ដោយ៖វីរជន
ក្រោយជើងយន្តហោះ បាងកកអ៊ែវ៉េ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃទី២៤
វិច្ឆិកា និងការរងចាំទទួល ពីសំណាក់ពលរដ្ឋ ព្រះសង្ឃ ថ្នាក់ដឹកនាំ សកម្មជន
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ចំនួន២រូប
ដែលរងគ្រោះដោយការប្រើហិង្សាយ៉ាងឃោរឃៅ ព្រៃផ្សៃ ពីសំណាក់ក្រុមបាតុករ
ដែលគាំទ្រគណបក្សប្រជាជន កាលពីថ្ងៃទី២៦ តុលា ថ្លែងថា
រូបលោកនៅតែព្រួយបារម្ភពីសុវត្ថិភាព និងនៅតែមិនអាចទទូលយកបានជន៣រូបដែលចូលខ្លួនមកសារភាព
ក្រោយការរៀបចំទុក ។
លោក
គង់ សភា ស្ថិតនៅក្នុងស្ថានភាពត្រចៀកមិនទាន់ស្តាប់ឮច្បាស់ និងនៅឈឺខ្ទង់ច្រមុះបាក់
ព្រមទាំងចង្កេះនៅឈឺនៅឡើយ ក្នុងដំណើរមួយ និងសម្លេងមិនទាន់លះ ប្រាប់អោយដឹងថា រូបលោក
ស្នើឲុ្យសមត្ថកិច្ចពន្លឿនចាប់ជនដៃដល់ និងអ្នកនៅពីក្រោយខ្នងមកផ្តន្ទាទោស តាមផ្លូវច្បាប់
ក្រៅតែជន៣រូបចូលមកសារភាព ដែលរូបលោក ក៏ដូចលោក ញ៉យ ចំរើន មិនទាន់អាចទទួលយកបាន
និងស្ងប់ចិត្តនោះឡើយ ។
លោកបន្តថា
ការមិនទាន់ចាប់ជនដៃដល់ និងអ្នកនៅពីក្រោយខ្នងនេះ បានធ្វើអោយរូបលោកនៅ តែព្រួយបារម្ភពីសុវត្ថិភាព
និងខ្លាចមានអំពើដ៏ព្រៃផ្សៃ យ៉ង់ឃ្នងនេះ កើតឡើងជាថ្មីម្តងទៀត ទាំង
អារម្មណ៏រន្ធត់នៃព្រឹត្តិការណ៏នោះ នៅមិនទាន់រលត់ពីរូបលោកនៅឡើយ ។
ដោយឡែកលោកប្រធានស្តីទី
កឹម សុខា ជាមួយគ្នានោះដែរ មានប្រសាសន៏ថា គណបក្សសង្គ្រោះជាតិ
ចង់បាននូវអ្វីដែលជាយុត្តិធម៌ និងធ្វើយ៉ាងណាអោយអ្នកតំណាងរាស្រ្តមានសុវត្ថិ ភាព
ក្នុងការបំពេញបេសកកម្មការងារជូនជាតិទៅមុខទៀត ពិសេសជាងនេះ គឺគណបក្សសង្គ្រោះជាតិ
ចង់អោយប្រទេសកម្ពុជាមានស្ថេរភាពនយោបាយល្អប្រសើរ ដើម្បីធ្វើការងារបំរើជាតិ
មាតុភូមិទាំងអស់គ្នា ។
គួរជំរាបជូនថា
ចាប់តាំងពីថ្ងៃកើតមានអំពើហិង្សាមកលើអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក គង់
សភា និងលោក ញ៉យ ចំរើន កាលពីថ្ងៃទី២៦ តុលាមក សមត្ថកិច្ចនៅមិនទាន់ចាប់ជនដៃដល់
និងអ្នកនៅពីក្រោយខ្នងយកមកផ្តន្ទាទោសនៅឡើយទេ ដែលនេះបង្ហាញអោយឃើញ ពីការគ្មានចំណាត់ការ
និងការផ្តល់យុត្តិធម៌ ជូនតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ។
កត្តាទាំងនេះហើយ
ធ្វើអោយបជ្ឈដ្ឋាននានារិះគន់មិនសំចៃមាត់ ពីការគ្មានតម្លាភាព ក្នុងការ រកយុត្តិធម៌របស់មត្ថកិច្ច
និងតុលាការ ជូន មន្រ្តី សកម្មជន និងថ្នាក់ដឹកនាំគណបក្សប្រឆាំង ផ្ទុយពីករណីដែលកើតឡើង
លើមន្រ្តីរដ្ឋាភិបាល ឬ សកម្មជន ថ្នាក់ដឹកនាំ នៃគណបក្សកាន់អំណាច សមត្ថកិច្ច តុលាការ
ចាត់វិធានការ យ៉ាងមានប្រសិទ្ធភាពភ្លាមៗ នេះហើយដែលគេហៅថា កាអនុវត្តន៏ច្បាប់ពីរនៅកម្ពុជានោះ
៕
No comments:
Post a Comment
yes