ដោយ៖ សឿង ស្រីនី
ថ្នាក់ដឹកនំាគណបក្សសង្គ្រោះជាតិ
នៅថ្ងៃទី១៩ វិច្ឆិកា បានចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅជួបពិភាក្សាការងារ
ជាមួយលោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា នៅប្រទេសហ្វីលីពីន ក្នុងការរកដំណោះស្រាយសមរម្យ
មុនការវិលមកកាន់មាតុប្រទេសវិញ របស់លោកប្រធាន ដោយគ្មានហិង្សាណាមួយកើតឡើង ។
ថ្នាក់ដឹកនាំគណបក្សសង្ក្រោះជាតិ
ដែលអញ្ជើញទៅជួបពិភាក្សាការងារ នៅប្រទេសហ្វីលីពីន ជាមួយលោកប្រធាន សមរង្ស៊ី
និងលោកអនុប្រធា កឹម សុខា រួមមាន លោក អេង ឆៃអ៊ាង, លោក យ៉ែម បុញ្ញឫទ្ធិ លោក សុន ឆ័យ និងលោក
សេង ម៉ារ៉ាឌី ដែលត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៏គណបក្ស សម្រេចជ្រើសរើស
និងចាត់តាំងរូបលោក ក្នុងការប្រាស្រ័យការងារជាមួយលោកប្រធាន និងលោកអនុប្រធាន
។
លោក
អេង ឆៃអ៊ាង ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏គណបក្ស កាលពីថ្ងៃទី១៨ វិច្ឆិកា
ឱ្យដឹងថា គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស បានសម្រេច នឹងធ្វើយ៉ាងណាខិតខំស្វែងរកដំណោះស្រាយ
ដើម្បីឱ្យលោកប្រធាន បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយគ្មានហិង្សា និងស្ថេរភាពនយោបាយល្អប្រសើរ
។
លោក
អេង ឆៃអ៊ាង បញ្ជាក់ទៀតថា ការវិលត្រឡប់មកកម្ពុជាវិញ របស់លោកប្រធាន សម រង្ស៊ី លុះត្រាណាមានការស្រុះស្រួលនយោបាយណាមួយ
ដើម្បីបញ្ចៀសភាពល្អក់កករនយោបាយ និងពីសេសហិង្សារវាងខ្មែរនិងខ្មែរ ។
គួររំលឹកថា
លោកប្រធាន សម រង្ស៊ី ត្រូវបានតុលាការក្រុងភ្នំពេញ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ដាក់ពន្ធនាគារ២ឆ្នាំ
ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើងកាលពីឆ្នំា
២០០៨
តាមបណ្តឹងរបស់លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ
ដែលត្រូវបានមជ្ឈដ្ឋាននានាលើកឡើងថា បណ្តឹងនោះជាបណ្តឹងនយោបាយ ព្រោះករណីខាងលើ ត្រូវបានរត់ចាប់តាំងពីឆ្នាំ២០១៣
ក្រោយព្រះមហាក្សត្រ ទ្រង់ព្រះរាជទានទោលដល់លោក ប្រធានមកម្លេះ ។
ដូចគ្នានេះ
ក្រោយដីការតាមចាប់ខ្លួនលោកប្រធាន សម រង្ស៊ី មានការរិះគន់ធ្ងន់ៗ ពីសហរដ្ឋ
អាមេរិក
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន និងសង្គមស៊ីវិលជាតិ អន្តរជាតិ
ហើយនៅថ្ងៃទី១៩ វិច្ឆិកា លោក ហោ ណាំហុង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកមិនមែនជាអ្នកផ្តួចផ្តើម
ឲ្យមានការអនុវត្តសាលដីកាជាស្ថាពរប្រឆាំងនឹងលោកប្រធាន សម រង្ស៊ី ទេ លោកថាវាជាការសម្រេចរបស់មេធាវីការពារក្តីរបស់លោកផ្ទាល់
។
ការលើកឡើងរបស់លោក
ហោ ណាំហុង ដូចនេះ ធ្វើអោយមហាជន មានការងឺងឆ្ងល់យ៉ាងខ្លាំង និងថា វាក៏អាចជាសញ្ញាវិជ្ជមានណាមួយ
ក្នុងការសម្របសម្រួលផ្នែកនយោបាយ ដើម្បីបើកផ្លូវ ឲ្យលោកប្រធាន សម រង្ស៊ី បានវិលមកកម្ពុជាវិញ
ដោយសន្តិភាព ស្ថេរភាពនយោបាយល្អ ប្រសើរ ពិសេសការបញ្ជៀស
និងការនិទ្ទាគ្រប់ទិសទីមកលើរដ្ឋាភិបាលលោក ហ៊ុន សែន មុនកិច្ចប្រជុំអាស៊ាននៅប្រទេសហ្វីលីពីន
ជាដើម ៕
No comments:
Post a Comment
yes