សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 1, 2010

សោកនាដកម្មលើស្ពានពេជ្រ

ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ត្រូវនឹងថ្ងៃចុងបញ្ចប់នៃទីវាប្រណាំងទូក-ង អណ្តែតប្រទីប សែនព្រះខែ អកអំបុក។ ស្ពានពេជ្រសម្រាប់ឆ្លងទៅកោះពេជ្រ បានវីចវកឆក់លេបត្របាក់ផ្តាច់
អាយុសង្ខារប្រហាជីវិតឥតប្រណីដល់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ប្រមាណ៣៤៧នាក់ក្នុងមួយ
ប៉ប្រិចភ្នែក នាំឲ្យរហែកបែកទ្រូងដួងចិត្តអាណិតអនេករែកទុក្ខសោកស្រសោកស្រសាំតាមជាប់
ង្ងាប់មិនស្បើយ មើលទៅខ្លះស្លាប់គរកកកកែ-កករជាប់ស្អិតបាត់ដង្ហើមក្តៅទ្រូងស្ទះឈាម
បែកពពុះមាត់ លាន់មាត់មិនរួច ម៉ែស្រែកហៅកូន កូនរើមិនរួច ស្លាប់ស្អេកស្កះគរលើគ្នា​
បួនប្រាំជាន់ ខ្លះទៀតល្ងីល្ងើភាន់ភាំងគាំងអារម្មណ៍ ទន់ប្រាណគិតមិនចេញទាញមិនរួចភ្លេចភ្លឹក
ស្មារតី និយាយមិនចេញ។ ការស្លាប់នេះ ជាហេតុចំឡែកមិនធ្លាប់មានz មិនធ្លាប់ឃើញគ្រាន់តែមួយ
ប៉ប្រិច ភ្នែកសោះ បូកសរុបទាំងអ្នកស្លាប់និងអ្នករងរបុសធ្ងន់ស្រាលជិត១០០០នាក់ ធ្វើឲ្យប្រជា
ពលរដ្ឋខ្មែរទូទាំងប្រទេស ចាស់ក្មេង មានក្រ មន្រ្តីរាជការថ្នាក់តូចធំគ្រប់ស្ថាប័ន និងអង្គការ​សង្គមស៊ីវិល ចូលរួមរំលែកទុក្ខតាំងពីថ្ងៃទី២៣រហូតមកដល់ថ្ងៃទី២៨ ជាថ្ងៃគម្រប់ខួប៧ថ្ងៃមាន
ជាហួរហែមក។ ដោយឡែក ថ្ងៃទី២៨ វិច្ឆិកា ២០១០អង្គការសមាគមខ្មែរកម្ពុជាក្រោមទាំង១១នៅ
ក្នុងព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធវិធីកាន់ទុក្ខ បង្សុកូលគម្រប់ខួប៧ថ្ងៃ ដើម្បីឱទ្ទិសមហា​កុសល​ផល​បុណ្យជូនដល់វិញ្ញាណក្ខន្ធអ្នកស្លាប់នៅលើស្ពានពេជ្រឲ្យបានទៅកើតសួគ៌​សុគតិភព។ ហើយវិធីនេះ មានព្រះសង្ឃខ្មែរកម្ពុជាក្រោមចូលរួមប្រមាណជាង៣០០អង្គនិង​ពុទ្ធបរិសទ្យ​ប្រមាណជាង២០០នាក់ មានទឹកមុខស្រងូតស្រង៉ាត វិវេកគ្រប់ៗអង្គនិងរូប និមន្ត​អញ្ជើញដង្ហែប្រទក្សិណបរិវេនស្ពានពេជ្រ ដើម្បីសម្តែងសេចក្តីតក់ស្លុតរន្ធត់ក្តុកក្តួលរំជួលចិត្ត​យ៉ាងក្រៃលែងនិងសោកស្តាយឥតឧបមាចំពោះជីវិតជនដែលស្លាប់ដោយសារស្ពានពេជ្រ។
ស្ពានពេជ្រកាលពីមុន យើងមើលទៅឃើញមានពន្លឺល្អល្អះចិញ្ចែងចិញ្ចាចដូចជាពេជ្រ តែក្រោយពីបានសម្លាប់មនុស្សមក មើលទៅឃើញដូចជាមាត់ក្រពើដែលហាសម្រាប់លេបត្របាក់

