ដោយ៖វីរជន
ប្រទេសកម្ពុជា បើទោះបីក្នុងតំណាក់កាលនេះ ទទួលបានការបណ្តាក់ ទុនពីបណ្តាប្រទេសនានា ក៏ពិតមែន ប៉ុន្តែប្រទេសមួយនេះ ក៏និងត្រូវប្រឈមការបញ្ចប់ទុនរបស់វិនិយោគគិនទៅវិញផងដែរ ដោយសារតែស្ថានភាពសង្គម ក្រោមការបង្ករឡើងនៃគណបក្សកាន់អំណាច ។
ក្នុងនោះមួយរយៈពេលចុងក្រោយនេះ គណបក្សកាន់អំណាច បានបង្កើតឡើងនូវព្រឹត្តិការណ៍ផ្ទួនៗ ដែលពុំមានលក្ខណៈល្អប្រសើរសម្រាប់ប្រទេសជាតិ ជាការព្រួយបារម្ភ ពីស្ថិរភាពនយោបាយ និងនាំឲ្យមានការបាត់បង់ជំនឿទុកចិត្តនៃអ្នកវិនិយោគទុន ដោយព្រឹត្តិការណ៍ទាំងនោះរួមមាន ការវាយធ្វើបាបយ៉ាងឃោរឃៅព្រៃផ្សៃយង់ឃ្នង លើអ្នកតំណាងរាស្រ្តពីររូប លោក គង់ សភា និងលោក ញ៉យចំរើន មកពីគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០១៥ ការដកតំ ណែងអនុប្រធានទី១ នៃរដ្ឋសភា កាលពីថ្ងៃទី៣០ តុលា ឆ្នាំ២០១៥ ដែលជាអនុប្រធានគណបក្សសង្រ្គោះជាតិ ការបញ្ចប់សមាជិកភាព សភា ដែលជាប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៥ និងការចេញដីការចូលខ្លួន ចាប់ខ្លូនលោកប្រធាន សម រង្ស៊ី ជាដើម ។
ទាំងនេះហើយ ដែលជាការព្រួយបារម្ភពីការបាត់ជំនឿចិត្ត របស់វិនិ យោគទុន នៅកម្ពុជាប្រសិនបើគណបក្សប្រជាជន នៅតែប្រើនយោ បាយអវិជ្ជាមានរបៀបនេះ ដែលមិនបំរើន និងឆ្លើយតប ជាប្រយោជន៏ ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិនោះ ។
គណបក្សប្រជាជន គួរតែឈរលើសៃវៀនប្រយុទ្ធដោយស្មើភាពជាមួយគណបក្សសង្គ្រោះជាតិ ដោយមិននាំអោយមានបញ្ហាសង្គមណាមួយ ប៉ះពាល់ដល់ប្រយោជន៏ជាតិ និង ពលរដ្ឋ ក្នុងនាមជាអ្នកនយោបាយ ដែលស្រលាញ់ជាតិ និងពលរដ្ឋពិតប្រាកដនោះ ។
គណបក្សសង្រ្គោះជាតិ ឈរលើគោលការណ៍អហិង្សា ខ្មែរតែមួយ មិន គុំគួនសងសឹក មិនយកខ្មែរណាជាសត្រូវ ចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីឲ្យមានការបោះឆ្នោត ដោយសន្តិវិធី សេរី ត្រឹមត្រូវ និងយុត្តិធម៌នៅឆ្នាំ២០១៧ ២០១៨ ស្របតាមឆន្ទៈរបស់ពលរដ្ឋម្ចាស់ ឆ្នោត ម្ចាស់អំណាច ៕
No comments:
Post a Comment
yes