សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 11, 2015

មួយឆ្នាំនៃការជាប់ពន្ធនាគារព្រៃស អ្នកទោសមនសិការ មាជ សុវណ្ណារ៉ា ចង់ឃើញប្រទេស កម្ពុជាមានការផ្លាស់ប្តូរដូចភូមា

ដោយ៖វីរជន

១១ វិច្ឆិកា​​ ២០១៤-១១ វិច្ឆិកា ២០១៥ មួយឆ្នាំនៃការជាប់ឃុំរបស់លោក មាជ សុវណ្ណារ៉ា ក្រោយ​ការដោះលែងអោយមានសេរីភាព រយៈពេល៣ខែប៉ុណ្ណោះ ក្រោមការសម្របសម្រួល​នយោបាយ ព្រោះរូបលោកគឺជាអ្នកទោសមនិសការ ក្រោមហេតុផលនយោបាយ ។

លោក មាជ សុវណ្ណរ៉ា ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ចាប់ខ្លួនលើកទី១ នៅថ្ងៃទី១១ វិច្ឆិកា ២០១៤  ក្បែរមន្ទីរពេទ្យ ព្រះអង្គឌួង រួចត្រូវបានតុលាការកាត់ទោសពីបទកុប្បកម្ម និងចូលរួម ក្នុង​អំពើកុប្បកម្ម នៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ២០១០៤ ដើម្បី​ទា​មទារដោយសន្តិវិធី អហិង្សា អោយមានការបើកទីលានប្រធាធិបតេយ្យ ។

ជាង៦ខែ នៃការជាប់ពន្ធនាគារ លោក មាជ សុវណ្ណារ៉ា រួមទាំងសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន៧រូបផ្សេងទៀត ដែលត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ចាប់ និងឃុំខ្លួននៅពន្ធនាគារព្រៃស ជាបន្តបន្ទាប់ ត្រូវបានដោះលែងអោយមានសេរីភាពឡើងវិញ នៅថ្ងៃទី១៣ មេសា ២០១៥ ក្រោយការសម្របសម្រួលនយោបាយ ។


តែ៣ខែនៃការបាននៅក្រៅឃុំ លោក មាជ សុវណ្ណារ៉ា រួមទាំងសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន១០ផ្សេងទៀត ត្រូវបានតុលាការសម្រេចឃុំខ្លួនជាថ្មី នៅថ្ងៃទី២១​ កក្កដា ២០១៥ ក្រោយមក ចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន៣រូបផ្សេងទៀតដាក់ពន្ធនាគារ ក្នុងករណីហិង្សា​នៅទីលានប្រជាធិបតេយ្យដូចគ្នា ដោយត្រូវបានតុលាការចោទពីបទ ដឹកនាំ និងចូលរួមអំពើ​កុប្ប​កម្ម ដោយផ្តន្ទាទោសដាក់ពន្ធនាគារចន្លុះពី៧ឆ្នាំ ទៅ២០ឆ្នា  និងបង់ជាប្រាក់ចន្លុះពី៨លានរៀល ទៅ២០លានរៀល ដែលក្នុងនោះ អ្នកត្រូវជាប់ទោស២០ឆ្នាំ និងបង់ប្រាក់២០លានរៀល រួម​មាន​លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានក្រុម​ការងារ​គណ​បក្ស សង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ លោក អឿ ណារិទ ប្រធានចលនាមហាជន និង​លោក ឃិន ជំរឿន សមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និងជាប្រធានចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ រាជធានីភ្នំពេញ ដែលត្រូវបានតុលាការចោទពីបទ ដឹកនាំកុប្បកម្ម ។

ចំណែកសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន៨នាក់ផ្សេងទៀត ដែលត្រូវបានតុលាការផ្តន្ទា ទោសដាក់ពន្ធនាគារ ចំនួន៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន៨លានរៀល ពីបទចូលរួមអំពើកុប្បកម្ម រួមមាន លោក ស៊ុំ ពុទ្ធី សមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅ លោក សាន គឹម ហេង សមាជិកក្រុមប្រឹក្សាខណ្ឌទួលគោក លោក នាង សុឃុន លោក ទេព ណារិន លោក សាន សីហ លោក អាន បឋម សមាជិកក្រុមប្រឹក្សាសង្កាត់អូឬស្សី១ លោក អ៊ុក ពេជ្រសំណាង និងលោក កែ ឃីម ។ ក្នុងនោះលោក រឿន ចាន់ត្រា លោក យន់ គឹមហួរ និងលោក យា ថុង ដែល​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី០៤ និងទី០៥ ខែសីហា ២០១៥ នៅមិនទាន់សម្រេចផ្តន្ទាទោសនៅ​ឡើយទេ តែពួកគេ​ត្រូវ​ឃុំ​ខ្លួននៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្នចាប់ពីថ្ងៃចាប់ខ្លួននោះមក ។

ស្ថិតក្នុងខួប១ឆ្នាំ នៃការចាប់ខ្លួន លោកមាជ សុវណ្ណារ៉ា បានធ្វើការអំពាវនាវពីពន្ធនាគារព្រៃស ដល់ស្រទាប់យុវជន និងអ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវរួបរួមគ្នាក្រោកឡើង​ដើម្បីធ្វើការផ្លាស់​ប្តូរ​តាមរយះ​ការសម្រេច​ឆន្ទៈក្នុងការបោះឆ្នោត ដោយលោកសូមអោយយុវជន ពលរដ្ឋខ្មែរ ​ក្រឡេកទៅមើលស្ថានការណ៏ផ្លាស់ប្តូរអ្នកដឹកនាំនៅប្រទេសភូមា ដែលការ​តស៊ូ២៥ ឆ្នាំ នាំមកនូវសេរីភាព​ដែលពល​រដ្ឋ​ភូមា ក៏ដូចសហគមន៏អន្តរជាតិចង់បាន តាម​គោល​ការណ៏​នយោបាយ លិទ្ធិប្រជាធិបេតយ្យ និងសិទ្ធិមនុស្ស ។

