សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 27, 2015

ដើម្បីជោគជ័យនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ សំខាន់បំផុត សម្លេងនៃការគាំទ្ររបស់ ពលរដ្ឋ និងរចនាសម្ព័ន្ធរបស់គណបក្សសង្គ្រោះជាតិរាំងមាំ

ដោយ៖វីរជន

គណបក្សសង្គ្រោះជាតិ ដើម្បីទទួលបានជោគជ័យលើការបោះឆ្នោតនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ បានដាក់ចេញ នូវយុត្តិសាស្រ្តនយោបាយចំនួន៣ គឺរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេល វែង ស្រមទៅតាមស្ថានការណ៏សង្គម ។

ក្នុងនោះ ភាពរឹងមាំរបស់សកម្មជន រចនាសម្ព័ន្ធ និងការគាំទ្ររបស់ពលរដ្ឋម្ចាស់ឆ្នោត ជាស្នូល ដ៏សំខាន់បំផុត ដែលនិងធ្វើអោយគោលដៅគណបក្សសង្គ្រោះជាតិ ក្នុងការធ្វើដំណើរឆ្ពោះទៅរក​ការ​បោះឆ្នោត ដើម្បីផ្លាស់ប្តូរដោយសន្តិវិធី អហិង្សា ជោគជ័យ ។

ថ្លែងទៅកាន់សកម្មជន ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅខេត្តស្វាយរៀង លោក យ៉ែម បុញ្ញប្ញទ្ធិ មានប្រសាសន៏ថា ការបោះឆ្នោត ចាំបាច់ត្រូវសិក្សាអំពីបរិយាកាសនយោបាយ ដើម្បី​អោយ​ការបោះឆ្នោតនោះប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងសន្តិវិធី ដែលជាអ្វី គណ​បក្ស​សង្គ្រោះជាតិ​ ចង់បាន ។


លោកបន្ថែមទៀតថា​ ដើម្បីការបោះឆ្នោតដោយសេរី ត្រឹមត្រូវបាន គឺត្រូវមាន គជប ឯករាជ្យ  អព្យា ក្រឹត្តិ បញ្ជីឈ្មោះអ្នកបោះឆ្នោត និងប្រព័ន្ធផ្សាព្វផ្សាយ ដែលគណបក្សសង្គ្រោះជាតិ តស៊ូ​ទាម​ទារ​ទទួលបានលទ្ធផលដូចពេលនេះ ដើម្បីឆ្លើយត​ប​ឆន្ទៈរបស់ពលរដ្ឋម្ចាស់ឆ្នោត ។

ដោយលោក យ៉ែម បុញ្ញប្ញទ្ធិ បន្ថែមថា អ្វីទាំងនេះ ក៏ដោយសារការចូលរួមយ៉ាងខ្លាំងពីសំណាក់ ពលរដ្ឋ សកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដើម្បីបំណងតែមួយគត់ គឺដំណើរឆ្ពោះ ទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរ ។

លោក យ៉ែម បុញ្ញប្ញទ្ធិ ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បន្ថែមទៀតថា អ្វីទាំងនេះនៅ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយក្នុងនោះ គណបក្សនយោបាយមួយដែលខ្លាំង​ និងរឹងមាំ​ទៅបាន ត្រូវមានគោលនយោបាយពិតប្រាកដ ច្បាស់លាស់ ដែលគណបក្សសង្គ្រោះជាតិ មាន និងត្រៀមក្នុងការដាក់ចេញពេលឆាប់ៗ ដោយមានជំនួយស្មារតីពីអន្តរជាតិផងដែរ ។
លោក យ៉ែម បុញ្ញប្ញទ្ធិ បន្តទៀតថា ក្នុងនោះ តំណាងបក្សភូមិ គឺជាស្នូលដ៏សំខាន់ ក្នុងការ ផ្សព្វផ្សា​យនូវគោលនយោបាយរបស់គណបក្សដល់ពលរដ្ឋម្ចាស់ឆ្នោត សម្រាប់ជ័យជំនះនៅឆ្នាំ ២០១៧ និងឆ្នាំ២០១៨ ហើយគណបក្ស ត្រូវតែត្រៀមផងដែរនូវបេក្ខភាពក្នុងការឈរឈ្មោះ​សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០១៧ខាងមុខ ដែលជាចលករ ក្នុងការជំរុញជ័យជំនះធំធេងនៅឆ្នាំ២០១៨ សម្រាប់គណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋខ្មែរ ស្នេហាជាតិ ។ 

លោក យ៉ែម បុញ្ញប្ញទ្ធិ ក៏បានរំលឹកពីភាពជាអ្នកដឹកនាំផងដែរ ដោយលោកមានប្រសាសន៏ថា អ្នកដឹកនាំ គឺជាអ្នកដែលដោះស្រាយបញ្ហា មិនមែនជាអ្នកនាំបញ្ហាសម្រាប់ពលរដ្ឋ និងជាតិឡើយ ហើយត្រូវស្មោះត្រង់ គោរព តាមឆន្ទៈរបស់ប្រជាពលរដ្ឋ ៕ 

No comments:

Post a Comment

yes