វៀតណាមហាមឃាត់តំណាងរាស្ត្រ
បក្សប្រឆាំងមិនអោយពិនិត្យមើលបង្គោល
ព្រំដែនលេខ១០៣
អ៊ួន ឈិន
ក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ដែលចុះទៅពិនិត្យមើលបង្គោលព្រំដែនលេខ១០៨ ១០៩ ដែលស្ថិតនៅស្រុកមេមត់ ខេត្តកំពង់ចាមនៅថ្ងៃទី១៤ ធ្នូ គឺមិនមានការហាមឃាត់ពីសំណាក់អាជ្ញាធរ
នោះទេ។ ប៉ុន្តែបន្ទាប់ពីពិនិត្យបង្គោលព្រំដែនទាំងពីររួចក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានបន្តដំណើរទៅពិនិត្យមើលបង្គោលព្រំដែនលេខ១០៣ ដែលមានទីតាំងនៅភូមិដូនរ័ត្ន ឃុំរូង ស្រុមេមត់ ខេត្តកំពង់ចាម ប៉ុន្តែត្រូវបានកងកម្លាំងការពារព្រំដែន វៀតណាម បានហាមឃាត់ក្រុមតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ដែលមានគ្នាប្រមាណ ១៨រូប រួមជាមួយនឹងមន្ត្រីបក្សមួយចំនួនទៀ នៅលើទឹកដីកម្ពុជាខណៈដែលក្រុមតំណាងរាស្ត្រ និងមន្ត្រីទាំងនោះប៉ុនប៉ងទៅពិនិត្យតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅស្រុកមេមត់ ខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ខែ ធ្នូ នេះ។កងកម្លាំងការពារព្រំដែនវៀតណាម រារាំងក្រុមមន្ត្រីគណបក្ស សម រង្ស៊ី មិនឲ្យចូលទៅពិនិត្យតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកមេមត់ ខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១០។ការប៉ះទង្គិចគ្នានេះ គឺស្ថិតនៅចន្លោះប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនខាងភាគីកម្ពុជា តំបន់ដូនរ័ត្ន និងចំណុចតម្រុយបង្គោលព្រំដែនលេខ១០៣ ស្ថិតក្នុងភូមិដូនរ័ត្ន ឃុំរូង ស្រុកមេមត់ ខេត្តកំពង់ចាម។ក្រុមមន្ត្រីបក្សប្រឆាំងបានសុំឲ្យមន្ត្រីនគរបាលព្រំដែនកម្ពុជា ទាក់ទងជាមួយកងការពារព្រំដែនវៀតណាម ដើម្បីសុំការអនុញ្ញាតចូលទៅពិនិត្យតម្រុយបង្គោលព្រំដែនលេខ១០៣ ឲ្យដល់ទីកន្លែង ប៉ុន្តែការស្នើនេះមិនបានទទួលជោគជ័យឡើយ៕
No comments:
Post a Comment
yes