ក្នុងការអំពាវនាវនោះ លោក មាជ សុវណ្ណារ៉ា បានលើកឡើងទៀតថា​ ពួកយោធាភូមា បានដាក់​ប្រទេសរបស់ខ្លួន អោយស្ថិតក្នុងរបបផ្តាច់ការ រំលោភសិទ្ធិមនុស្ស អំពើពុករលួយ ជម្លោះដីធ្លី​ជាដើម ជាងកន្លះសត្សវត្តន៏មកហើយ ដែលប្រជាពលរដ្ឋរស់នៅក្នុងជីវភាពជាទាសករក្រីក្រ ដោយរងការដាក់ទារុណកម្មសេដ្ឋកិច្ច និងនយោបាយការទូត អោយនៅជារដ្ឋឯកោ​ពីសហគមន៏​អន្តរជាតិ ។

លោកបន្តថា ការកែទម្រង់រដ្ឋាភិបាល ពាក់កណ្តាលយោធា និងស៊ីវិល នៅឆ្នាំ២០១១ ជាមួយ​ការ​ដោះលែងមេបក្សប្រឆាំងលោក ស្រី អ៊ុងសាន​ សូជី អោយមានសេរីភាព បានធ្វើអោយ​ប្រទេស​អាស៊ីអ្នេយ៏​ក្រីក្រមួយ​នេះ​ មានការទទួលស្គាល់ពីមជ្ឈដ្ឋានអន្តរជាតិ ដោយមានការតាមដានស្ថាន​ការណ៏​នយោបាយ ​ពីអង្គការអន្តរជាតិផ្នែកសិទ្ធិមនុស្សធំៗ រួមទាំងអង្គការសហប្រជាជាតិ និង​អ្នក​ការទូតនានា​នៅ​បច្ចឹមប្រទេស សហគមន៏អ៊ឺរ៉ុបផងនោះ បានធ្វើអោយពលរដ្ឋភូមា ជាពិសេស បណ្តាញយុវជន និស្សិត បញ្ញាវន្ត និងព្រះសង្ឃ បានចាប់ផ្តើមងើបឡើងដោយតាមដាន ហើយ​ហ៊ាន​បញ្ចេញមតិ មានការប្រើប្រាស់បណ្តាញសង្គម Facebook ដើម្បីដើរឆ្ពោះទៅរក​ការផ្លាស់​ប្តូរ​សង្គមរបស់ពួកគេ ក្នុងការជ្រើសរើសអ្នកដឹកនាំថ្មី ដែលបានលេចចេញការបោះឆ្នោតមួយកាល​ពីថ្ងៃទី៨ វិច្ឆិកា ២០១៥ ចុងសប្តាហ៏កន្លងទៅនេះ ។

ទាក់ទងពីការតស៊ូរ តាមបែបអហឹង្សាដើម្បីទាមទារសេរីភាពនៅកម្ពុជា លោក​មាជ សុវណ្ណារ៉ា ដែលធ្លាប់ជាអ្នកកាសែត និងអ្នក​ស្រាវជ្រាវឯកសារជាង២ទសវត្សរ៍ តាំងតែជាអតីតអ្នកតស៊ូ​នៅ​ព្រំដែន ខ្មែរ សៀម ពីឆ្នាំ១៩៧៩ មុនរូបលោកសម្រេចចិត្តចូលប្រឡូកក្នុងឆាកជីវិត​ជាអ្នកនយោ​បាយ​ទាំងស្រុង នៅឆ្នាំ២០១២ ដែលត្រូវបានគេមើលឃើញថា ទោសរបស់លោកគឺកើតចេញ​ពីគំនុំ​នយោបាយ ជាជាងការចោទ​ប្រកាន់ ដាក់ទោសព្រហ្មទណ្ឌ ព្រោះតែការបញ្ចេញមតិរបស់​លោក​៥នាទី នៅលើស្ពាននាគក្បែរ​ទីលានប្រជាធិបតេយ្យ ថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤នោះ គឺជា​សិទ្ធិសេរីភាពដែលធានា និងការពារ​ដោយរដ្ឋធម្មនុញ្ញ ។

ការដែលនិយាយថាជាគំនុំនយោបាយ គឺថារាល់ឯកសារស្រាវជ្រាវ និងអត្ថបទអត្ថាធិប្បាយ​របស់​លោក គឺចេញតាមបណ្តាញប្រពន្ធ័ផ្សព្ធផ្សាយ និងបណ្តាញសង្គម Facebook បានធ្វើអោយ​លោក​ហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជា មិនសម្បាយចិត្តទៅនឹងការលាតត្រដាង​ការពិតនៃវិបត្តិ​សង្គមនានា មិនថាការរំលោភសិទ្ធិមនុស្ស បញ្ហាពុករលួយ និងការស្វែងរកការពិតនៃព្រឹត្តិការណ៏​ប្រវត្តិសាស្រ្តនៅកម្ពុជា។ ហើយការចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា គឺបន្ទាប់ពីលោកហ៊ុនសែន បាន​គំរាមគំហែងអោយចាប់រូបលោក នៅក្នុងជំនួបកំពូលរវាង គណបក្សប្រជាជន និង គណបក្ស សង្គ្រោះជាតិ ដើម្បីបញ្ចប់នយោបាយជាប់គាំងថ្ងៃទី២២ កក្កដា ២០១៤ ៕

No comments:

Post a Comment

yes