សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 25, 2010

ក្រុមតំណាងរាស្រ្តគណបក្ស សម រង្ស៊ី លុបចោលគំរោងទៅពិនិត្យមើលបង្គោលព្រំដែន
នៅ ឃុំដា ស្រុកមេមត់ ខេត្តកំពង់ចាម

ក្រុមអ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី ដែលមានគម្រោងចុះទៅធ្វើការពិនិត្យមើលការបង្គោល
ព្រំដែនកម្ពុជា វៀតណាម នៅឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខនេះ
ត្រូវបានលុបចោលវិញ។ ការលុបចោលនេះគឺដោយសារតែគណបក្ស សម រង្សី ចូលរួមកាន់ទុក្ខដល់
អ្នកស្លាប់និងរបួសជាងមួយពាន់នាក់ដែលបានបាត់បង់់ជីវិតក្នុងឧបទ្ទវហេតុជាន់គ្នានៅលើស្ពានកោះ
ពេជ្រកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ
និងអកអំបុក។អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បានមានប្រសាសន៏ថា មូលហេតុ
ដែលគណបក្ស សម រង្ស៊ី លើកពេលទៅពិនិត្យមើលបង្គោលដែនស្រុកមេមត់ ខេត្តកំពង់ចាម គឺដោយ
សារតែចូលរួមរំលែកទុក្ខដល់អ្នកស្លាប់នៅស្ពានកោះពេជ្រ។ ចំណែកឯអភិបាលខេត្តកំពង់ចាមលោក ហ៊ុន ណេង ធ្លាប់បានមានប្រសាសន៏ថា បើចុះទៅមើលបង្គោលព្រំដែនគឺមិនមានបញ្ហាអ្វីទេ តែកុំអោយ
ទៅដកបង្គោលព្រំដែន បើដកអាជ្ញាធរចាត់ការតាមច្បាប់ហើយ។សូមជម្រាបថា សមាគមគ្រូបង្រៀន
កម្ពុជាឯករាជ្យដែលដឹកនាំដោយលោក រ៉ុង ឈុន គ្រោងចុះទៅមើលបង្គោលព្រំដែននៅខេត្តកំពង់ចាម
នាថ្ងៃទី២៤ វិច្ឆិកា ដែរប៉ុន្តែត្រូវបានលុបចោលវិញដោយចូលរួមកាន់ទុក្ខអ្នកស្លាប់ជាន់គ្នានៅលើស្ពាន
កោះពេជ្រ។

No comments:

Post a Comment

yes