សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 11, 2015

មេដឹកនាំកម្ពុជា បើគ្មានឆន្ទៈក្នុងការទទួលស្គាល់បរាជ័យរបស់ខ្លួនទេ ពិតណាស់ខ្លួននិងរស់នៅ ជាប្រទេសឯកកោ និងរងការនិន្ទាគ្រប់មជ្ឈ ដ្ឋាន

ដោយ៖កញ្ញា យ៉ន លីណេត«វិទ្យុសង្គ្រោះជាតិ»

បន្ទាប់ពីលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតក្នុងប្រទេសភូមាបង្ហាញថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដែលដឹកនាំដោយលោកស្រី អ៊ុងសាន សូជី ឈ្នះក្នុងការឆ្នោត ហើយ បក្សកាន់អំណាចគ្រប់គ្រងដោយយោធា លោក ថេន សេន ទទួលស្គាល់ពីបរា ជ័យរបស់ខ្លួនផង ដែរនោះ លោកប្រធាន សម រង្ស៊ី ក៏បានអំពាវនាវ ឲ្យមេដឹកនាំខ្មែរ មើលគំរូប្រទេសភូមា ហើយត្រូវតែមានឆន្ទៈផ្ទេរអំណាចដោយសន្តិវិធី ពេលខ្លួនចាញ់ឆ្នោត នៅប្រទេសកម្ពុជាឆ្នាំ២០១៨ ខាងមុខនេះផងដែរ ។

ដូចគ្នានេះ លោកប្រធាន សម រង្ស៊ី ក្នុងជំនួបជាមួយមន្រ្តី និងប្រមុខថ្នាក់ដឹកនាំជប៉ុន កាលពីរសៀលថ្ងៃទី១០ វិច្ឆិកា ក៏បានអំពាវនាវដល់ឲ្យប្រទេសជប៉ុន ដាក់សម្ពាធលើនាយករដ្ឋមន្ត្រីខ្មែរ ដែលត្រាញ់អំណាច ដើម្បីឲ្យដើរទៅរកផ្លូវត្រូវ ចេញពីការចង់បន្តច្បាមអំណាចដោយខ្លួនតែម្នាក់ទៀត ។ 

ថ្លែងនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន លោក សម រង្ស៊ី ឲ្យដឹងថា នៅ ពីរ ឬ បីឆ្នាំក្រោយច្បាស់ណាស់«យើងនឹងឃើញដំណើរវិវត្តន៍ដែលនឹងធ្វើឲ្យយើង នឹកឃើញអំពីអ្វីដែលបាននិងកំពុងកើតឡើងនៅក្នុងពិភព លោក ជាពិសេស នៅពេលថ្មីៗនេះ គឺនៅក្នុងប្រទេសភូមាតែម្ដង»។


លោកប្រធានបន្តថា ជុំវិញបញ្ហានេះ នៅក្នុងប្រទេសកម្ពុជា ដែលគ្រប់គ្រងដោយលោក ហ៊ុន សែន អស់រយៈពេលបីទសវត្សរ៍មកហើយ ដែលជាញឹកញាប់ត្រូវបានក្រុមអង្គការសិទ្ធិមនុស្សចោទប្រកាន់ថា បានធ្វើការបង្ក្រាបទៅលើអ្នកប្រឆាំង និងមិនអើពើចំពោះការរំលោភបំពានសិទ្ធិមនុស្សឡើយ ។ 

ទាក់ទងទៅនឹងបញ្ហានេះ នៅតាមបណ្ដាញសង្គម Facbook ប្រជាពលរដ្ឋ បានបង្ហាញពីទស្សនៈ ផ្សេងៗគ្នា គឺអ្នកខ្លះអបអរសាទរដែលគណបក្ស សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដឹកនាំដោយ លោកស្រី អ៊ុងសាន សូជី ទទួលបានជ័យជំនះ ហើយអ្នកខ្លះទៀតក៏បានទទូចឲ្យបក្សកាន់អំណាចនៅក្នុងប្រទេសកម្ពុជា សិក្សាឡើងវិញ និងរៀនទទួលស្គាល់ពីលទ្ធផលដែលទទួលបានដូចដែលបក្សកាន់អំណាចនៅភូមា បានទទួលស្គាល់ពីលទ្ធផលនៃការបោះឆ្នោតនោះ ។ 

ច្បាស់ណាស់ នេះបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋខ្មែរពិតជាចង់ឲ្យមានការផ្លាស់ប្ដូរនៅ កម្ពុជា ដូចទៅនឹងប្រទេសភូមាផងដែរ ព្រោះប្រជាពលរដ្ឋ ចង់ឲ្យប្រទេសជាតិ មានការរីកចំរើន គ្មានការគៀបសង្កត់ពីអ្នកមានអំណាច គ្មានការរំលោភសិទ្ធិមនុស្ស និងលុបបំបាត់នូវអំពើពុករលួយបក្សពួកនិយម វប្បធម៌និទណ្ឌភាព ក្នុងប្រទេសកម្ពុជាជាដើម ។ល៕

No comments:

Post a Comment

yes