សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 30, 2010

មន្ត្រីអង្គការ សមាគមក្រៅរដ្ឋាភិបាល ចូលជួបលោកស្រី គួង វ៉ាកង់ ឧត្តមស្នងការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស

មន្ត្រីអង្គការ សមាគមក្រៅរដ្ឋាភិបាលយ៉ាងហោចចំនួន១០ត្រូវបានអង្គការសហប្រជាជាតិ ប្រចាំនៅក្នុង
ប្រទេសកម្ពុជាអនុញ្ញាតអោយចូលជួបនៅរសៀលថ្ងៃទី២៩ ខែតុលា វេលាម៉ោង២ ០០នាទីដល់២ ៣០នាទី ។ មេដឹកនាំអង្គការក្រៅរដ្ឋាភិបាលដែលបានចូលជួបមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិនៅ
កាលពីរសៀលម្សិលម៉ិញនេះបានលើកឡើងអំពីបញ្ហាធំ២មួយចំនួនដែលកំពុងកើតមាននៅក្នុង
ប្រទេសកម្ពុជា ជាពិសេសការរំលោភសិទ្ធិមនុស្ស ការបណ្តេញប្រជាពលរដ្ឋពីលំនៅដ្ឋាន
និងបញ្ហាផ្សេងៗមួយចំនួនទៀត។
លោកស្រី ពង្ស ឈីវហ្ក្រិច នាយិកាអង្គការលីកាដូដែលបានចូលជួបជាមួយលោកស្រី គួង វ៉ាកង់ ឧត្តមស្នងការរងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៏មានថា ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងអំពីបញ្ហាដីធ្លី ការបោះឆ្នោត ប្រព័ន្ធតុលាការមិនឯករាជ្យ
និងបញ្ហាសង្គមស៊ីវិលមានការព្រួយបារម្ភនៅពេលដែលច្បាប់គ្រប់គ្រងសង្គមស៊ីវិលចេញ។ទាក់ទង
និងការព្រមានបិទការិយាល័យអង្គការសហប្រជាជាតិនៅកម្ពុជា ក្រុមសង្គមស៊ីវិលចង់ឃើញ
ការិយាល័យអង្គការសហប្រជាជាតិបន្តដំណើរការតទៅទៀត។ ហើយពេលណាបិទអាចមាន
ផលវិជ្ឆមានពីព្រោះការិយាល័យនេះអាចជួយរដ្ឋាភិបាលបានច្រើន បើបន្តនៅវាល្អជាងបិទ។លោកស្រី គួង វ៉ាកង ឧត្តមស្នងការរងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយថា អ្នកចាត់តាំងអោយបើកការយាល័យឧត្តមស្នងការសហប្រជាជាតិគឺជាក្រុមប្រឹក្សាសិទ្ធិមនុស្សនៅ
ហ្សឺណែវ ហើយចង់បិទ ចង់បើក គេត្រួវវាយតំលៃជាមុនសិន។

No comments:

Post a Comment

yes