ជនសង្ស័យក្នុងរឿងចង្កៃគ្រាប់បែកនៅតាមបណ្តោយ
ផ្លូវជាតិលេខ6Aត្រូវបានសមត្ថកិច្ចដោះលែងឲ្យមាន
សេរីភាពវិញហើយ
សេរីភាពវិញហើយ
ជនសង្ស័យដែលត្រូវបានកងកំលាំងកងរាជអាវុធហត្ថខណ្ឌឬស្សីកែវបានឃាត់ខ្លួនយកទៅធ្វើការ
សាកសួរកាលពីយប់ថ្ងៃទី១៤ ខែធ្នូ ទាក់ទងទៅនិងការបង្កៃគ្រាប់បែកផ្សែងនៅតាមបណ្តោយផ្លូវ
ជាតិលេខ៦អាត្រង់ចំនុចក្បែរ គ្លីនិកឯកជនមួយឈ្មោះ តុសិត និងក្បែរស្ថានីយ៏សាំងប៉ែកខាងជើង
ភូមិគ្រឹះរបស់លោកឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ និងជាអគ្គលេខាធិការគណបក្ស ហ្វ៊ុនស៊ិនប៉ិច
ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ ត្រូវបានដោះលែងអោយមានសេរីភាព
ឡើងវិញហើយ នៅម៉ោងប្រមាណជាង១២ ថ្ងៃត្រង់ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១០។ជនសង្ស័យដែល
ត្រូវបានកងរាជអាវុធហត្ថខណ្ឌឬស្សីកែវធ្វើការសាកសួរទាក់ទងការបង្កៃគ្រាប់បែក ហើយត្រូវបាន
ដោះលែងវិញនោះមានឈ្មោះ ឈិត សារិទ្ធ ដែលមានទីលំនៅក្បែរកន្លែងកើតហេតុ។
សូមជម្រាប កាលពីវេលាម៉ោងជាង៩ យប់ថ្ងៃទី១៤ធ្នូនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង
នៅក្នុងខណ្ឌប្ញស្សីកែវដោយសារប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បែកមួយគ្រាប់ត្រូវបានគេដាក់បង្កៃនៅលើសសរដងគោមលើផ្លូវជាតិលេខ ៦A ចម្ងាយប្រហែល៥០០ម៉ែត្រពីស្ពានជ្រោយ
ចង្វារក្នុងភូមិសាស្ត្រភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា។បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមសមត្ថ
កិច្ចក៏បានចុះទៅដល់ទីនោះដោយមានទាំងលោក ឧត្តមសេនីយ៍ហ៊ុន ម៉ាណែត ប្រធាននាយករដ្ឋានចារកិច្ចនិងប្រឆាំងអំពើភេរវកម្ម រួមទាំងអ្នកជំនាញរបស់ស៊ីម៉ាក ចូលរួមផងដែរ។ នៅពេលទៅដល់សមត្ថកិច្ចក៏បានដោះយកគ្រាប់នោះបានហើយ ក្រុមអ្នកជំនាញរបស់ស៊ីម៉ាកអះអាងថាគឺជា
គ្រាប់បែកផ្សែងទៅវិញ។យ៉ាងណាក៏ដោយបុរសម្នាក់ឈ្មោះឈុត សារិទ្ធ អាយុ៣០ឆ្នាំ ដែលមានទី
លំនៅក្បែរនោះត្រូវបានសមត្ថកិច្ចប៉េអឹម ឃាត់ខ្លួននាំទៅសាកសួរពីព្រោះបុរសនេះត្រូវគេសង្ស័យ
ថាជាអ្នកដាក់បង្កៃគ្រាប់បែកនោះ៕
No comments:
Post a Comment
yes