សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 24, 2010

សហគមន៏ខ្មែរកម្ពុជាក្រោមស្នើរអោយព្រះមហាក្សត្រ លើកយកបញ្ហាខ្មែរកម្ពុជាក្រោមពិភាក្សជាមួយលោក ង្វៀង ម៉ិញត្រៀក

ស្របពេលដែលនាយករដ្ឋមន្ត្រីយួនលោក ង្វៀង ម៉ិញត្រៀក និងមកទស្សនៈកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា
តាមការអញ្ចើញរបស់ព្រះមហាក្សត្រ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១០ ខាងមុខនេះ
លោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៏ខ្មែរកម្ពុជាក្រោមនៅថ្ងៃនេះបានដាក់លិខិតមួយច្បាប់
ចូលទៅព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីក្រាបបង្គំស្នើរសុំឲ្យព្រះ
អង្គលើកយកបញ្ហាមួយចំនួន ដែលកំពង់កើតមានចំពោះប្រជារាស្រ្តខ្មែរនៅលើទឹកដីកម្ពុជាក្រោមជូន
លោក ង្វៀង ម៉ិញត្រៀក ដោយអនុញ្ញាតឲ្យប្រជារាស្រ្តខ្មែរនៅកម្ពុជាក្រោមទាំងអស់ដែលអាជ្ញាធរ
យួនចាប់ខ្លួនសូមដោះលែងឲ្យមានសេរីភាពវិញ។ និងមួយទៀតសូមឲ្យអាជ្ញាធរយួនអនុញ្ញាតឲ្យ
ប្រជារាស្រ្តខ្មែរកម្ពុជាក្រោមដែលត្រូវយួនត្រួតត្រា ឲ្យមានសិទ្ធិសេរីភាពបង្កើតអង្គការ សមាគម នៅ
លើទឹកដីកំណើតរបស់ខ្លួនដោយសេរី ។ ហើយនិងមួយទៀតសុំឲ្យអាជ្ញាធរយួន អនុញ្ញាតឲ្យប្រជារាស្រ្តខ្មែរនៅកម្ពុជាក្រោមសិក្សារៀនសូត្រអក្សរសាស្រ្តខ្មែរ គោរពទំនៀមទំលាប់
ខ្លួនដោយសេរី និងជៀសវាងការគាំរាមកំហែងតាមគ្រប់រូបភាព ។

No comments:

Post a Comment

yes