សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 14, 2010

តំណាងរាស្ត្រ សម រង្ស៊ី ចុះទៅពិនិត្យមើល
បង្គោលព្រំដែនដោយមិនមានការរារាំង
«បក្សប្រឆាំងគ្រោងស្នើរដ្ឋាភិបាលបង្ហាញផែនទី
ពិតប្រាកដ»
អាជ្ញាធរខេត្តកំពង់ចាម មិនបានរារាំង គណៈប្រតិភូក្រុមអ្នកតំណាងរាស្ត្រ គណបក្សសមរង្ស៊ី ដែលបាន ចុះទៅពិនិត្យបង្គោលព្រំដែននៅថ្ងៃទី១៤ ខែធ្នូ ទេ ។ លោកអភិបាលខេត្ត ហ៊ុន ណេង បានមាន
ប្រសាសន៏អោយដឹងថា តំណាងរាស្ត្រទាំងនោះអាចទៅ ពិនិត្យបង្គោល ព្រំដែននោះដោយសេរីតែមិន
ត្រូវប៉ះពាល់បង្គោលទាំងនោះទេ ។លោក ហ៊ុន ណេង អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៏ថា “ចង់ទៅមើលអី មើលទៅមិនមានការទប់ស្កាត់ទេ ហើយយើងធ្វើអ្វីគឺធ្វើទៅតាមរដ្ឋធម្មនុញ្ញ“។នៅព្រឹក
ថ្ងៃអង្គារ ទី១៤ ខែធ្នូ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី បាននាំគ្នាចុះទៅពិនិត្យបង្គោលព្រំដែននៅក្នុង
ស្រុកមេមត់ ខេត្តកំពង់ចាម ។ លោក គឹមសួ ភីរិទ្ឋិ តំណាងរាស្រ្តគណបក្សសមរង្ស៊ី មណ្ឌលកំពង់ចាម
បានអោយដឹងថា បង្គោលព្រំដែនដែលពួកគេត្រូវទៅពិនិត្យរួមមាន បង្គោលលេខ ១០៩ ១០៨ ១០៦ និង១០៥ នៅក្នុងស្រុកមេមត់ ខេត្តកំពង់ចាម។ មន្ត្រីគណបក្ស​សមរង្ស៊ីដដែល​អះអាងទៀតថា ការចុះទៅទីនោះគឺបន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលអះអាងថា បានបាត់បង់ដីស្រែ​ចំការរបស់ពួកគេដោយសារការបោះបង្គោលលេខ១០៩ នេះ។ តំណាងរាស្ត្រមណ្ឌល កំពង់ចាម លោក គឹម សួភីរិទ្ឋ បានមានប្រសាសន៏អោយដឹងទៀតថា មិនមានការរារាំងពីសំណាក់អាជ្ញាធរទេ ហើយគេបានមកសហការជាមួយគណប្រតិភូតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ។ ហើយការចុះទៅ
ពិនិត្យមើលបង្គោលព្រំដែនគឺដោយមានភ្ឆាប់ជាមួយ ជីភីអេស ជាមួយបង្គោលនីមួយៗដើម្បីអោយ
ទទួលនិយាមកាល។ ហើយបន្ទាប់ពីចុះពិនិត្យរួចគណបក្ស សម រង្ស៊ី និងស្នើទៅរដ្ឋាភិបាល
ដោយដោយបង្ហាញពីផែនទីពិតប្រាកដដើម្បីផ្ទៀងផ្ទាត់ និងអញ្ឆើញលោក វ៉ា គឹមហុង ប្រធានគណ
កម្មការព្រំដែនកម្ពុជាអោយមកធ្វើការឆ្លើយបំភ្លឺសារជាថ្មីម្តងទៀងដើម្បីអោយបង្ហាញថាកន្លែងណាដែល
យើងចំណេញដីពីការបោះបង្គោលព្រំដែនជាមួយវៀតណាម។ ប៉ុន្តែការអះអាងនេះត្រូវបានច្រានចោល
ដោយលោក វ៉ា គឹមហុង​មន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនរបស់រដ្ឋាភិបាលដោយលោកបានបញ្ជាក់ថា
ការបោះបង្គោល ព្រំដែនត្រូវតែមានការប៉ះពាល់មិនថាខាងកម្ពុជាឬខាងវៀតណាម ។ ហើយការបោះ
បង្គោលព្រំដែនលេខ១០៩ ត្រូវការ៥ម៉ែត្រការ៉េនៅក្នុងចំការស្វាយចន្ទី ដោយបានប្រាប់ម្ចាស់ចំការ និង
ហៅអាជ្ញាធរដែនដី មេឃុំ ចូលរួម ប៉ុន្តែជាអកុសលមេឃុំជាគណបក្ស សម រង្ស៊ី ញុះញង់មនុស្សអោយ
ធ្វើចលនាប្រឆាំងរដ្ឋាភិបាល។ គួររំលឹកថាកាលពីមួយសប្តាហ៍មុននេះ ក្រុមប្រឹក្សាឃ្លាំមើលដែលដឹកនាំ
ដោយលោក រ៉ុង ឈុន​ក៏បានចុះទៅដល់ទីតាំងនោះដែរ។ លោក រ៉ុង ឈុន បានអះអាងថា ពិតជា
មានបាត់បង់ទឹកដីចូលក្នុងប្រទេសវៀតណាមដោយសារបង្គោលលេខ១០៩នោះ។

No comments:

Post a Comment

yes