សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 26, 2015

សភាអ៊ឺរ៉ុប ជុំរុញអោយរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ចប់ការធ្វើទុកបុកម្នេញមកលើ សកម្មជន និងតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ព្រមទាំងផ្តល់អភ័យឯកសិទ្ធិសភា ជូនលោកប្រធាន សម រង្ស៊ី វិញ

ដោយ៖វីរជន

សភាអ៊ឺរ៉ុប កាលពីថ្ងៃទី២៤ វិច្ឆិកា បានសម្តែងការព្រួយបារម្ភនៅក្នុងញត្តិរបស់ខ្លួន ចំពោះភាព​តាង​​តឹងនយោបាយ ដែលបានកើតឡើងក្នុងប្រទេសកម្ពុជា មួយរយៈពេលចុងក្រោយនេះ ។

សភាអ៊ឺរ៉ុប ជុំរុញអោយរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន និង​មាន​លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ត្រូវតែបញ្ចប់ការធ្វើទុកបុកម្នេញ មកលើសកម្មជន និងអ្នកតំណាង​រាស្រ្ត​គណ​បក្សសង្គ្រោះជាតិ ដូចអ្វីដែលបានកើតឡើងថ្មីៗនេះ មកលើលោក គង់ សភា និង​លោក ញ៉យ ចំរើន រួមទាំងប្រធាន និងអនុប្រធាន គណបក្សសង្គ្រោះជាតិ ផងដែរ ។

ដូចគ្នានេះ សភាអ៊ឺរ៉ុប ក៏បានជុំរុញ អោយលោក ហ៊ុន សែន ផ្តល់អភ័យឯកសិទ្ធិសភា ជូនលោក ប្រធាន សម រង្ស៊ី ព្រមទាំងទម្លាក់ចោល នូវបទចោទនានា មកលើលោកប្រធាន ព្រម​ទាំង​អនុ​ញ្ញាត​​​ឲ្យ​រូប​លោក និង​តំណាង​រាស្ត្រ​គណបក្សសង្គ្រោះជាតិ ផ្សេង​ទៀត ត្រឡប់​មក​កម្ពុជាវិញ​ដោយ​​មិន​បារម្ភ​ពី​ការ​ចាប់​ខ្លួន ឬ ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្សេងៗ ។


សភា​អឺរ៉ុប ក៏បានអំពាវនាវផងដែរ ​ឲ្យ​អាជ្ញាធរ បញ្ឈប់​ការ​ប្រើប្រាស់​អំណាច​នយោបាយ​ទៅ​លើ​ប្រព័ន្ធ​​តុលាការ និង​ដោះ​លែង​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ ជាពិសេស គឺ​បញ្ចប់​​ការ​ធ្វើ​ទុក្ខបុកម្នេញ​ចំពោះ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ។ សមាជិក​សភា​អឺរ៉ុប ក៏ចង់​ឃើញ​​អាជ្ញាធរខ្មែរ គោរព​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ឲ្យ​បាន​ពេញលេញ ទាក់​ទង​ទៅ​នឹង​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ សេរី​ពហុ​បក្ស សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​នៃ​ការ​ជួប​ប្រជុំ ពិសេស​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ តាម​រយៈ​ការ​គាំពារ​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ ។

សភាអ៊ឺរ៉ុប ក៏ពាវនាវ​ដល់​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន គឺ​អនុប្រធាន​នៃ​តំណាង​ជាន់​ខ្ពស់​សហ​ភាព​​​​អឺរ៉ុប ទទួល​​បន្ទុក​គោល​នយោបាយ​សន្តិសុខ និង​កិច្ចការ​បរទេស ឲ្យ​លើក​ឡើង​ពី​ស្ថានភាព​នយោ​បាយ ច្បាប់ និង​សិទ្ធិ​មនុស្ស ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​មិន​មាន​ការ​បង្អែ​បង្អង់​យូរឡើយ ។

សូមជំរាបថា កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក អគ្គលេខាធិការអង្គការសហប្រជាជាតិ អង្គ ការជាតិ និងអន្តរជាតិ បានថ្កោលទោសចំពោះការធ្វើទុកបុកម្នេញរបស់គណបក្សកាន់អំណាច មកលើសកម្មជន មន្រ្តី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដោយក្នុងនោះក៏បានជុំរុញដូចគ្នា អោយរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ចប់បញ្ហាទាំងនេះ និងត្រូវផ្តល់អភ័យឯកសិទ្ធិសភា​ ជូន​លោក​ប្រធាន សម រង្ស៊ី រួមទាំងទម្លាក់ចោលការចោទប្រកាន់នានា មកលើលោកប្រធាន ដូច​អ្វី​ដែល សភាអ៊ឺរ៉ុប បានធ្វើនាពេលនេះផងដែរ ៕  

No comments:

Post a Comment

yes