សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 8, 2010

មនុស្ស២០០០នាក់ដើរហែរក្បួនពីទីលាន
ប្រជាធិបតេយ្យទៅវត្តបទុមនៅថ្ងៃ១០ ធ្នូ

ក្រុមអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលចំនួន១៨ ដែលធ្វើការផ្នែកសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា
បានរួមគ្នារៀបចំប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦២ ថ្ងៃទី១០ ធ្នូ ដែលមានការចូលរួមពីសំណាក់
ប្រជាពលរដ្ឋនៅតាមសហគមន៏ដែលរងគ្រោះដោយសារការរំលោភបំពានយកដីធ្លីពីសំណាក់
អ្នកមាន
អំណាច​នៅតាមបណ្តាខេត្ត ក្រុងជនជាតិដើមភាគតិច កម្មករ សហជីព ដែលមានចំនួនប្រមាណ
៤០០០នាក់ ដោយមានការដើរហែរក្បួនផងដែរ ដោយធ្វើដំណើរចេញពីបរិវេនទីលានប្រជាធិបតេយ្យ

ឆ្ពោះទៅមុខវត្ត បុទុមវត្តី។សូមជម្រាបថា ក្រុមការងារ នៃអង្គការសង្គមស៊ីវិលបានធ្វើលិខិតទៅអភិបាល
រាជធានីភ្នំពេញកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ដោយស្នើសុំប្រើប្រាស់ទីធ្លាសាធារណះដើម្បីរៀបចំអបអរ
សាទរខួបលើកទី៦២ ទិវាសិទ្ធិមនុស្ស ១០ ធ្នូ នៅសួនច្បារមុខវត្តបុទុមវត្តី ដែលមានអ្នកចូលរួមសរុប
ប្រមាណជា៤០០០នាក់ ដោយជួបជុំគ្នានៅទីលានប្រជាធិបតេយ្យចំនួន២០០០នាក់រួចដើរហែរជាក្បូន
ទៅមុខវត្តបុទុមវត្តី។ ប៉ុន្តែរហូតមកដល់ពេលនេះសាលារាជធានីភ្នំពេញនៅមិនទាន់ធ្វើការឆ្លើយតប
នៅឡើយទេចំពោះការស្នើសុំរបស់កក្រុមសង្គមស៊ីវិល។ប្រធានសម្របសម្រួលគណះកម្មាធិការ
ប្រព្រឹត្តិកម្ម នៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក ធន សារាយ បានលើកឡើងថា
មានការរីកចំរើនមួយចំនួនជុំវិញការគោរព និងការលើកស្ទួយសិទ្ធិមនុស្ស នៅកម្ពុជា នៅខណះពេល
មានចំណុចព្រួយបារម្ភជាច្រើនទៀតដែលក្នុងនោះមានដូចជា ភាពយឺតយ៉ាវនៃកំណែទម្រង់ប្រព័ន្ធ
តុលាការការគំរាមគំហែង និងការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស តាមរយះប្រព័ន្ធតុលាការ និទណ្ឌភាព
ការកើតមានឥតឈប់ឈរនៃការរំលោភយកដី និងការបណ្តេញប្រជាពលរដ្ឋដោយបង្ខំ សិទ្ធិសេរីភាព
បញ្ចេញមតិហាក់ដូចជារួមតូច។មន្ត្រីអ្នកនាំពាក្យអង្គភាពព័ត៏មានប្រតិកម្មរហ័ស នែទីស្តីការគណះរដ្ឋ
មន្ត្រីលោក ទិត សុធា បានមានប្រសាសន៏ប្រតិកម្មថា ការលើកឡើងរបស់ក្រុមសង្គមស៊ីវិល
គឺដើម្បី
បំភ័ន្តសាធារណះមតិតែប៉ុណ្ណោះ ពីព្រោះការដឹកនាំប្រទេសរបស់រដ្ឋាភិបាលបាននិងកំពុងយកចិត្តទុក្ខ
ដាក់យ៉ាងខ្លាំងនូវការគោរពសិទ្ធិ និងអោយតំលៃសិទ្ធិសេរីភាពសព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋ។

No comments:

Post a Comment

yes