សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 19, 2015

គណបក្សសង្រ្គោះជាតិ រក្សាគោលជំហរសន្ដិភាពនិយម ហេតុនេះគណបក្សកាន់អំណាច គួរតែពិចារណាពីសកម្មភាពនយោបាយរបស់ខ្លួន ដើម្បីប្រជាពលរដ្ឋខ្មែរ


ដោយ៖ សស៊ីណា

ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងជាប្រធានគណៈកម្ម ការទី១ នៃរដ្ឋសភា លោក អេង ឆៃអ៊ាង បានបង្ហាញពីគោលជំហរសាជាថ្មី របស់គណបក្សសង្រ្គោះជាតិ ថា នឹងខិតខំបន្ដដំណើរការដោះស្រាយបញ្ហាជាតិ ដោយសន្ដិវិធី និងអហិង្សាជានិច្ច ទោះបីគណបក្សប្រជាជន ប្រើវិធីសាស្រ្ដបែបណាក៏ដោយ តែអ្នកនយោបាយគួរតែចេះថ្លឹងថ្លែង និងកំណត់វត្ថុបំណងច្បាស់លាស់ជាងនេះ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងការអភិវឌ្ឍន៍ពិតប្រាកដ ។
ក្រោយពីបញ្ចប់កិច្ចប្រជុំ គណៈកម្មការអចិន្រ្ដៃ គណបក្សសង្រ្គោះជាតិ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ថ្នាក់ដឹកនាំជាន់ខ្ពស់លោក អេង ឆៃអ៊ាង បានអះអាងថា ស្ថានភាពនយោបាយបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហា ប្រទុស្ដសារាយគ្នា មិនចេះចប់មិនចេះហើយ ពីព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយ ដូចជាការការប្រើប្រាស់រូបភាពបាតុកម្មទម្លាក់លោកអនុប្រធានទី១នៃរដ្ឋសភា ការប្រើប្រាស់អំពើហិង្សា វាយទាត់ធាក់ដោយសេរី លើអ្នកតំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិ និងការដកអភ័យឯកសិទ្ធិសភា ព្រមទាំងការចេញដីកាតាមចាប់ខ្លួន លោកប្រធាន សម រង្ស៊ី ដោយប្រើកម្លាំងប្រដាប់អាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ ហាក់បីដូចជាការធ្វើសង្រ្គាម ឬចាប់ភេរវករ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលកំពុងរស់នៅកម្ពុជា មានការភ័យខ្លាច ព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងកិច្ចការរបស់ពួកគេ ។

លោកបានបន្ដថា ក្នុងនាមជាអ្នកនយោបាយ គួរណាស់តែចេះបែង ចែកភារៈកិច្ចជាតិឲ្យច្បាស់លាស់ មិនមែនបំពេញការងារប្រទេសជាតិ តាមកំហឹង ឬតាមការយល់ឃើញរបស់មនុស្សមួយក្រុមតូច ហើយធ្វើឲ្យខាតផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិនោះទេ។

ការលើកបង្ហាញរបស់លោក អេង ឆៃអ៊ាង ដូចនេះ ជាកាយវិការចង់ពញាក់ស្មារតី ដល់ប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន សែន ឲ្យបញ្ឈប់ផ្នត់គំនិតគម្រាមកំហែង បំភ័យបំភ័យប្រជាពលរដ្ឋ និងឈប់ប្រើកម្លាំងធ្វើបាបបុគ្គលទន់ខ្សោយគ្មានអំណាច ឬ អ្នកប្រជាធិបតេយ្យ និងអ្នកនយោបាយ ដោយងាកមកពង្រឹងរបបប្រជាធិបតេយ្យសេរីនិយម ហើយចាប់យកមាគ៌ានីតិរដ្ឋ អនុវត្តច្បាប់លុបបំបាត់វប្បធម៌និទណ្ឌភាព និងច្រានចោលនូវវប្បធម៌ហិង្សានិយម។

គួរបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ តែងតែបង្ហាញគោលជំហរសន្ដិភាពនិយម បញ្ជៀសនូវវប្បធម៌អរិយភាពនិយម គ្រប់ទីកន្លែងទាំងអស់ទាំងក្នុងស្រុក និងនៅបរទេស ដើម្បីធានានូវសេចក្ដីសុខសុភមង្គលជូនប្រជាពលរដ្ឋខ្មែរ និងចូលរួមកសាងមូលដ្ឋានជាតិ តាមរយៈស្មារតីមនសិការ ដើម្បីឆ្ពោះទៅកាន់វិថីរីកចំរើនទាំងអស់គ្នា ៕

No comments:

Post a Comment

yes