ដោយ៖វីរជន
នៅទីបញ្ចប់ អំណាចជិះជាន់នៃរបបយោធាភូមា ត្រូវបានបព្ចាប់ដោយឆន្ទះពលរដ្ឋ ក្នុងការផ្លាស់ប្តូរអ្នកដឹកនាំថ្មី ក្នុងរយះពេលជាង៥០ឆ្នាំចុងក្រោយនេះ នៅបន្ទាប់ពីរដ្ឋប្រហារយោធា ដណ្តើមអំណាចពីបក្សប្រ ឆាំង របស់លោកស្រី អ៊ុងសាន សូជី ដែលទទួលបានជ័យជំនះឈ្នះការបោះឆ្នោត កាលពី២៥ឆ្នាំកន្លងទៅនោះ ។
សម្រាប់ប្រវត្តិសាស្រ្តថ្មី ឆ្នាំ២០១៥ សម័យ Facbook ផ្ទុយពីឆ្នាំ១៩៩០ ដែលពួកយោធា មិនអាច ឈានទៅរករដ្ឋប្រហារជាថ្មីម្តងទៀតបានឡើយ ដោយក្នុងនោះ ពួកយោធាបានខ្លួនឯងក៏បានយល់ពីសង្គម ឯ កោ ឃ្លាតឆ្ងាយពីពិភពលោក ក្នុងសំពាធនយោបាយ ទាំងទារុណកម្មសេដ្ឋកិច្ច និងនយោបាយការទូត ពីសហគមន៏អន្តរជាតិ ជាងកន្លះ សត្សវត្តន៏ ប្រទេសរងគ្រោះ ដោយភាពអន់ថយ ពលរដ្ឋក្រីក្រមួយនេះ ក៏បានងាកចង់បាននូវកំណែទម្រង់សេដ្ឋកិច្ចប្រទេស ជាមួយការគ្រប់គ្រងតាមបែបសេរី អោយទាន់ទីផ្សារតំបន់ ក៏ដូចទីផ្សារអន្តរជាតិ ។
ការដោះខ្លួនពីសមមិត្តចិន និងការចាប់យក ជប៉ុន ដែលមានសហរដ្ឋ អាមេរិកនៅពីក្រោយ រួមទាំងចំណងមិត្តភាពប្លុក ASEAN ជាមួយគ្នា ពួកយោធា ពិតជាបានយល់ពីយុទ្ធសាស្រ្តកែប្រែសង្គមរបស់ខ្លួន ជា មួយជំនួយឥតសំណង ប្រាក់កម្ចី ការកសាងហេដ្ឋារចនាសម្ពន្ធ័ជាតិ និងការលប់បំណុល ឬ បន្ធូរបន្ថយបំណុលបរទេសជាដើម ។
«ចក្ខុវិស័យទាំងនេះហើយ ដែលពួកយោធា ត្រូវតែចាប់ដៃសហការឯកភាពជាតិតែមួយ ឆ្ពោះទៅរកផ្លូវសេរីភាព ដែលជាផ្លូវដ៏ល្អប្រសើរបំផុតនាំអោយមានការរីកចំរើន»។ សួរថា តើកម្ពុជា អាចរៀនសូត្រពីស្ថានការណ៏នយោបាយនៅភូមាពីរបថថ្មី របស់ខ្លួននៅឆ្នាំ២០១៧ និង ២០១៨ បានឬទេ? ។ ខណះនយោបាយសកលលោក បានវិវត្តន៏ឆ្ពោះទៅរកការផ្លាស់ប្តូរតាមរយះ ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ដែលគណបក្សប្រឆាំងបានឈ្នះ បន្តបន្ទាប់គ្នា មិនថានៅតំបន់អាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រ្វិកជាដើមនោះ។
ចំណែកនៅអាស៊ីអាគ្នេយ៏ មានតែកម្ពុជាមួយគត់ ដែលមានមេដឹកនាំកាន់អំណាចយូរ ក្រោមការចោទប្រកាន់ថា បានដោយហឹង្សា និងការគំរាមគំហែង។ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ បានយកភូមា ជាមេរៀនសំរាប់ការឃ្លាំមើលការផ្លាស់ប្តូរ នៅកម្ពុជា ថាតើយុវជនប្រមាណ៧០% ជាមួយប្រពន្ធ័ព័ត៌មានសង្គម Facebook ប្រមាណជា៧លាន Account នៅពីរឬបីឆ្នាំខាងមុខទៀត ក្នុងការតាមដានស្ថានការណ៏នយោបាយជាតិ និងអន្តរជាតិជាមួយការបដិវត្តន៏ ផ្នត់គំនិតពួកគេដើម្បី
ប្រើសិទ្ធិ ឆន្ទះ ជ្រើសរើសអ្នកដឹកនាំតាមរយៈការបោះឆ្នោតនាឆ្នាំ២០១៧ និងឆ្នាំ ២០១៨។
គួរបញ្ជាក់ថា ពលរដ្ឋភូមាប្រមាណ ៣៣,៥លាននាក់ ដែលមានសិទ្ធិបោះឆ្នោត គឺស្ទើរតែ៦៥% បានយល់ដឹងតាមរយះបណ្តាញសង្គម Facebook និងបណ្តាញការជឿជាក់ពីការបិណ្ឌបាត្រ របស់ ចលនាព្រះសង្ឃ ដែលភាគច្រើនជាសម្លេងរបស់យុវជនភូមា ដែលស្រែកឃ្លានពីអនាគតពួកគេ តាមរយះការផ្លាស់ប្តូរ ដើម្បីជីវិតសេរីភាព ហើយទិដ្ឋ ភាពនយោបាយនេះ ពិតជាធ្លាក់ដល់កម្ពុជា នៅឆ្នាំ២០១៧ និងឆ្នាំ២០ ១៨ យ៉ាងពិតប្រាកដ ។ សួរថាតើលោក ហ៊ុន សែន ហ៊ានផ្ទេរអំណាចដូចលោក ថេន សេន ទេ ? ពិតណាស់លោក ហ៊ុន សែន និងផ្ទេរជូនគណបក្សដែលឈ្នះឆ្នោត ព្រោះលោកមិនចង់ក្លាយ និងមានឈ្មោះ ជាមេដឹកនាំល្មោភអំណាច ដោយការប្រើរដ្ឋប្រហារនោះឡើយ ព្រោះប្រទេសកម្ពុជាប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ ៕
No comments:
Post a Comment
yes