សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 27, 2015

សមាជិកសភាសហភាពអឺរ៉ុប ព្រមានលុបចោលជំនួយមកកម្ពុជា ប្រសិនបើលោកប្រធាន សម រង្ស៊ី មិនអាចមកធ្វើនយោបាយនៅកម្ពុជាវិញបាន

ដោយ៖ យ៉ន សីណេត

សមាជិកសភាសហភាពអឺរ៉ុប បានធ្វើការព្រមានដល់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន​ ថានិង លុបចោលជំនួយសម្រាប់កម្ពុជា នូវទឹកប្រាក់៤៣៥លានដុល្លារអាមេរិក បើរដ្ឋាភិបាលលោក ហ៊ុន សែន មិន​លុប​ចោល​ដីកា​ចាប់ខ្លួនលោកប្រធាន សម រង្ស៊ី និងសមាជិកគណ​បក្សសង្រ្គោះ​ជាតិ រួម​ទាំងសកម្មជន សមាជិកព្រឹទ្ធសភា ដែលកំពុងជាប់ឃុំនៅពន្ធនាគារ ដោយសភាអឺរ៉ុប​ចាត់​ទុក​តុលា​ការកម្ពុជា គឺជា​ឧបករណ៍​នយោបាយរបស់ គណបក្សកាន់អំណាច ។

ការព្រមានរបស់សភាសហភាពអឺរ៉ុប​ ធ្វើឡើងមួយថ្ងៃ នៅពេលដែលសភាពិភពលោក បានអនុ​ម័ត​​ដំណោះស្រាយលេខ២៩៦៩ ទាមទារឱ្យរដ្ឋាភិបាលកម្ពុជា លុបចោលបទចោទទាំងឡាយ​ណា ដែលប្រឆាំងជាមួយលោកប្រធាន សម រង្ស៊ី ហើយត្រូវតែធានាថា​ និងមិនមានអំពើហិង្សា​ណាមួយ​កើតឡើង នៅពេលដែលលោកប្រធាន វិលចូលកម្ពុជាវិញ ព្រមទាំងបានទាមទារ​ឲ្យ​ផ្ដល់​​និតិសម្បទា បុព្វសិទ្ធ អភ័យឯកសិទ្ធសភា ដល់លោកប្រធាន សម រង្ស៊ី ឡើងវិញផងដែរ ។


ទទ្ទឹមនិងនេះសភាសហភាពអឺរ៉ុប ក៏បានទាមទារឱ្យមានការគោរពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​ពិតប្រាកដ ​ដោយបញ្ចប់នូវ វប្បធម៌និទណ្ឌភាព និងការប្រើអំណាចតុលាការ​ដើម្បីគៀប​សង្កត់​គណ​បក្ស​ប្រ​ឆាំង​តទៅទៀត ។  ដោយក្នុងនោះ សភាសហភាពអឺរ៉ុប ក៏បានផ្តល់ជាដំបូន្មានថា​ ជំរើសល្អ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន គួរតែពង្រឹងវប្បធម៌សន្ទនា ប្រកបដោយតម្លាភាព ព្រោះវប្បធម៌​សន្ទនា រវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន  គឺជាក្ដីសង្ឃឹម​តែមួយ ​គត់ ដែលនាំឲ្យលទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា ដើរលើផ្លូវវិជ្ជមាន ។

សភាអឺរ៉ុបក៏បានលើកឡើងផងដែរ អំពីការដកតំណែងលោកអនុប្រធាន កឹម សុខា ចេញ ពី​អនុ​ប្រធានទី១ នៃរដ្ឋសភា ដោយចាត់ទុកថា ជាការអនុម័តដែលខុសទៅនិងច្បាប់ទាំងស្រុង ។

គួរបញ្ជាក់ថា សហគមន៍អឺរ៉ុបគឺជាប្រភពផ្ដល់ជំនួយច្រើនជាងគេសម្រាប់កម្ពុជា ​ហើយជំនួយនេះ​កើត​ឡើង​តាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ស្ដីអំពីការបញ្ចប់​សង្រ្គាម​​ស៊ីវិលនៅកម្ពុជា ដូចនេះរដ្ឋាភិបាលលោក ហ៊ុន សែន គួរគិតឡើងវិញ ពីបញ្ហានេះ​ដោយ​យក​ប្រយោជន៍​ជាតិ និងប្រជាពលរដ្ឋជាធំ ហើយត្រូវតែបញ្ចប់នូវវប្បធម៌ហិង្សា និទណ្ឌភាព នៅកម្ពុជា និងការធ្វើទុកបុកម្នេញ មកលើគណបក្សសង្គ្រោះជាតិ ៕

No comments:

Post a Comment

yes