ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាថ្កោលទោសយួន
ដែលហាមមិនអោយបក្សប្រឆាំងពិនិត្យមើល
បង្គោលព្រំដែនលេខ១០៣
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅថ្ងៃទី១៥ ខែធ្នូ
បានធ្វើការថ្កោលទោសទៅលើអាជ្ញាធរនៃប្រទេសវៀតណាមដែលបានរារាំងក្រុមអ្នកតំណាងរាស្ត្រ
គណបក្ស សមរង្ស៊ី មិនអោយចុះពិនិត្យមើលបង្គោលព្រំដែនលេខ១០៣ ស្ថិតនៅក្នុងស្រុកមេមត់
ខេត្តកំពង់ចាមកាលពីថ្ងៃទី១៤ ខែធ្នូ។នៅថ្ងៃទី១៥ ធ្នូ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចេញសេចក្តី
ថ្លែងការណ៏ថ្កោលទោសអាជ្ញាធរយួនដែលបានហាមឃាត់តំណាងរាស្ត្រគណបក្ស សម រង្ស៊ី មិន
អោយពិនិត្យមើលបង្គោលព្រំដែនលេខ១០៣ ។ដោយបានលើកឡើងថា ការមិនអោយចុះទៅគឺជា
ការរំលោភមកលើអធិបតេយ្យភាពកម្ពុជា ពីព្រោះថាអ្នកតំណាងរាស្ត្រធ្វើដំណើរនៅលើទឹកដី
កម្ពុជា។ ហើយកាន់តែបញ្ឆាក់អោយឃើញយ៉ាងច្បាស់ថា ការបោះតម្រុយបង្គោលព្រំដែនពិតជា
មានភាពមិនប្រក្រតីប្រាកដមែន។
No comments:
Post a Comment
yes