សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 24, 2010

ស្លាប់៣៧៥ និងរបួស៧៥៥
ក្នុងឧបទ្ទវហេតុនៅស្ពានកោះពេជ្រ

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គណបក្សនយោបាយនិងប្រជាពល រដ្ឋទូទាំប្រទេសបានសម្តែង
ការកាន់ទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ និងរបួស ក្នុងឧបទ្ទវហេតុជាន់គ្នាកាលពីយប់
ថ្ងៃទី២២ខែវិច្ឆិកា នៅលើស្ពានកោះពេជ្រ។ បន្ទាប់ពីកើតឧបទ្ទវហេតុដែលបណ្តាលអោយមានអ្នកស្លាប់
និងរបួសរាប់រយនាក់ដោយសារតែការជាន់គ្នានៅលើស្ពានកោះពេជ្ររាជរដ្ឋាភិបាលកម្ពុជាបានសម្រេច
បង្កើតគណះកម្មាការ និងអនុគណះកម្មការទទួលបន្ទុកដោះស្រាយករណីឧបទ្ទវហេតុដែលបានកើត
ឡើងនាពេលរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ
និងអកអំបុក នៅលើស្ពានកោះពេជ្រ នៃតំបន់កោះពេជ្រ។ លោក ប្រាក់ ច័ន្ទធឿន អគ្គនាយកក្រសួង
សង្គមកិច្ចបានអោយដឹងថា អ្នកស្លាប់ក្នុងឧបទ្ទវហេតុនៅ ស្ពានកោះពេជ្រមានចំនួន៣៧៥នាក់
និង៧៥៥នាក់។ សាកសពអ្នកស្លាប់ និងរបួស ក្នុងឧបទ្ទហេតុនៅស្ពានកោះពេជ្រត្រូវបានបញ្ឆូនទៅដាក់
នៅមន្ទីរពេទ្យ​កាល់ម៉ែត្រ មន្ទីរពេទ្យមិត្តភាព កម្ពុជា សូវៀត មន្ទីរពេទ្យកុសុមះ និងមន្ទីរពេទ្យ
ព្រះកេតុមាលា។ នាយករដ្ឋមន្ត្រីកម្ពុជាចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអ្នកស្លាប់ផងដែរដោយក្នុង
នោះបានជួយឧបត្ថម្ភជាប្រាក់៥លានរៀលដល់អ្នកស្លាប់ក្នុងម្នាក់ និងជួយដឹកសាកសពដល់ផ្ទះជនរង
ផងដែរ។មន្រី្តបានអោយដឹងថា យោងតាមតួលេខបណ្តោះអាសន្នអ្នកស្លាប់និង អ្នករបួសដែលចូល
សំរាកនៅមន្ទីរពេទ្យរបស់រដ្ឋមានដូចជា :
​១ នៅមន្ទីរពេទ្យ កុសុមះ មានអ្នកស្លាប់ ៤៩នាក់ មានប្រុស១៨នាក់ ស្រី៣១នាក់ និងអ្នករបួស
មាន
ចំនួន១៣៦នាក់។
២ មន្ទីរពេទ្យ កាល់ម៉ែត្រ មានអ្នកស្លាប់១៣៦នាក់
៣ ​មន្ទីរពេទ្យ មិត្តភាពកម្ពុជា សូវៀត មានង្នកស្លាប់១៣៩នាក់ មាន ប្រុស៧៦នាក់
ស្រី៦៣នាក់
៤ មន្ទីរពេទ្យ ព្រះកេតុមាលា ស្លាប់១៤នាក់ (នេះជាតួលេខបណ្តោះអាសន្ន)
មន្ត្រីជាន់ខ្ពស់គណកម្មាការទទួលបន្ទុកដោះស្រាយករណីឧបទ្ទវហេតុ បានអះអាងថា ឧបទ្ទវហេតុ
នៅលើស្ពានកោះពេជ្រ នៃតំបន់កោះពេជ្រ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ដែលបណ្តាលអោយ
ប្រជាពលរដ្ឋស្លាប់ និងរបួសគឺដោយសារ តែការរុញបជ្រៀតគ្នា និងការធ្វើដំណើរបញ្រ្ឆសទិសគ្នា។

No comments:

Post a Comment

yes