សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 6, 2010

ម្តេចក្រុមព្រះប្រកាសចូលប្រឡូកក្នុងឆាកនយោបាយ
សារជាថ្មី ហ្វ៊ុនស៊ិនប៉ិចមិនអាចយកឈ្នះក្នុងការបោះ
ឆ្នោត២០១៣

មន្ត្រីជាន់ខ្ពស់បានទម្លាយអោយដឹងថា អតីតប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានប្រកាសថា ព្រះអង្គយាងវិលត្រឡប់ចូលក្នុងឆាកនយោបាយវិញហើយ គឺដោយសារតែព្រះអង្គចង់ចូលរួមចំណែកកសាងប្រទេស ជាតិជាមួយរដ្ឋាភិបាល ហើយព្រះអង្គមិនធ្វើនយោបាយប្រឆាំង
ជាមួយរដ្ឋាភិបាលនោះទេ។ការប្រកាសរបស់សម្តេចក្រុមព្រះ
គឺបានធ្វើឡើងនៅចំពោះមុខអតីតសមាជិក សមាជិកាគណបក្ស ហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី០៤ ខែធ្នូ ក្នុងខេត្តកំពង់ចាម។មន្ត្រីដដែលបានបន្តថា សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានធ្វើការវាយទៅលើ
មេដឹកនាំគណបក្ស ហ្វ៊ុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី ប្រធានគនបក្ស និងលោក ញឹក ប៊ុនឆៃ ថា អសមត្ថភាពមិនអាចយកឈ្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងឆ្នាំ២០១៣ ខាងមុខនេះ
បានទេ។ ហើយព្រះអង្គបានលើកឡើងថា ការយាងចូលប្រឡូកក្នុងឆាកនយោបាយសារជាថ្មីគឺដើម្បី
បង្រួបបង្រួមអ្នកជាតិនិយម។ការវាយប្រហាររបស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ទៅលើមេដឹកនាំ
គណបក្ស ហ្វ៊ុនស៊ិនប៉ិច ថាមិនមានសមត្ថភាពយកឈ្នះការបោះឆ្នោតឆ្នាំ២០១៣នោះ នៅមិនទាន់
មានប្រតិកម្មនៅឡើយទេ។សូមជម្រាបថា នៅថ្ងៃទី១១ ខែធ្នូ ខាងមុខនេះគណបក្ស ជាតិនិយម
អតីតគណបក្ស នរោត្តម រណឬទ្ធិ ធ្វើសមាជប្តូរឈ្មោះទៅជាគណបក្សនរោត្តម រណឬទ្ធិ វិញដើម្បី
បើកផ្លូវអោយសម្តេចក្រុមព្រះ យាងចូលមកដឹកនាំសារជាថ្មីវិញ៕

No comments:

Post a Comment

yes