ដោយ៖វីរជន
គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់គោលជំហរសន្ទនា អហិង្សា ដើម្បីស្ថេរភាពសង្គម និង ប្រ ជាពលរដ្ឋ ក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីផ្លាស់ប្តូរដោយសន្តិវិធី និងអហិង្សា ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ។
ក្នុងពិធី ជួបជាមួយយុវជន គណបក្សសង្គ្រោះជាតិ ដែលជាអ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម Facebook លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មានប្រសាសន៏ថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាគោលដៅ គោលជំហរ និងយុត្តិសាស្រ្តនយោបាយ ដោយធ្វើដំណើរទៅរកការបោះឆ្នោត ដើម្បីផ្លាស់ប្តួរ ដោយអហិង្សា និងសន្តិវិធី បើទោះបីជាស្ថានការណ៏នយោបាយក្នុងប្រទេស មួយរយៈពេលចុងក្រោយនេះ មិនផ្តល់ភាពវិជ្ជមានសម្រាប់សង្គមយ៉ាង ណាក៏ដោយ ។
តែក្នុងនោះ លោក អេង ឆៃអ៊ាង បានលើកឡើថា វាជាការបង្ហាញអោយឃើញកាន់តែច្បាស់ពីទង្វើមិនល្អរបស់គណបក្សកាន់អំណាច ដែលមិនទុកចិត្តសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដែលនេះជាភាពវិជ្ជមាន សម្រាប់គណបក្សសង្គ្រោះជាតិ ដែលចង់អោយមានការបោះឆ្នោតមួយ ដ៏ត្រឹមត្រូវ និងស្ថេរភាពនយោបាយល្អប្រសើរ ជាប្រយោជន៏ជាតិ និងពលរដ្ឋ ។
លោក អេង ឆៃអ៊ាង លើកឡើងទៀតថា សម្រាប់យុទ្ធសាស្រ្តគណបក្សសង្គ្រោះជាតិ ចាប់ពីពេល នេះទៅមុខ គឺ ការបោះឆ្នោត និងបញ្ជៀសហិង្សា ភាពល្អប្រសើរក្នុងសង្គម ដោយបន្ត វប្បធម៌សន្ទនា ដែលក្នុងនោះអន្តរជាតិ ក៏ជាចំណែកមួយក្នុងកិច្ចការងារនេះផងដែរ ។
ដោយឡែក លោក យឹម សុវណ្ណ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាអ្នកនាំពាក្យគណបក្ស លោកក៏បានលើកឡើងផងដែថា បើទោះបីស្ថានការណ៏នយោបាយពេលនេះ មានភាពអាប់ អួរបន្តិច តែលោកស្នើអោយយុវជនទាំងអស់មានជំនឿលើការដឹកនាំរបស់លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា តែយ៉ាងណារាល់សកម្មភាពផ្សេងៗក្នុងសង្គម ត្រួវតែមានការប្រុងប្រយ័ត្ន ដើម្បីបញ្ជៀសការធ្លាក់ក្នុងអន្ទាក់របស់គូរប្រគួតរបស់យើង ។
លោកបន្ថែមទៀតថា តែទោះជាយ៉ាងណា យុវជនខ្មែរទាំងអស់ ដាច់ខាតមិនត្រូវចាត់គ្នាជាសត្រូវ នោះឡើយ មិនថាមាននិន្នាការនយោបាយគណបក្សផ្សេងគ្នានោះទេ ព្រោះការចាត់ទុក្ខគ្នាជា សត្រូវ វាមិនបានផ្តល់ផលចំណេញអ្វីសម្រាប់កម្ពុជាឡើយ គឺមានតែការមើលងាយ និងការឈ្លានពាន ពីសំណាក់ប្រទេសជិតខាងតែប៉ុណ្ណោះ ។
ដូចនេះ យុវជន ត្រូវតែកសាងទំនុកចិត្ត តស៊ូដោយអហិង្សា សន្តិវិធី សេចក្តីថ្លែថ្នូរ ព្រោះស្ថេរភាព ដែលការពារដោយុត្តិធម៌ វាមានន័យបំផុតសម្រាប់ជិវិត និងសង្គមជាតិ មិនដូចជាស្ថេរ ភាពដែលការពារដោយចុងអាវុធនោះឡើយ ។
ដូចនេះ ក្នុងនាមជាអ្នកបន្តវេន ដឹកនាំប្រទេសជាតិ អ្វីដែលជាគុណវិបតិ្តរបស់អ្នកនយោបាយជំនាន់មុនខ្លះ ធ្វើអោយប្រជាពលរដ្ឋយើងបែកបាក់គ្នា ធ្វើអោយសង្គមប្រេះស្រាំ បាត់បង់ទំនុកចិត្តរវាងគ្នានឹងគ្នា គួរតែជៀសវាង ។
ប្រទេសកម្ពុជា ជារបស់យើងទាំងអស់គ្នា បុព្វបុរសបានធ្វើពលិកម្ម មិនអាចគណនាបាន ដើម្បីរក្សាទឹកដីនេះអោយពួកយើង ដូច្នេះ យើងត្រូវរួមសាមគ្គីគ្នា ដើម្បីការពារ និងកសាងមាតុប្រទេសអោយមានភាព រុងរឿង ប្រកាន់ភ្ជាប់ធម៌អហិង្សា ក្នុងដំណើរឆ្ពោះទៅរកបោះឆ្នោតដើម្បី ផ្លាស់ប្តូរ ដោយអហិង្សា និងសន្តិវិធី ៕
No comments:
Post a Comment
yes