ដោយ៖វីរជន
មន្រ្តីស្ថានទូតអាមេរិកបាននិយាយនៅថ្ងៃសុក្រ ទី២៧ វិច្ឆិកានេះថា ក្រសួងការបរទេសនឹងមិនភ្លេចពីការស្វះស្វែងរកការអន្តរាគមន៏ ដើម្បីអោយមានការដោះលែងលោក មាជ សុវណ្ណារ៉ា អនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ និងជាប្រធាននាយកដ្ឋានព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់នៅមន្ទីរឃុំឃាំង ព្រៃសទេ ។
លោកស្រី រីអាននិន ហ្សាបូរ៉ស្គី ជំនួយការកុងស៊ុល នៃស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីការចូលជួបសួរសុខទុក្ខ លោក មាជ សុវណ្ណារ៉ា នៅព្រឹកថ្ងៃសុក្រ ទី២៧ វិចិ្ឆកា ២០១៥នេះ នៅពន្ធនាគារព្រៃស ។
លោកស្រីបន្តថា ការស្វែងរកអន្តរាគមន៏ ដំណោះស្រាយផ្នែកនយោបាយ ចំពោះករណីលោក មាជ សុវណ្ណារ៉ា ក្រសួងការបរទេសអាមេរិក មិនបានប្រងើយកន្តើយចំពោះពលរដ្ឋរបស់ខ្លួនឡើយ ដោយមានយ៉ាងយកចិត្តទុកដាក់បំផុត ដែលមានការជំរុញពីរដ្ឋសភាអាមេរិក។ លោកស្រី បញ្ជាក់ទៀតថា ករណី លោកមាជសុវណ្ណារ៉ា ឯកអគ្គរដ្ឋទូតថ្មី នឹងលើកយកទៅជជែកជាមួយ រដ្ឋាភិបាល លោក ហ៊ុន សែន ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការប្រគល់សារតាំងជាផ្លូវការ ជាអគ្គរដ្ឋទូតថ្មីនៅកម្ពុជា ពីព្រះមហាក្សត្រខ្មែរ និងក្រោយពីការសំដែងការគួរសម ជាមួយ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី ។
លោក មាជ សុវណ្ណារ៉ា ត្រូវបានគេមើលឃើញ ពីការដែលតុលាការចោទប្រកាន់រូបលោក ដោយការរងឥទ្ធិពលនយោបាយ ហើយត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារ ចំនួន២០ឆ្នាំ ព្រោះតែការបញ្ចឹញមតិ យោងតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា រយះពេល៥នាទី នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ២០១៤ ដោយតុលាការ ចោទរូបលោក ជាមេដឹកនាំកុប្បកម្មរំដោះទីលានប្រជាធិបតេយ្យ ។
ទោះជាយ៉ាងណា ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដោយរួមទាំងលោក មាជ សុវណ្ណារ៉ា ផ្ទាល់ ថាការចោទនោះ គឺជារឿងគំនុំនយោបាយ ដោយហេតុថា មុនការចាប់ខ្លួនរូបលោក លោក ហ៊ុន សែន បានគំរាមចាប់ខ្លួនលោករួចទៅហើយ នៅចំពោះមុខក្រុមចរចាគណបក្សទាំងពីរ ក្នុងជំនួប ថ្ងៃទី២២ កក្កដា ២០១៤ ។
ការមើលឃើញពីអ្នកច្បាប់ លោក មាជ សុវណ្ណារ៉ា គ្មានកំហុសទេក្នុងផ្លូវច្បាប់នោះ ដែលការកាត់ទោសគ្មានភស្តុតាង និងអង្គហេតុត្រឹមត្រូវឡើយ ។ ប៉ុន្តែ រឿងលោក មាជ សុវណ្ណារ៉ា ជាលេសនយោបាយធំជាង ដោយសារការអត្ថាធិប្បាយ វោហាសាសន៏ និងការសរសេរអត្ថបទរបស់លោក គឺជាបែបបទស៊ើបបអង្គេត និងស្រាវជ្រាវចំៗ ប៉ះពាល់ដល់ពួកអ្នកមានអំណាច និងគណបក្សប្រជាជន ដែលពួកគេមិនសប្បាយចិត្ត ពីការលាតត្រដាងការពិតអោយមហាជនដឹងធ្វើអោយធ្លាក់ប្រជាប្រិយភាព តាំងពីលោក មាជ សុវណ្ណារ៉ា នៅជាអគ្គនាយកវិទ្យុខ្មែរប៉ុស្តិ៍ មុនប្រឡូកខ្លួនចូលនយោបាយជាមួយគណបក្សសង្គ្រោះជាតិ ។ ហើយក្នុងរយះពេល ២ឬ៣ឆ្នាំចុងក្រោយនេះ មុននិងការបោះឆ្នោតសកលឆ្នាំ២០១៣ វោហាសព្ទ័របស់លោក មាជ សុវណ្ណារ៉ា បានធ្វើអោយយុវជន និងពលរដ្ឋ បានយល់ដឹងពីការពិត នៃស្ថានការណ៏នយោបាយនៅកម្ពុជា តាមរយះបណ្តាញសង្គម Facebook និងតាមប្រពន្ធ័ផ្សព្វផ្សាយក្តី ដូចជាកម្រងប្រវត្តិសាស្រ្ត ស្រាវជ្រាវរបស់លោក ដំណក់ប្រេងយួន ស្រក់លើក្រដាស់សខ្មែរ និង អត្ថបទឯកសារ បើគ្មានថ្ងៃ២៣ តុលា ម្លេះ កម្ពុជាក្លាយជារដ្ឋមួយរបស់យួន ។ល។ និង ។ល។ជាដើម។
លោក មាជ សុវណ្ណារ៉ា ត្រូវបានសមត្តកិច្ចលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារ ចំនួន២លើក លើកទី១ នៅថ្ងៃទី១១ វិច្ឆិកា ២០១៤ និងលើកទី២ នៅថ្ងៃទី២១ កក្កដា ឆ្នាំ២០១៥ ដែលអ្នកផងទាំងពួងមិនថាខ្មែរ ឬបរទេស នៅក្រៅឬក្នុងស្រុក ចាត់ទុកថាជារឿងចំណាប់ខ្មាំងនយោបាយគៀបស៊ីបក្សសង្គ្រោះជាតិ ដោយការគំរាមគំហែង បំបែកបំបាក់ បន្ទាប់ពីបក្សប្រឆាំងធំមួយនេះ កើនសន្ទុះគាំទ្រពីប្រជាពលរដ្ឋ ដែលឈានទៅរកការឈ្នះឆ្នោតនៅពីរឆ្នាំជាប់ៗគ្នាខាងមុខនេះ គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់២០១៧ និងការបោះឆ្នោតជាតិ ២០១៨ ៕
No comments:
Post a Comment
yes