លោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិច និងអញ្ចើញមកដល់កម្ពុជានារាត្រីនេះ

នៅម៉ោង៨.៤០នាទីយប់ថ្ងៃទី៣០ ខែតុលា ដោយចុះចតនៅព្រលានយន្តហោះខេត្តសៀមរាប។ ហើយ
នៅថ្ងៃទី៣១ ខែតុលា លោកស្រី ហ៊ីលឡារី គ្លីនតុន ធ្វើដំណើរទស្សន កិច្ចក្នុងខេត្តសៀមរាប ដោយទៅ
ទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀត។ បន្ទាប់ពីទស្សនានៅខេត្តសៀមរាបរយះពេល២ថ្ងៃ
រួចនៅថ្ងៃទី០១ ខែ វិច្ឆិកា លោកស្រី ហ៊ីលឡារី គ្លីនតុន បន្តដំណើរមករាជធានីភ្នំពេញ ដោយក្នុងនោះ
លោកស្រីនិងចូលជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅម៉ោង៣.៣០នាទី
នៅវិមានសន្តិភាព និងជួបពិភាក្សាទ្វេភាគីជាមួយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងការបរទេសនិងសហប្រត្តិបត្តិការអន្តរជាតិនៅម៉ោង១.៣៥ នាទី។ បន្ទាប់ពីជំនួបចប់និងធ្វើ
សន្និសីទកាសែតរួមនៅទីស្តីការក្រសួងការបរទេស។នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង
ការបរទេសនៅថ្ងៃទី៣០ ខែតុលា។ ជាមួយគ្នានេះដែរលោកស្រី ហ៊ីលឡារី គ្លីនតុន ក៏ជួបជាមួយ
គណបក្សប្រឆាំង និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ហើយលោកស្រីក៏និងទៅទស្សនានៅ សារមន្ទីរ
ទួលស្លែង និងជួបជាមួយសិស្ស និស្សិត ផងដែរ៕
No comments:
Post a Comment
yes