អង្គការសមាគមន៏ខ្មែរកម្ពុជាក្រោម រៀបចំប្រារព្វ
ធ្វើមហាសន្និបាតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០
អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ រៀបចំមហាសន្និបាត
ដែលប្រារព្ធធ្វើនៅក្នុងសហគមន៏បុរីព្រៃនគរ ស្ថិតនៅភូមិគោកឃ្នាង សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ។សហគមន៏បុរីព្រៃនគរ ស្ថិតនៅក្នុងផ្ទះរបស់លោក យន្ត ថារូ ប្រធានមជ្ឈមណ្ឌលវប្បធម៏ខ្មែរកម្ពុជាក្រោម និងជាអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី មណ្ឌលបន្ទាយជ័យ។ លោក យន្ត ថារូ បានប្រាប់អោយដឹងថា មហាសន្និបាតប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ គឺចាប់ផ្តើមពីម៉ោង ៣.០០ រសៀល ទៅដល់ម៉ោង ៦.០០ និងមានការជប់លៀង
ផងដែរ។ លោក យន្ត ថារូ បានបន្តថា ការធ្វើមហាសន្និបាតគឺបូកសរុបរបាយការណ៏ និងសកម្មភាព
ឆ្នាំ២០១០ និងធ្វើផែនការ សកម្មភាព កំណត់ទិសដៅទៅមុខ។
No comments:
Post a Comment
yes