថិតនៅក្នុងតំណាក់កាលនេះ បានយកចិត្តទុកដាក់បំផុត ក្នុងការរៀបចំ រចនាសម្ព័ន្ធគណបក្សតាំងពីថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់រាជធានី ថ្នាក់ស្រុក ថ្នាក់ខណ្ឌ ថ្នាក់ឃុំ សង្កាត់ និង ថ្នាក់ភូមិ ដើម្បីជាគ្រឹះដ៏រឹងមាំរបស់គណបក្ស ។

រចនាសម្ព័ន្ធ គឺប្រៀបបានទៅរឹងសរសៃឈាមរបស់គណបក្ស ដែលមិនអាចខ្វះមួយណាបាន ឡើយ ដោយក្នុងនោះ ថ្នាក់មូលដ្ឋាន ពិសេសគឺថ្នាក់ភូមិ ជាគ្រឹះឬសកែវដ៏សំខាន់របស់គណបក្ស មុនឈានដល់រចនាសម្ព័ន្ធគណបក្ស ថ្នាក់ឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត រាជធានី ក៏ដូចជាថ្នាក់ ជាតិ ដែលជាក្បានម៉ាស៊ីនដ៏ធំរបស់គណបក្សនោះ ។

គណបក្សសង្គ្រោះជាតិ ក្នុងដំណើរនយោបាយជាគណបក្សចាស់វស្សាមួយ ក្នុងចំណោមគណ បក្សនយោបាយនានានៅកម្ពុជា ពេលនេះបានរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនមានភាពរឹងមាំទូទាំង ប្រទេស ក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីផ្លាស់ប្តូរ ដោយមានការគាំទ្រយ៉ាងឥតគណនា ពីសំណាក់ប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាជាតិផងនោះ ។

ថ្លែងក្នុងពីធីប្រកាសសុពលភាព ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ថ្នាក់ភូមិចំនួន៥៩ភូមិ លើ៩៥ ភូមិ នៃខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី២៨ វិច្ឆិកា ២០១៥ លោក ម៉ន ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិ គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ មានប្រសាសន៏ថា តំណាងគណបក្ស សង្គ្រោះជាតិ ថ្នាក់ភូមិមានតួនាទីដ៏សំខាន់ក្នុងការផ្សព្វផ្សាយគោលនយោបាយគណបក្សដល់ ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងចូលរួមសហការណ៏ តាមដានព័ត៌មាន និងព្រឹត្តិការណ៏ផ្សេងៗ ក្នុងមូលដ្ឋានភូមិរបស់ខ្លួន ពិសេសការចុះជួយ និងបំរើរាល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។

លោក ម៉ន ផល្លា បន្ថែមទៀតថា ការរៀបចំរចនាម្ព័ន្ធគណបក្សភូមិនេះ គឺយោងទៅតាមបទបញ្ជារផ្ទៃក្នុងរបស់គណបក្សប្រការ៥០ ដែលមាន រយៈពេល៥ឆ្នាំ ក្នុងមួយអាណត្តិ និងមានប្រធាន១រូប អនុប្រធាន១រូប ជំនួយការ១រូប រួមទាំងសហការរីជាច្រើនរូបទៀត ។

ដោយឡែក លោក ហូរ វ៉ាន់ អនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ មាន ប្រសាសន៏ថា គណបក្សភូមិ របស់គណបក្សសង្គ្រោះជាតិ ជាគ្រឹះដ៏រឹងមាំរបស់គណបក្ស ក្នុងការ ឆ្ពោះទៅទទួលបានជោកគជ័យនាពេលខាងមុខ ដែលរចនាសម្ព័ន្ធមួយនេះ គណបក្សបានរៀបចំ និងមានជាបន្តបន្ទាប់តាំងពីចាប់បង្កើតគណបក្ស សម រង្ស៊ី សិទ្ធិមនុស្ស រហូតមកទល់និងគណបក្សសង្គ្រោះជាតិ ដែលជាការលំបាកបំផុត មិនមែនទើបកើតមានថ្មីៗនោះឡើយ ។

គួរជំរាបថា គណបក្សសង្គ្រោះជាតិ យកចិត្តទុកដាក់បំផុត ក្នុងការរៀបចំរចនាសម្ព័ន្ធគណបក្ស នៅទូទាំងប្រទេស សម្រាប់ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីផ្លាស់ប្តូរ ដោយសន្តិវិធី និងអហិង្សា នាពេលខាងមុខ ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតដែលពួកគាត់ចង់បាន ៕

No comments:

Post a Comment

yes