មេដឹកនាំគ្រូបង្រៀនគាំទ្រជំហររដ្ឋាភិបាល
ធ្វើស្តូបដល់អ្នកស្លាប់លើស្ពានកោះពេជ្រ
ធ្វើស្តូបដល់អ្នកស្លាប់លើស្ពានកោះពេជ្រ
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោក រ៉ុង ឈុន បានសម្តែងការគាំទ្រចំពោះរដា្ឋភិបាល
ដែលបានសម្រេចអោយបង្កើតស្តូបដើម្បីដាក់រូបថតអ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុ
នៅលើស្ពានកោះពេជ្រនៃតំបន់កោះពេជ្រកាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យអុំទូកចុង
ក្រោយ។ លោក រ៉ុង ឈុន បានអះអាងថា លោកគាំទ្រចំពោះជំហររបស់រាជរដ្ឋាភិបាលដែលគិតគូរ
យកថវិកាដែលរៃអង្គាសតាមរយះសប្បុរសជនយកមកធ្វើស្តូបដើម្បីជាទីសក្ការះ និងគោរពដល់អ្នក
ដែលបានស្លាប់បាត់បង់ជីវិតនៅលើស្ពានកោះពេជ្រកាលពីយប់ថ្ងៃទី២២ វិច្ឆិកា។ ប៉ុន្តែលោកសូម
អោយរដ្ឋាភិបាលប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ថវិកាដែលបានមកពីការរៃអង្គាសពីសប្បុរសជន។
លោក រ៉ុង ឈុន បានមានប្រសាសន៏កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកានៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ
អ្នកស្លាប់នៅស្ពានកោះពេជ្រថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមានការសោកស្តាយនិងរន្ធត់យ៉ាង
ខ្លាំងជុំវិញសោកដនាកម្មកាលពីយប់ថ្ងៃទ២២ ខែវិច្ឆិកា ។ បញ្ហាអស់នេះសមាគមគ្រូបង្រៀនចង់អោយ
រាជរដ្ឋាភិបាលត្រូវតែធ្វើការស៊ើបអង្កេតថាតើបណ្តាលមកពីបញ្ហាអ្វី?ដើម្បីបង្ហាញអោយសាធារណជន
បានដឹងអំពីឧបទ្ទវហេតុនេះ។ ហើយក្នុងការផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារសពនិងអ្នករបួសត្រូវធ្វើ
អោយមានតម្លាភាព។មន្ត្រីជំនាញដែលសុំមិនបញ្ចេញឈ្មោះអោយដឹងថា ការស្លាប់ជាន់គ្នានៅលើស្ពាន
កោះពេជ្រគឺដោយសារតែការចង្អ្រៀត រុញគ្នា និងការធ្វើដំណើរបញ្ឆ្រាសគ្នា និងមានអ្នកស្រែកថា
បាក់ស្ពាន ទើបបណ្តាលអោមានការរត់ជាន់គ្នា។សូមជម្រាបថាអ្នកដែលបានស្លាប់ក្នុងឧបទ្ទវហេតុកាល
ពីថ្ងៃទី២២ វិច្ឆិកា មានចំនួន៣៤៧នាក់ ដោយក្នុងនោះមានប្រុស១២៦ និងស្រី២២១ នាក់។ ចំណែកអ្នក
រងរបួសមានចំនួន៣៩៥នាក់ កំពង់តែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដោយមិនគិតថ្លៃ។
No comments:
Post a Comment
yes