សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 24, 2010

កម្ពុជាកំពុងជំរុញទិសដៅប្រយុទ្ធប្រឆាំងអំពើពុករលួយ

អង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់ប្រទេសកម្ពុជា កំពុងរៀបចំផែនការព័ត៌មានអំពីការកំណត់
តម្លៃបង់ប្រាក់ និងពេលវេលាច្បាស់លាស់សម្រាប់ការចុះបញ្ជីក្រុមហ៊ុនរបស់អ្នកជំនួញ និងអ្នកវិនិយោក
ជាមួយក្រសួងពាណិជ្ជ ដើម្បីជៀសវាងអំពើពុករលួយក្នុងការធ្វើចំនួញនៅកម្ពជា ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យិនទៀង បានថ្លែងនៅក្នុងសន្និសីទរួមអង្គការតម្លា
ភាពអន្តរជាតិកម្ពុជា-កូរ៉េខាងត្បូងស្តីពី ការប្រយុទ្ធប្រឆាំងអំពើពុករលួយដើម្បីសម្រេចការអភិវឌ្ឃន៏ថា
អង្គភាពប្រឆាំងអំពើពុករលួយរបស់លោកបានធ្វើផែនការព័ត៌មានច្បាស់លាស់សម្រាប់បំរើផលប្រយោជន៏
របស់ប្រជាពលរដ្ឋខ្មែរ និងអ្នកជំនួយទូទៅ ក្នុងការធ្វើលិខិតកំណើន និងការចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុ
នផ្សេងៗដោយគ្មានអំពើពុករលួយ ។ លោក ឱម យិនទៀង បានបន្តទៀតថា នេះជាកំនែរទំរង់មួយ
ដែលយើងត្រូវធ្វើ ពីព្រោះវាជាសត្រូវ ឧបសគ្គ និងការធ្វើឲ្យខូចខាតដល់ការអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គម
ការកែទម្រង់និងការបែងចែកធនធានប្រកបដោយយុត្តិធម៌ ។ លោក ឱម យិនទៀង បញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយបានរៀបចំប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួនដែលមន្ត្រីស៊ើបអង្កេតអំពើ
ពុករលួយត្រូវស្ថិតនៅក្នុងប្រព័ន្ធត្រួតពិនិត្យដ៏មានប្រសិទ្ធិភាព ដើម្បីឃ្លាំមើលថាតើមន្ត្រីណាបានទៅ
ទទួលទានអាហារជាមួយនរណាខ្លះ ដើម្បីធានាថាមន្រ្តីប្រឆាំងអំពើពុករលួយជាមនុស្សស្អាតស្អំ ។
លោក Shin Bom Lee អតីតសមាជិកសភាកូរ៉េខាងត្បូង បានបញ្ជាក់នៅក្នុងសន្និសីទនោះថា លោក
ជឿជាក់ថាប្រទេសកម្ពុជាអាចសម្រេចបានជោគជ័យដ៏ធំធេងក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅ
ពេលអនាគត ។ លោក សាវុធ បូរ៉ា ប្រធានក្រុមហ៊ុនដឹកជញ្ជូន និងរត់ការក៏បានបញ្ជាក់នៅក្នុងសន្និសី
ទនោះផងដែរថា ផែនការព័ត៌មាននេះមានសារៈសំខាន់ណាស់សម្រាប់អ្នកជំនួញក្នុងស្រុក និងអ្នកវិនិ
យោគទុនបរទេស ។ ចំណែកឯលោកស្រី វណ្ណ លុយ ប្រធានក្រុមផលិតទឹកសុទ្ធបានថ្លែងថា ផែនការ
ព័ត៌មាននេះនិងផ្តល់ផលប្រយោជន៏ដល់អ្នកជំនួញ និងរដ្ឋាភិបាល ជាពិសេសការមិនបាត់បង់ថាក់វិកា
រដ្ឋក្នុងរឿងអំពើពុករលួយ ។ គួរជំរាបផងដែរថា ភ្នាក់ងារ USAID បានបញ្ជាក់នៅឆ្នាំ២០០៤ថា ប្រទេស
កម្ពុជាបានបាត់បង់ចំណូលជាតិប្រមាណ៥០០លានដុល្លាក្នុងមួយឆ្នាំៗ ។

No comments:

Post a Comment

yes