សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 18, 2010

ឃាត់ខ្លួនជនឆបោកដែលអះអាងថា
ជាទីប្រឹក្សា George W.Bush


សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនលោក ដាំ ឆ័ត្ររីយ៏ កាលពីវេលាម៉ោង៧-១៥នាទីព្រឹកថ្ងៃទី១៨ ធ្នូនេះ នៅផ្ទះលេខ៣៤ ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ តាមដីការឃាត់ខ្លួន
របស់ព្រះរាជអាជ្ញាអមសាលាដំបូងក្រុងភ្នំពេញ។
លោកឧត្តមសេនីយទោ ឆៃ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខក្រសួងមហាផ្ទៃបានប្រាប់អ្នកសារ
ព័ត៌មានថា៖​ ឃាត់ខ្លួនលោក ដាំ ឆ័ត្ររីយ ពីបទក្លែងឯកសារនិងប្រើឯកសារក្លែងក្នុងគោលបំណង
បោកប្រាស់អ្នកវិនិយោគទុននៅឯក្រៅប្រទេស។
លោកឧត្តមសេនីយទោ ឆៃ ស៊ីណារិទ្ធ បន្តទៀតថា៖ ជនជាប់ចោទដាំ ឆ័ត្ររីយ៏ មានពាក់ពន្ធ័និងធនា
គារនៅក្រៅប្រទេសនិងទឹកប្រាក់៥០០លានដុល្លានៅធនាគារក្រៅប្រទេស។ នៅក្នុងប្រតិបត័ការឆែក
ឆេរលំនៅដ្ឋានសមត្ថកិច្ចបានធ្វើការរិបអូសឯកសារមួយចំនួនដើម្បីយកទៅត្រួតពិនិត្យ។លោកឧត្តម
សេនីយទោ ឆៃ ស៊ីណារិទ្ធ បានឲ្យដឹងបន្តរទៀតថា ជនសង្ស័យ ដាំ ឆត្រ័ និងត្រូវបាននាំខ្លួនទៅអគ្គស្នង
ការនគរបាល ដើម្បីសាកសួរតាមផ្លូវច្បាប់ ហើយបន្ទាបើពីឃុំខ្លួនសាកសួររយៈពេល៤៨ម៉ោង សមត្ថកិច្ច និងបញ្ជូនខ្លួនឲ្យទៅស្ថប័នតុលាការធ្វ់ការតាមផ្លូវច្បាប់។ សូមបញ្ជាក់ថា ការចូលឆែកឆេរ
លំនៅដ្ឋានរបស់លោក ដាំ ឆត្រ័រីយ៏ រួមមានលោក សុខរឿន ព្រះរាជអាជ្ញារង លោក ឆៃ ស៊ី ណារិទ្ធ
ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខក្រសួងមហាផ្ទៃ លោកចៅសង្កាត់ចតុមុខ មេធាវីតំណាងជនជាប់
ចោទ និងសាក្ស៊ីមួយចំនួនទៀតផងដែរ។ ព័ត៌មានចុងក្រោយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជំនួយការ
របស់ជនជាប់បោទម្នាក់ទៀតឈ្មោះ សួស សារឿន និងជនបរទេស២នាក់បានស្មគ្រ័ចិត្តចូលរួម
សហការជាមួយសម្ថកិច្ច ៕

No comments:

Post a Comment

yes