សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 27, 2015

សកម្មជនគណបក្សសង្គ្រោះជាតិ ដែលជាប់ឃុំនៅពន្ធនាគារ ខេត្តស្វាយ​រៀង ករណីបទ ក្លែងឯកសារ បង្ហាញឆន្ទៈរឹងមាំ មិនតក់ស្លុត ក្នុងរឿងនយោបាយមួយនេះ

ដោយ៖វីរជន

សកម្មជនគណបក្សសង្គ្រោះជាតិ លោក នង សារិទ្ធ និងលោក សុខ សំអ៊ាន ដែលជាប្រធាន និង អនុប្រធាន គណៈកម្មាធិការប្រតិបត្តិគណ​បក្សសង្គ្រោះជាតិ ក្រុងបាវិត ខេត្តស្វាយរៀង កំពុងជាប់ឃុំនៅពន្ធ​នា​គារ ខេត្តស្វាយរៀង ក្នុងករណីបទចោទ ក្រោមហេតុផលនយោបាយ ក្លែងឯកសារ សាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្ហាញពីឆន្ទៈរឹងមាំ និងមិនតក់ស្លុត ចំពោះស្ថានការណ៏ដែលបានកើតឡើងមកលើរូបលោក ។

ក្នុងនោះ លោក នង សារិទ្ធ និងលោក សុខ សំអ៊ាន បានចាត់ទុកករណីរបស់ខ្លួន គឺជារឿង ន យោបាយ ស្របពេលស្ថានការណ៏សង្គមមិនអំណោយផលស្រាប់ មកលើគណបក្សសង្គ្រោះជាតិ មួយរយៈពេលចុងក្រោយនេះ ហើយរូបលោកបានផ្តាំផ្ញើរជូនសកម្មជនគណបក្សសង្គ្រោះជាតិ ទាំងអស់អោយមានភាពរឹងមាំ និងនៅតែរួមកម្លាំងគ្នាជាធ្លុងមួយជាមួយគណបក្សសង្គ្រោះជាតិ ។

នេះគឺជាការប្រាប់អោយដឹងរបស់លោក អ៊ូ ច័ន្ទឬទ្ធិ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង ក្រោយចេញពីសួរសុខទុក្ខ លោក នង សារិទ្ធ និងលោក សុខ សំអ៊ាន កាលពីថ្ងៃ ទី២៦ វិច្ឆិកា ដោយលោកបន្ថែមទៀតថា រឿងនេះជារឿងនយោបាយ ហើយត្រូវតែបញ្ចប់ទៅវិញ ដោយការសម្របសម្រួលនយោបាយ ។

លោក សំ សុគង់ មេធាវីការពារក្តី លោក នង សារិទ្ធ និងលោក សុខ សំអ៊ាន បញ្ជាក់ថា អ្នកទាំងពីរពុំបានប្រព្រឹត្តដូចការចោទប្រកាន់ខាង​លើទេ ហើយលោកគ្រោងនឹងដាក់លិខិតទៅសាលាដំបូងខេត្តស្វាយរៀង នៅសប្តាហ៍ក្រោយ ដើម្បីស្នើសុំឲ្យពួកគេបាននៅក្រៅឃុំ ។

លោក នង សារិទ្ធ និងលោក សុខ សំអ៊ាន ប្រធាន និងជាអនុប្រធាន គណៈកម្មាធិការ ប្រតិបត្តិគណបក្សសង្គ្រោះជាតិ ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួនកាលពីថ្ងៃទី១៩ វិច្ឆិកា ២០១៥ ដោយចោទពីបទ ពាក់ព័ន្ធនឹងករណីបង្ហោះឯកសារបញ្ជាក់សំបុត្រកំណើតក្លែងក្លាយ ខណៈដែលអាជ្ញាធរឃុំ ពីគណបក្សប្រជាជន នៅខេត្តតាកែវ ដែលទទួលខុសត្រូវលើការធ្វើសំបុត្របញ្ជាក់កំណើតខុសដូចគ្នានេះ មិនប្រឈមនឹងការផ្តន្ទាទោសនោះ ណាមួយករណីសកម្ម​ជនគណបក្សសង្គ្រោះជាតិនេះ បានផុតអាជ្ញាយុកាលទៅហើយ ដោយ​សារអាជ្ញាយុកាលមានតែ១០ឆ្នាំ ហើយលិខិតនេះ ធ្វើតាំងពីឆ្នាំ២០០៤ ដោយលោក នង សារិត គ្រាន់តែជាអ្នកសរសេរ ចំណែកអ្នកបោះត្រា​លើលិខិតនោះ គឺចៅសង្កាត់ ដូច្នេះបើតាមគោលការណ៍ ចៅសង្កាត់ជាអ្នកទទួលខុសត្រូវ រីឯលោក សុខ សំអ៊ាន វិញគឺគ្រាន់តែ Share លិខិតនោះពីអ្នកដទៃ មិនមែនជាអ្នកបង្ហោះក្នុង Facebook លោកផ្ទាល់ទេ ដូច្នេះតុលាការត្រូវតែដោះលែងពួកគេ អោយមានសេរីភាពឡើងវិញ ដោយគណបក្សប្រជាជន មិនត្រូវយកប្រព័ន្ធតុលាការ ដើម្បីជាការដាក់បន្ទុកចាប់ឃុំ សកម្មជន គណបក្សសង្គ្រោះជាតិ ដូចនេះឡើយ ៕

No comments:

Post a Comment

yes