ឆក់ទំពាស៊ីមនុស្សបានគ្រប់ពេលនិងមហាឃាតករដ៏សាហាវឃោរឃៅព្រៃផ្សៃបំផុត។គំនិតវិភាគ
លើស្ពានពេជ្រ មុនពេលកើតហេតុមហាសោកនដកម្មនៅលើស្ពានពេជ្រនោះ បើតាមមតិអ្នកដែល
ប្រតប់ប្រតាយស្ទុស្ទារត់គេចបានរួចខ្លួនចេញផុតពីមហាគ្រោះឧបទ្ទវហេតុ និងអ្នករងគ្រោះរបុស​ដែលគេសង្រ្គោះរស់មានជីវិតផុតពីចង្កូមមរណៈលើស្ពានពេជ្របាននិយាយហេតុផ្សេងៗគ្នាថាៈ
--ខ្លះឃើញមហាយក្សដ៏សែនធំឈរលើស្ពានពេជ្រនោះ។
--ខ្លះឃើញជុំវិញបរិវេនស្ពានពេជ្រងងឹត តែនៅលើស្ពានពេជ្រទូលាយស្រឡះល្អគ្មាន​មនុស្សឈរនៅ ក៏ខំរត់ប្រតប់ប្រតាយទៅលើស្ពានពេជ្ររត់គរជាន់លើគ្នាតែឥតដឹងខ្លួន ពេលដឹង​ខ្លួនស្រាប់តែឃើញគរលើគ្នាប្រាំមួយ ប្រាំពីរជាន់ដូចគេញាត់ស្ពៃជ្រក ឬដូចជន្លេនចាក់ស្រេះ​បេះមិន
ចេញ ខ្លះស្លាប់បែកពពុះមាត់ ខ្លះស្លាប់បើកភ្នែក ខ្លះដកចង្កាមាន់ ខ្លះស្លាប់មួយកំណាត់ខ្លួន ខ្លះបាក់ដៃ ជើងឡើងមិនរួច ទ្រូងក្តៅឈឺផ្សាថប់ដង្ហើមសម្រែកពុទ្ធោ ម៉ែអើយជួយផង។
--ខ្លះឃើញភ្លើងឆក់សម្លាប់មនុស្ស។
--ខ្លះឃើញស្ពានបាក់ធ្លាក់មនុស្សស្លាប់។
--ខ្លះឃើញមនុស្សគរនៅក្រោមស្ពានបកដៃហៅចុះ។
--ខ្លះឃើញយមរាជរាងធំៗខ្ពស់ៗដើរ ជាន់ធាក់សង្រ្គុបផ្តាច់ជីវិត។
--ខ្លះឃើញលើស្ពានពេជ្រស្រឡះទូលាយមើលមិនឃើញមនុស្សស្លាប់។
--ឃើញមនុស្សទាញសង្រ្គុបចូលដួលឡើងមិនរួច។
--ខ្លះឃើញសំណាញ់ដែកព័ទ្ធជុំវិញស្ពានពេជ្រចេញមិនរួច។
--ខ្លះឃើញមនុស្សពោះធំស្លាប់កណ្តាលស្ពានរត់គរជើងគ្នា។
--ខ្លះសុបិនឃើញស្ពានពេជ្រស៊ីមនុស្ស។
--ខ្លះថាស្ពានពេជ្រកសាងមិនទាន់សម្ពោធស៊ីមនុស្ស។
--ខ្លះថា ស្ពានពេជ្រមុននឹងកសាង បានទៅមើលទស្សន៍ទាយសម្តេច ណយ ច្រឹក ឲ្យសាងមក

ខាងជើងប្រាំពីរជំហានទៀត គ្រូចិន យួន ឲ្យសាងត្រង់កន្លែង​សព្វថ្ងៃនោះ ទើបមានហោង
ស៊ុយល្អ។
--ខ្លះថា រត់ជាន់គ្នាស្លាប់។
--ខ្លះថា មានថ្នាំពុលសម្លាប់មនុស្ស។
--ខ្លះថា ក្នុងខ្លួនមនុស្សមានជាតិដែក ពេលច្រើនពេកវាឆក់គ្នា។
--ខ្លះថា ឃើញដូចផែនដីស្រូបមនុស្ស។ល។
តាមមតិគំនិតអ្នករត់រួចពីគ្រោះមរណាមានសង្ខាររស់នៅនិយាយផេ្សងៗយ៉ាងនេះ តើយើងគ្រប់គ្នាមានមតិយល់ឃើញយ៉ាងណា ដើម្បីវិភាគរកធាតុ បច្ច័យ មូលដ្ឋាន វិធានពិត

បា្រកដជាក់លាក់នូវរឿងរ៉ាវមហាសោកនាដកម្មនៃឧបទ្ទហេតុលើស្ពានពេជ្រសម្រាប់ឆ្លង
ទៅកោះពេជ្រនោះ។
ដោយភិក្ខ កែ-អ៊ុក

No comments:

Post a Comment

yes